ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ មានកិត្តិយសសូមគោរព ជម្រាបជូន បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅ ទីក្រុងហូជីមិញ និងបណ្តាខេត្តភាគខាងត្បូងវៀតណាមទាំងអស់ មេត្តាជ្រាបថា នាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងនរគបាលវៀតណាម បានជូនពត៌មានតាមរយៈគេហទំព័រ ផ្លូវការរបស់ខ្លួន https://xuatnhapcanh.gov.vn ស្តីអំពី “ការពន្យា ទិដ្ឋាការស្នាក់នៅដោយស្វ័យប្រវត្តិដល់ជនបរទេស ដែលកំពុង ជាប់គាំងនៅប្រទេសវៀតណាម ដោយសារជំងឺកូវីដ១៩” រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដូចមានជូនភ្ជាប់
បងប្អូនប្រជាពលរដ្ឋខ្មែរត្រឡប់ទៅប្រទេសវៀតណាមដើម្បីបន្តសិក្សា។
១.ជនបរទេសដែលចូលមកវៀតណាម ដោយលើកលែងទិដ្ឋាការ ឬតាមទិដ្ឋាការអេឡិចត្រូនិច ឬទិដ្ឋាការទេសចរណ៍ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន នឹងត្រូវបានបន្តទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ហើយអាចចេញពីវៀតណាម ក្នុងរយៈពេលនេះ ដោយមិនចាំបាច់ស្នើសុំពន្យាទិដ្ឋាការស្នាក់នៅឡើយ។
២.ករណីជនបរទេសចូលមកប្រទេសវៀតណាម មុនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ប្រសិនបើអាចបញ្ជាក់ពីការជាប់គាំងដោយសារជំងឺកូវីដ១៩ ហើយត្រូវបានស្ថានតំណាងប្រទេសរបស់ខ្លួនចេញកំណត់ទូតបញ្ជាក់ ឬមានលិខិតបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ចវៀតណាម អំពីករធ្វើចត្តាឡីស័ក ឬទទួលបានការព្យាបាលជំងឺកូវដ១៩ ឬដោយសារមូលហេតុណាមួយ អាចទទួលបានការពន្យាទិដ្ឋាការស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ តែត្រូវបង្ហាញឯកសារទាំងនោះដល់អាជ្ញាធរវៀតណាម នៅពេលចាកចេញពីប្រទេសវៀតណាម។
៣.ក្នុងពេលទទួលបានការពន្យសុពលភាពទិដ្ឋាការស្នាក់នៅដោយស្វ័យប្រវត្តិ ជនបរទេសត្រូវជូនដំណឹងអំពីការស្នាក់នៅរបស់ខ្លួនទៅកាន់នរគបាលមូលដ្ឋាន និងបំពេញបែបបទប្រកាស សុខភាពទៅតាមបទបញ្ញត្តិរបស់អាជ្ញាធរវៀតណាម។ បងប្អូនទាំងអស់អាចធ្វើការទាក់ទងផ្ទាល់ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍វៀតណាម តាមរយៈទូរស័ព្ទលេខ៖ ០២៤ ៣៩៣៨ ៧៣២០ ពាក់ព័ន្ធនិងបញ្ហាខាងលើ។
ក្នុងបរិបទនៃការកើតមានឆ្លងក្នុងសហគមន៍ជាថ្មី នៃជំងឺកូវី១៩ នៅតំបន់មួយចំនួននៃប្រទេសវៀតណាម ស្ថានអគ្គកុងស៊ុល សង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំងអស់នឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែទាំងសុខភាពរបស់ខ្លួន ដោយពាក់ម៉ាស់ការពារជាប្រចាំ រក្សាគម្លាត ព្រមទាំងលាងដៃនិងអាកុល ឬដែលប្រឆាំងមេរោគជាប្រចាំ ដើម្បីការពារការឆ្លងពីជំងឺដ៏កាចសាហាវនេះ។
ស្ថានអគ្គកុងស៊ុល សូមផ្តល់លេខទូរសព្ទទំនាក់ទំនង (+៨៨) ៦៨៣៨ ២៩ ២៧៥១ ឬ លោក ព្រីង សុខ កុងស៊ុល ០៣៩ ៩៥៥៦៣៧៧ និងអ៊ីម៉ែលៈ camcg,[email protected] ៕
(យោងតាមស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ)

មតិពីមិត្តអ្នកអាន