ត្រាវិញជាខេត្តមួយដែលមានអត្រាបងប្អូនជនជាតិខ្មែរខ្ពស់ជាងគេនៅក្នុងប្រទេសវៀតណាមដោយអត្រា៣១,៥%នៃប្រជាជនខេត្តទាំងអស់ ស្មើនឹង៣២០,០០០នាក់។
រូបតំណាង។
ដើម្បីរក្សាវប្បធម៌ជនជាតិ ផ្នែកអប់រំមូលដ្ឋានបានអនុវត្តវិធានការជាច្រើនក្នុងបំណងរួមចំណែកបណ្តុះបណ្តាលនិងលើកកម្ពស់កំរិតចំណេះដឹងប្រជាជន។
គោលនយោបាយទាន់ពេល។
ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់ដែលមានបងប្អូនជនជាតិខ្មែរនៅខេត្តត្រាវិញបានរីករូបរាងកាន់តែច្បាស់លាស់។ ជាពិសេសការយកចិត្តទុកដាក់លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អប់រំនិងសុខាភិបាលដ៏ទូលាយបានបង្កលក្ខណៈអំណោយផលជួយបងប្អូនមានលំនឹងចិត្តនាពេលធ្វើការ រៀនសូត្រនិងលើកកម្ពស់កំរិតចំណេះដឹងរបស់ខ្លួន។
គិតដល់ពេលនេះ បណ្តាញសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ សំភារៈបង្រៀននៅគ្រប់សាលារៀន បានទទួលការបង្កើនវិនិយោគសាងសង់។ ក្នុងនោះមាន៦,៥០០បន្ទប់សិក្សាស្មើនឹង៨៥,៦៨%ជាបន្ទប់មានកំរិតស្តង់ដាមូលដ្ឋាន។ ១០០%ឃុំដែលមានបងប្អូនជនជាតិរស់នៅមានសាលាមតេយ្យសិក្សា។ ខេត្តត្រាវិញជានិច្ចជាកាលបានយកចិត្តទុកដាក់លើការភ្ជាប់ការលើកកម្ពស់កំរិតចំណេះដឹងជាមួយនឹងការរក្សានិងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់បងប្អូនខ្មែរ។ កិច្ចការអប់រំនិងសុខាភិបាលនៅតំបន់មានបងប្អូនជនជាតិខ្មែរ គ្រប់ពេលបានខេត្តផ្តល់អាទិភាពអនុវត្តដើម្បីបង្កលក្ខណៈងាយស្រួលលើការមកសាលារៀនរបស់កូនសិស្ស។ សព្វថ្ងៃ ខេត្តមានសាលាអន្តេវាសិក៨និងសាលាមធ្យមសិក្សាបាលី១។ តាមស្ថិតិរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ ការបង្រៀននិងសិក្សាភាសាខ្មែរបានបន្តការរក្សានិងអភិវឌ្ឈន៍។ សរុបនៅក្នុងខេត្តមាន១២១សាលា/ទីតាំងបង្រៀនអក្សរខ្មែរដោយមានកូនសិស្សចំនួន១៨,៥២០នាក់។ មាន១៣៤/១៤៣វត្តអារាមរៀបចំបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលដោយមានកូនសិស្សចូលរួមចំនួន១៦,៧០០នាក់។
របបនយោបាយ ការអាទិភាព ជាពិសេសគឺអនុក្រិតលេខ១១៦/២០១៦/ NĐ-CP របស់រដ្ឋាភិបាលស្តីអំពីគោលនយោបាយជួយឧបត្ថម្ភសិស្សានុសិស្សនិងសាលាអនុវិទ្យាល័យនៅបណ្តាឃុំ/ភូមិដែលជួបការលំបាកខ្លាំងបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនក្នុងការអប់រំនិងលើកកម្ពស់កំរិតចំណេះដឹងអោយកូនចៅរបស់ខ្លួន។ ៥ឆ្នាំកន្លងមក បណ្តាមូលដ្ឋានក្នុងខេត្តត្រាវិញបានជួយឧបត្ថម្ភអង្ករជាង១១០តោនដល់១,៤៧៥សិស្សនៅ៤០សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ គិតតាំងពីឆ្នាំ២០១៦ដល់ពេលនេះ ខេត្តបានជ្រើសរើសនិងចាត់តាំងការងារអោយ៤៨/៦៤និស្សិតខ្មែរដែលបានបណ្តុះបណ្តាលតាមរបបអាទិភាពតែងតាំង។ ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំខេត្តក៏បានជួយឧបត្ថម្ភថវិការលើការបើកវគ្គបំប៉នជូនគ្រូបង្រៀនអក្សរខ្មែរនៅបណ្តាទីតាំងវត្តអារាមនៅរដូវវិស្សមកាល។
វិនិយោគចំចំណុចសំខាន់។
សកលវិទ្យាល័យត្រាវិញបានបង្កើតដេប៉ាតឺម៉ង់ភាសា-វប្បធម៌-សិល្បៈខ្មែរវៀតណាមខាងត្បូងដើម្បីផ្តោតលើការបណ្តុះបណ្តាលអោយចំនឹងគោលដៅថ្នាក់ជាតិក្នុងវិស័យនេះ។ ក្នុងរយៈពេលប្រតិបត្តិកន្លងមក ដេប៉ាតឺម៉ង់បាននិងកំពុងបណ្តុះបណ្តាលថ្នាក់មហាវិទ្យាល័យ ឧត្តមសិក្សានិងបណ្ឌិតខាងភាសា វប្បធម៌និងសិល្បៈខ្មែរវៀតណាមខាងត្បូងជូនដល់រាប់ពាន់សិស្ស និស្សិតក្នុងនិងក្រៅខេត្ត… លោកអនុសាស្ត្រាចារ្យ បណ្ឌិត Pham Tiet Khanh សកលវិទ្យាធិការនៃសកលវិទ្យាល័យត្រាវិញបានបញ្ជាក់ថា ការអភិរក្សនិងលើកតម្កើងតំលៃតន្ត្រីប្រជាប្រិយខ្មែរវៀតណាមខាងត្បូងបានសាលាផ្តល់ការយកចិត្តទុកដាក់ខ្លាំង និងអនុវត្តវិធានការអភិរក្សនិងលើកតម្កើងជាច្រើន...។
ក្នុងបំណងរួមចំណែករក្សាវប្បធម៌ជនជាតិខ្មែរ ជាពិសេសគឺតន្ត្រីជនជាតិ សកលវិទ្យាល័យត្រាវិញមានការត្រួតពិនិត្យនិងរៀចំគម្រោងស្រាវជ្រាវដ៏មានសារសំខាន់ជាច្រើន។ សកលវិទ្យាល័យត្រាវិញស្ថិតក្នុងចំណោមអង្គភាពដែលមានចំនួនតិចនៅតំបន់វាលទំនាបទន្លេនាគ៩ដែលមានការស្រាវជ្រាវ ត្រួតពិនិត្យ រៀបចំសិក្ខាសាលា អនុវត្តស្នាដៃស្រាវជ្រាវ...ដើម្បីរកវិធានការអភិរក្សតន្ត្រីខ្មែរវៀតណាមខាងត្បូង។
តន្ត្រីប្រជាប្រិយខ្មែរវៀតណាមខាងត្បូងមានច្រើនប្រភេទដូចជាភ្លេងពិណពាទ្យ ភ្លេងមហោរី ភ្លេងអាពាហ៍ពិពាហ៍ របាំឆៃយ៉ាំ ចម្រៀងអាយ៉ៃ ចម្រៀងចាប៉ី ចម្រៀងកុមារ ចម្រៀងបំពេរ...ហើយបានក្លាយជាចំនីអារម្មណ៏ដែលមិនអាចខ្វះបានរបស់ជនជាតិខ្មែរគ្រប់ជំនាន់។ ក៏ប៉ុន្តែក្នុងនិន្នាការសមាហរណកម្មនិងផ្លាស់ប្តូរស៊ីជម្រៅនិងទូលាយ ការជះឥទ្ធិពលរបស់ប្រភេទតន្ត្រីទំនើបបានធ្វើអោយតន្ត្រីប្រជាប្រិយរបស់ជនជាតិខ្មែរវៀតណាមខាងត្បូងជួបការលំបាកច្រើន មានប្រភេទខ្លះអាចឈានដល់ការបាត់បង់ដែលតម្រូវអោយមានការអភិរក្សជាបន្ទាន់។
ជាជាក់ស្តែង នាពេលកន្លងមក ការងារអភិរក្សនិងលើកតម្កើងតំលៃតន្ត្រីប្រជាប្រិយខ្មែរវៀតណាមខាងត្បូងនៅមូលដ្ឋានភាគច្រើនគឺបានធ្វើតាមរបៀបដាច់ដោយឡែក និងបានបន្សល់តាមរយៈរៀមច្បងទៅសិល្បករពីមាត់ទៅមាត់តែប៉ុណ្ណោះ។ របៀបប្រមូល ស្រាវជ្រាវ ឧទេ្ទសនាម បណ្តុះបណ្តាលនៅមានកំរិតនិងខ្វះខាត។ ដោយស្ថានភាពខាងលើ មានមតិជាច្រើនចង់អោយបណ្តាស្ថាប័នដែលមានជំនាញវាយតម្លៃឡើងវិញនូវលើសមិទ្ធផល ការខ្វះខាតក្នុងការអភិរក្សនិងលើកតម្កើងតំលៃតន្ត្រីប្រជាប្រិយខ្មែរវៀតណាមខាងត្បូងអោយបានអត្តនោម័តនិងវិទ្យាសាស្ត្រ។ តាមរយៈនោះ យើងត្រូវមើលអោយបានច្បាស់នូវរបៀបអភិរក្សថា របៀបណាមានប្រសិទ្ធភាពទើបយើងបន្តលើកតម្កើង ហើយរបៀបណាមិនទាន់មានប្រសិទ្ធភាពយើងធ្វើការផ្លាស់ប្តូរ កែរសម្រួល...។
អនុវត្តតាមភារកិច្ចនេះ សកលវិទ្យាល័យត្រាវិញបានសហការជាមួយបណ្តាស្ថាប័នជំនាញរៀបចំសិក្ខាសាលាមួយចំនួនស្តីពីតន្ត្រីប្រជាប្រិយខ្មែរវៀតណាមខាងត្បូងដែលមានការចូលរួមពីបណ្តារៀមច្បង សិល្បករ ថ្នាក់ដឹកនាំបណ្តាក្រុមសិល្បៈ ថ្នាក់ដឹកនាំផ្នែកវប្បធម៌ វិទ្យាស្ថាន/សាលាសិល្បៈ…។ ចាប់តាំងពីឆ្នាំ២០០៨មក សកលវិទ្យាល័យត្រាវិញបានរៀបចំជាច្រើនដងនូវការស៊ើបសង្កេត ស្ទាបស្ទង់ ស្វែងរកតាមតំបន់មូលដ្ឋាននានានៅវៀតណាមខាងត្បូង និងនៅលើទឹកដីមិត្តកម្ពុជា… ក្នុងបំណងដកបទពិសោធន៍លើភាពជាក់ស្តែងដើម្បីយកមកអនុវត្តអោយសមស្របនឹងលក្ខណៈរបស់តំបន់បណ្តាខេត្តវាលទំនាបទន្លេនាគ៩។
លោកអនុសាស្រ្តាចារ្យ បណ្ឌិត Pham Tiet Khanh បានអោយដឹងថា ឈរលើមូលដ្ឋានមើលឃើញច្បាស់លាស់ចំណុចខ្វះខាតនិងការដកបទពិសោធន៍ពីភាពជាក់ស្តែងនៅក្នុងនិងក្រៅប្រទេសយើងត្រូវដាក់ចេញនូវវិធានការអភិរក្សនិងលើកតម្កើងតំលៃវប្បធម៌តន្ត្រីប្រជាប្រិយខ្មែរវៀតណាមខាងត្បូងអោយទាន់ពេលនិងសមស្របនឹងលក្ខណៈសព្វថ្ងៃ។ នេះគឺជាបុរេលក្ខណៈដែលអាចជួយយើងមានប្រតិកម្មអោយសមស្របនឹងតំលៃតន្ត្រីប្រជាប្រិយខ្មែរវៀតណាមខាងត្បូង តំលៃនៃតន្ត្រីទើបបានបង្កើត និងបាតុភូតថ្មីៗដែលទើបលេចចេញ។ តាមរយៈនេះធ្វើអោយតន្ត្រីប្រជាប្រិយខ្មែរវៀតណាមខាងត្បូងអាចមានសម្លេងរួម ភាសាររួមដើម្បីសមាហរណកម្មនិងអភិវឌ្ឈន៍...៕
(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន