ប្រទេសអ៊ីតាលីទទួលម៉ាស់ចំនួន ១៦,៥០០ ដែលផ្ញើជូនពីប្រទេសវៀតណាម

09:22 | 22/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - ថ្មីៗនេះ សហគមមិត្តភាពវៀតណាម-អ៊ីតាលី បានប្រគល់ម៉ាស់ចំនួន ១៦,៥០០ ជូនដល់ប្រទេសអ៊ីតាលី។ ជាភ្លាមៗ បន្ទាប់ពីបានមកកាន់ ប្រទេសអ៊ីតាលី ម៉ាស់ទាំងនេះត្រូវបានចែកជូនដល់សមាជិកសមាគម និងនិស្សិតវៀតណាមដែលកំពុងសិក្សា នៅឯសាកលវិទ្យាល័យតំបន់ Emilia Romagna ។

តំបន់ Veneto ទទួលម៉ាស់ដែលជាអំណោយពីប្រទេសវៀតណាម (រូបថត៖ vov.vn)

នាថ្ងៃទី ២០ ខែមេសា លោកស្រី Le Thi Bich Huong អាណិកជន វៀត​ណាមម្នាក់ នៅសាធារណរដ្ឋអ៊ីតាលីបានឲ្យដឹងថា អាណិកជន​វៀត ណាម​​ដែលកំពុងសិក្សានិងធ្វើការ​នៅទីនេះ​សប្បាយរីករាយ​ណាស់​ នៅ​ពេល​ដែ​ល​ម៉ាស់រាប់ពាន់របស់វៀតណាមបាន មកដល់​ប្រទេស​នេះ​​ហើយ​។

ម៉ាស់ចំនួន ១៦,៥០០ ​នេះត្រូវបានប្រគល់ជូន​ដោយ​សមាគម​មិត្តភាព​​វៀតណាម-អ៊ីតាលី ក្នុងគោលបំណងលើកទឹកចិត្ត និង​ចែក​រំលែក​ការលំ​បាកជាមួយប្រជាជនអ៊ីតាលី និងសហគម​ន៍អាណិក​ជនវៀ​ត​ណាម​នៅអ៊ីតា​លី ជាពិសេសនៅតំបន់ផ្ទុះឡើង​ការ​រីករាលដាល Covid-19។

តំបន់ Emilia Romagna ទទួលម៉ាស់ដែលជាអំណោយពី​ប្រទេស​វៀតណាម (រូបថត៖ vov.vn)

លោកស្រី Le Thi Bich Huong ប្រធានសមាគមស្ពានវប្បធម៌អ៊ីតាលី-វៀតណាមបានចែករំលែកថា៖ “ខ្ញុំពិតជារំជួលចិត្តខ្លាំង​ណាស់ នៅពេល​ទទួល​​បាន​អំ​​ណោយដ៏​មាន​អត្ថន័យទាំងនេះ។ ជំនួស​មុខ​ឲ្យស​មាជិក​សមាគម និស្សិត និងសហគមន៍អាណិកជនវៀតណាមនៅអ៊ីតាលី ខ្ញុំ​សូមថ្លែ​ងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមា​គមមិត្ត​ភាពវៀ​តណាម​-អ៊ីតាលី ជាពិសេសចំពោះលោក Tran Thanh Quyet ប្រធាន​ផ្នែកភា​សាអ៊ីតាលី​ នៃសាកលវិទ្យាល័យហាណូយ និ​ងជាអគ្គលេ​ខាធិការ​នៃសមាគម។ សូមអរគុណ​ចំពោះកិ​ច្ចសហប្រ​តិបត្តិ​ការរប​ស់ស្ថានទូត​អ៊ីតាលីប្រចាំនៅវៀតណាមដែល​បានបញ្ជូនអំ​ណោយទាំងនេះ​ទៅកាន់ប្រទេសអ៊ីតាលី”./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន