យុគសម័យ - នាថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ វៀតណាមបានក្លាយជាប្រធានអាស៊ាន ២០២០ ជាផ្លូវការ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ នោះវៀតណាមមានឱកាសជាច្រើន ដើម្បីបញ្ជាក់ពីគោលជំហររបស់ខ្លួននៅក្នុងតំបន់និងលើឆាកអន្តរជាតិ។
លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
ក្នុងឱកាសនេះ កាសែតយុគសម័យសូមណែនាំអត្ថបទមួយរបស់ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ក្រោមចំណងជើងថា“ប្រធានអាស៊ានឆ្នាំ ២០២០៖ ដើម្បីអាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការបន្សាំដោយភាពម្ចាស់ការ“។
នាថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ វៀតណាមបានក្លាយជាប្រធានអាស៊ាន ២០២០ ជាផ្លូវការ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ នោះវៀតណាមមានឱកាសជាច្រើន ដើម្បីបញ្ជាក់ពីគោលជំហររបស់ខ្លួននៅក្នុងតំបន់និងលើឆាកអន្តរជាតិ។
មុនពេលក្លាយជាប្រធានអាស៊ានលើកនេះ វៀតណាមបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ នៅទីក្រុងហាណូយនាឆ្នាំ ១៩៩៨ ហើយបំពេញតួនាទីជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន (ASC) នីតិកាលទី ៣៤ (កក្តដា/ ២០០០-កក្តដារ/២០០១) និងជាប្រធានអាស៊ានឆ្នាំ ២០១០ ប្រកបដោយជោគជ័យផងដែរ។
ឆ្ពោះទៅរកគោលដៅនៃការសំរេចបាននូវចក្ខុវិស័យអាស៊ាន ២០២៥ សហគមន៍អាស៊ានបន្តចូលរួមយ៉ាងស្អិតរមួត ដើម្បីបញ្ជាក់ពីតួនាទីស្នូលរបស់ខ្លួននៅក្នុងដំណើរការនៃតំបន់ ដើម្បីទទួលបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ផងដែរ ព្រមទាំងមានសំលេងសំខាន់ៗនៅក្នុងនិម្មាបនកម្មតំបន់ដែល កំពុងត្រូវបានលេចចេញជារូបរៀង និងលើបញ្ហាអន្តរជាតិសំខាន់ៗជាច្រើនទៀតផង។ នៅក្នុងយុទ្ធសាស្ត្ររបស់ប្រទេសធំៗ អាស៊ានគឺជាដៃគូសំខាន់សម្រាប់កិច្ចពិភាក្សានិងសហប្រតិបត្តិការក្នុងតំបន់។
សម្រាប់អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការបន្សាំដោយភាពម្ចាស់ការ
ក្នុងបរិបទដែលស្ថានភាពពិភពលោកនៅតែបង្កប់នូវភាពអស្ថិរភាព និងមានការប្រកួតជាច្រើនរវាងប្រទេសធំៗកាន់តែកើនឡើង នោះអាស៊ានមានឋានៈស្ថិតនៅក្នុងភូមិសាស្ត្រនិងយុទ្ធសាស្ត្រជាមជ្ឈដ្ឋាននៃតំបន់ដ៏ទូលាយ ដែលតភ្ជាប់មហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក កំពុងប្រឈមមុខនឹងឱកាសនិងបញ្ហាប្រឈមថ្មីៗផងដែរ។
ភាពជាក់ស្តែងបានបង្ហាញថា ដើម្បីទ្រទ្រង់និងសម្របខ្លួនប្រកបដោយប្រសិទ្ធភាពទៅនឹងបំរែបំរួលស្មុគស្មាញនៃបរិស្ថានក្នុងតំបន់និងអន្តរជាតិ អាស៊ានចាំបាច់ត្រូវរក្សាសាមគ្គីភាព ឯកភាពនិងលើកកម្ពស់ភាពជឿជាក់លើវិស័យសេដ្ឋកិច្ច សមត្ថភាពក្នុងការឆ្លើយតបយ៉ាងសកម្មនិងឆាប់រហ័ស ចំពោះបញ្ហាប្រឈមថ្មីៗ និងការបង្កើនភាពច្នៃប្រឌិត គំនិតផ្តួចផ្តើមនិងការផ្លាស់ប្តូរដើម្បីងើបឡើងឲ្យបានខ្លាំងក្លានិងឆ្ពោះទៅមុខផងដែរ។
ដោយមានការគាំទ្រពីបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងដៃគូអាស៊ាននិងមិត្តភក្តិអាស៊ាន ក៏ដូចជាការជួយទ្រទ្រង់យ៉ាងជាវិជ្ជមានពីស្ថាប័ន ផ្នែក និងតំបន់មូលដ្ឋាន ជាពិសេសមហាជននៅទូទាំងប្រទេស វៀតណាមជឿជាក់ថានឹងបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រកបដោយផ្លែផ្កាដើម្បីរួមចំណែកធ្វើឱ្យអាស៊ានមានភាពស្អិតរមួតនិងការបន្សាំដោយភាពម្ចាស់ការ ព្រមទាំងរួមចំណែកដល់ការសំរេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ផងដែរ។
វៀតណាមក៏រំពឹងផងដែរថាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ នឹងជំរុញទំនាក់ទំនងជិតស្និទ្ធរវាងបណ្តាអង្គការក្នុងតំបន់និងពិភពលោកតាមរយៈតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមរយៈនោះលើកកំពស់ឋានៈរបស់អាស៊ាន ព្រមទាំងបន្តអះអាងពីតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់និងពិភពលោកឲ្យកាន់តែល្អប្រសើរឡើងផងដែរ៕(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន