ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនតាមព្រំដែន។

16:25 | 14/06/2019 (យោងតាម baotayninh.vn បកប្រែដោយសំណាង)

យុគសម័យ - នាព្រឹកថ្ងៃទី១៣ ខែមិថុនា នៅសណ្ឋាគារ Sunrise ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចប្រជុំដំណើរការផែនការបើកយុទ្ធនាការចំណុចះខ្ពស់ ឃោសនា វាយលុក បង្រ្កាបបទល្មើសគ្រឿងញៀន តាមខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា។

ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម និងថ្នាក់ដឹកនាំកម្ពុជា បានពិភាក្សាការងារនៅកិច្ចប្រជុំ

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់លោកឧត្តមសេនីយ៌ឯកបំរុង Le Quy Vuong អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ថ្នាក់ដឹកនាំនៃនាយកដ្ឋាននគបាលស្រាវជ្រាវស៊ើបអង្កេតគ្រឿងញៀន​ ព្រមទាំងបណ្តាអង្គភាពជំនាញដែលពាក់ព័ន្ធ។ ខេត្ត Tay Ninh មានវត្តមានរបស់លោក Pham Viet Thanh លេខាធិការបក្សខេត្ត និងលោក Pham Van Tan ជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងបណ្តាអង្គភាពចំណុះខេត្ត ក៏ចូលរួមពិធីនេះផងដែរ។

លោកឧត្តមសេនីយ៌ឯកបំរុង Le Quy Vuong អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ថ្លែងមតិនៅកិច្ចប្រជុំ

ចំពោះគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមានរបស់នាយឧត្តមសេនីយ៌ នេត សាវឿន អគ្គស្នងការនគរបាលនៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា ជាប្រធានគណៈ​ប្រតិភូ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាអង្គភាពពាក់ព័ន្ធ។

ថ្លែងមតិនៅកិច្ចប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan បានឲ្យដឹថា៖ ខេត្ត Tay Ninh មានខ្សែព្រំដែនជាប់ជាមួយខេត្តទំាង០៣​ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែងចំនួន ២៤០ គីឡូម៉ែត្រ​ ដែលមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ២ ច្រកទ្វារព្រំដែនផ្លូវការចំនួន៣ ច្រកទ្វារព្រំដែនមិនផ្លូវការចំនួន១១ និងផ្លូវលំជាច្រើន ជាស្ពានតភ្ជាប់ពីទីក្រុងហូជិមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ សង្គមដ៏ធំបំផុតនៃប្រទេសវៀតណាម ជាមួយរាជធានីភ្នំពេញកម្ពុជា ជាច្រកផ្លូវគមនាគមន៍ដ៏សំខាន់ក្នុងការទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់។ នេះជាសក្កានុពល និងជាអំណោយផល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក៏ប៉ន្តែជាបញ្ហាប្រឈមស្តីពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ការ ប្រឆាំងរាល់បទល្មើសតាមព្រំដែន ជាពិសេសគឺបទល្មើសគ្រឿងញៀន។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan ថ្លែងមតិនៅកិច្ចប្រជុំ

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan បាន សង្កត់ធ្ងន់ថា បណ្តាឆ្នាំកន្លងមក ខេត្ត Tay Ninh និងបណ្តាខេត្ត ទីក្រុងនៅទូទាំងប្រទេសបានណែនាំ អនុវ​ត្តបណ្តាវិធានការជាច្រើន ក្នុងការប្រឆាំងបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់។ អនុវត្តកិច្ចសហការយ៉ាងល្អប្រសើរជាមួយបណ្តាតំបន់ អាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាខេត្តជាប់ព្រំដែនក្នុងការប្រឆាំងបទល្មើសគ្រឿងញៀន បានវាយលុក ចាប់ខ្លួនជនល្មើសជួញដូរគ្រឿងញៀនបានច្រើនលើក ច្រើនសារ។

នៅក្នុងកិច្ចប្រជុំ តំណាងនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរយោបល់ វាយតម្លៃពីស្ថានភាព លទ្ធផល និងបញ្ហាលំបាក និងនៅសេសសល់ក្នុងកិច្ចសហប្រតិបត្តិការ បង្ការ ប្រឆាំងបទល្មើសគ្រឿងញៀននៃប្រទេសទាំងពី និងពិភាក្សា ឯកភាពគ្នាដាក់ចេញនូវទិសដៅ ភារកិច្ច ដើម្បីបន្តលើកកំពស់ប្រសិទ្ធភាពក្នុងរយៈពេលខាងមុខ។ ជាបឋមគឺបើកយុទ្ធនាការចំណុចខ្ពស់ ឃោសនា វាយលុក បង្រ្កាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម បានជនវត្ថុអនុស្សាវរីយ៌ ដល់ថ្នាក់ដឹកនាំក្រសួងហាផ្ទៃកម្ពុជា

ដើម្បីអនុវត្តឲ្យបានប្រកបដោយជោគជ័យនូវយុទ្ធនាការលើកនេះ ក្រសួងនគរបាលវៀតណាម បានប្រគល់សិទ្ធិឲ្យនាយកដ្ឋាននគរបាលស្រាវជ្រាវស៊ើបអង្កេតបទល្មើសគ្រឿងញៀន សហការយ៉ាងជិតស្និទ្ធជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន អគ្គនាយកដ្ឋានគយ និងស្នងការដ្ឋាននគរបាល០៥ ខេត្តរបស់កម្ពុជា គឺខេត្តកំពង់ចាម ស្វាយរៀង ព្រៃវែង តាកែវ កំពត និងខេត្តជាប់ព្រំដែនទាំង០៣ របស់វៀតណាម គឺខេត្ត Tay Ninh An Giang និង Kien Giang អនុវត្តបណ្តាវិធានការជំនាញ ក្តាប់បានពីស្ថានភាពបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីរកឃើញបទល្មើសគ្រឿងញៀន វិធីសាស្រ្ត ឧបាយកលនៃសកម្មភាពបទល្មើសរបស់បណ្តាមុខសញ្ញា ឲ្យទាន់ពេលវេលា សហការគ្នាដោះស្រាយរាល់ព័ត៌មានក្តៅៗពីបទល្មើសគ្រឿងញៀន ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ មានប្រសិទ្ធភាពខ្ពស់។

ថ្នាក់ដឹកនាំក្រសួងហាផ្ទៃកម្ពុជា បានជនវត្ថុអនុស្សាវរីយ៌ ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម

បង្កើនការត្រួតពិនិត្យ បញ្ជាក់ព័ត៌មាន តាមចាប់ខ្លួនបណ្តាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលកំពុងតាមចាប់ខ្លួន បានលាក់ខ្លួននៅក្នុងប្រទេសទាំងពីរ ដែលកំពុងធ្វើសកម្មភាព​​​ និង បង្កើតឡើងបណ្តាញជួញដូរ ដឹកជញ្ជូនគ្រឿងញៀន។ រៀបចំដំណើរការបណ្តាសកម្មភាពឃោសនា អំពាវនាវប្រជាជនចូលរួមយ៉ាងសកម្មក្នុងចលនាប្រជាជនទាំងអស់ចូលរួមការពារ ថែរក្សាសន្តិសុខ ប្រឆាំងបទល្មើសគ្រឿងញៀន។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានថតរូបជាអនុស្សាវរីយ៌

សូមជំរាបជូ​នថា ក្នុងរយៈពេល០៦ ខែនាដើមឆ្នាំ២០១៩ បណ្តាស្ថាប័នមានសមត្ថកិច្ចបានរកឃើញ ចាប់ខ្លួន និងដោះស្រាយករណីដែលពាក់ព័ន្ធដល់គ្រឿងញៀនចំនួន ១៣.០០០ លើក និងមុខសញ្ញាដែលជាប់ពាក់ព័ន្ធដល់បទល្មើសគ្រឿងញៀន ជិត ២១០០០ នាក់ បានរឹបអូសគ្រឿងញៀនគ្រប់ប្រភេទ ជិត ៦ តោន។

ចាប់ទាំងពីរឆ្នាំ២០១៨​ដល់ ០៦ខែ នាដើមឆ្នាំ២០១៩ បណ្តាបទល្មើសដែលពាក់ព័ន្ធដោយផ្ទាល់នៅលើតំបន់ព្រំដែន និងច្រកទ្វារព្រំដែនវៀតណាម-ក​ម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនមានចំនួន១៧ ករណី មានមុខសញ្ញា ចំនួន២៩ នាក់ រឹបអូសបាន heroin​ ចំនូន ៣៩ ដុំ និង៨៨.៥ គីឡូក្រោម និងគ្រឿងញៀន ចំនួន ១៩០.៤៤៧ គ្រាប់៕

(យោងតាម baotayninh.vn បកប្រែដោយសំណាង)

(យោងតាម baotayninh.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព