Trending now
ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតាមតំបន់ជាប់ព្រំដែន
យុគសម័យ- បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចេញសេចក្តីណែនាំលេខ ១៩ ស្តីពីការបន្តអនុវត្តវិធានការណ៍ នានា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩ រួម ទាំងការបន្ធូរបន្ថយការរក្សាគម្លាតសង្គមដើម្បីបំពេញភារកិច្ចពីរ ក្នុងពេលតែមួយនោះ មានមនុស្សមួយចំនួនបានធ្វើប្រហែសហើយ ជាពិសេសប្រជាជននៅតាមតំបន់ព្រំដែន។
ស្នងការកងទ័ពការពារព្រំដែននៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទអញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្មាំថ្មីប្រពៃណីវៀតណាមនៅកងទ័ពការពារព្រំដែន Tay Ninh
យុគសម័យ - នាថ្ងៃទី ២០ មករា នៅបុស្តិ៍ការពារព្រំដែនអន្តរជាតិម៉ុកបៃ ( Moc Bai) កងទ័ពការពារព្រំដែន Tay Ninh លោកឧត្តមសេនីយ៍ទោ ទៀនសូផនវង្ស ប្រធានស្នងការកងទ័ពការពារព្រំដែននៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានអញ្ជើញមកសួរសុកទុក្ខនិងជូនពរបុណ្យតេតប្រពៃណីវៀតណាមនៅកងទ័ពការពារព្រំដែន Tay Ninh (វៀតណាម)។
បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ចុះសួរសុខទុក្ខសិក្ខាកាមកម្ពុជា
នាពេលថ្មីៗនេះ បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ប្រទេសវៀតណាម បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងជួបសំណេះសំណាលជាមួយសិក្ខាកាមចំនួន ៣០ នាក់ នៃកងពលតូចលេខ ៧០ កងយោធពលខេមរភូមិន្ទដែលកំពុងហ្វឹកហាត់នៅខេត្ត Tay Ninh។
ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនតាមព្រំដែន។
យុគសម័យ - នាព្រឹកថ្ងៃទី១៣ ខែមិថុនា នៅសណ្ឋាគារ Sunrise ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចប្រជុំដំណើរការផែនការបើកយុទ្ធនាការចំណុចះខ្ពស់ ឃោសនា វាយលុក បង្រ្កាបបទល្មើសគ្រឿងញៀន តាមខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា។
ពិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ជនក្រីក្រនៅតាមតំបន់ព្រំដែនវៀតណាម - កម្ពុជា
យុគ្គសម័យ - នាថ្ងៃទី១ ខែមិថុនា ក្រុមវេជ្ជបណ្ឌិតនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងអង្គភាពនានា បានរួមសហការគ្នារៀបចំឡើងពិធីពិនិត្យនិងចែកថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជនតាមតំបន់ព្រំដែនចំណុះ ស្រុក Chau Thanh ខេត្ត Tay Ninh (វៀតណាម) និងស្រុក រមាសហែក ខេត្តស្វាយរៀង (កម្ពុជា) ដែលមានស្ថានភាពលំបាកលំបិនចំនួន ៧០០ នាក់ ព្រមទាំងផ្តល់យោបល់ប្រឹក្សាអំពីរបៀបរក្សាអនាម័យធ្មេញនិងមាត់ ក៏ដូចជាផ្តល់វិធីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតទូទៅមួយចំនួនដែលរមែងតែជួបប្រទេះក្នុងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។