កងទ័ពការពារព្រំដែនខេត្តតៃនិញវៀតណាមបានផ្តល់ប្រេងសាំង ចំនួន ១០០០ លីត្រ សម្រាប់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនៃប្រទេសកម្ពុជា

11:42 | 27/05/2019 (ប្រភព៖ bienphong.com.vn បកប្រែដោយសំណាង)

យុគសម័យ- នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការនៃប៉ូស្តិ៍ការពារព្រំដែន Xa Mat បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ បានរៀបចំពិធីជួបជុំ និងជូនប្រេងសាំងចំនួន ១០០០ លីត្រ ដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនៃប្រទេសកម្ពុជា។

ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ វៀតណាម ជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កម្ពុជា ក្នុងការបំពេញភារកិច្ចបង្ការ ទប់ទល់ និងប្រឆាំងរាល់បទល្មើសលើតំបន់ជាប់ព្រំដែននៃខេត្តទាំងពីរ។

លោកវរសេនីយ៌ឯក Le Hong Vuong បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ និងលោកឧត្តមសេនីយ៌ត្រី សាន សំណាង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត ត្បូងឃ្មុំ នៅក្នុងពិធី

នៅក្នុងជំនួប លោកវរសេនីយ៌ឯក Le Hong Vuong មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ សង្ឃឹមថា អំណោយនេះនឹងរួមវិភាគទានជួយឧបត្ថម្ភឲ្យភាគីមិត្តកម្ពុជា ដោះស្រាយការលំបាកក្នុងការធានាផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីបំរើឲ្យ​បណ្តាមធ្យបាយធ្វើដំណើររបស់អង្គភាព។

តំណាងនៃអង្គភាពទាំងពីរក៏បានផ្លាស់ប្តូរ ឯកភាពលើទិសដៅ វិធានការក្នុងការដោះស្រាយរឿងរ៉ាវមួយចំនួនដែលកើតឡើងនាពេលថ្មីៗនេះនៅតំបន់ជាប់ព្រំដែនរវាងខេត្តទាំងពីរ និងលើកយកបណ្តាវិធានការ ទិសដៅដើម្បីសហការគ្នាយ៉ាងល្អប្រសើរក្នុងអំឡុងពេលខាងមុខ។

លោកឧត្តមសេនីយ៌ត្រី សាន សំណាង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សម្តែងការថ្លែងអំណរគុណការជួយឧបត្ថម្ភទាន់ពេលវេលារបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ។ លោកឧត្តមសេនីយ៌ត្រី សាន សំណាង ក៏សង្ឃឹមថា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នឹងបន្តទទួលការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភរបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធខេត្តទតៃនិញ ដើម្បីធានាឲ្យបានល្អប្រសើរអំពីមធ្យមបាយធ្វើដំណើរ និងសំភារៈដើម្បីឆ្លើយតបនឹងភារកិច្ចក្នុងពេលបំពេញការងារនាពេលបច្ចុប្បន្ន ព្រមទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ នឹងកាន់តែអភិវឌ្ឍន៍ និងជិតស្និទ្ធបន្ថែមទៀត។

(ប្រភព៖ bienphong.com.vn បកប្រែដោយសំណាង)

(ប្រភព៖ bienphong.com.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ