អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមអញ្ជើញជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

00:54 | 14/05/2019

យុគសម័យ - ជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជាមួយសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ក្នុងឱកាសជួបពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកបដោយភាពជឿជាក់ថា ស្ថានភាពនៅកម្ពុជា មានស្ថិរភាព ហើយទំនាក់ទំនងការទូតកម្ពុជា ក៏មានជាមួយបណ្តាប្រទេសនានាជាលំដាប់។

ជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជាមួយសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនោះ លោក Nguyen Phu Trong បានជម្រាបជូនសម្តេចតេជោថា ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅពេលនេះ លោកបានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺទទួលបានជោគជ័យលើវិស័យជាច្រើន រួមមានការអភិវឌ្ឍខាងហេដ្ឋារចនាសម្ព័ន្ធសំណង់ សេដ្ឋកិច្ចកម្ពុជាគឺមានកំណើនកើនឡើងជាង៧% ហើយស្ថានភាពនៅកម្ពុជា គឺមានស្ថិរភាព និងទំនាក់ទំនងការទូតកម្ពុជា ក៏មានជាមួយបណ្តាប្រទេសនានាជាលំដាប់ផងដែរ។ លោកបានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យ ដែលកម្ពុជាទទួលបានលើគ្រប់វិស័យកន្លងមកនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទៅលើអ្វីដែល លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានលើកឡើង ហើយសម្តេចបានមានប្រសាសន៍ថា កម្ពុជាទទួលបានការអភិវឌ្ឍ រហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីកងទ័ពប្រជាជន និងរដ្ឋាភិបាលវៀតណាមឡើយ ហើយសម្ដេចក៏បានឯកភាពផងដែរថា ឈរលើមូលដ្ឋានលើទំនាក់ទំនង នៃកិច្ចសហប្រតិបត្តការកន្លងមក គឺធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងនេះកាន់តែរីកចំរើនបន្ថែមទៀត៕

(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ