ការប្រកួតបាល់ទះជាមិត្តភាពរវាងនិសិ្សតវៀតណាម ឡាវ និងកម្ពុជា

16:18 | 02/04/2019 (សំណាង)

យុគសម័យ - ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសឡាវ និងបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជា គ្រោងនឹងប្រព្រឹត្តិពីថ្ងៃទី១៤ ដល់១៦ខែមេសាឆ្នាំ២០១៩ខាងមុខនេះ នាព្រឹកថ្ងៃទី៣០ ខែមិនា នៅមជ្ឈមណ្ឌលនិសិ្សតបរទេស ២ នៅទីក្រុងហាណូយ សមាគមនិសិ្សតកម្ពុជា និងឡាវបានសហការជាមួយគ្នា រៀបចំការប្រកួតបាល់ទះមិត្តភាពរវាងនិសិ្សតនៃប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា។


ការប្រកួតបាល់ទះមិត្តភាពរវាងក្រុមនិសិស្សតវៀតណាម ឡាវ និងកម្ពុជា

ចូលរួមការប្រកួតបាល់ទះមិត្តភាព មានតំណាងក្រុមនៃប្រទេសទាំង៣ ​និងមាននិសិ្សតកម្ពុជា ឡាវ និងវៀតណាម អញ្ជើញមកទស្សនានិងលើកទឹកចិត្តឲ្យក្រុមទាំង៣ផងដែរ។ ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព ភាពសប្បាយរីករាយ ជាមួយស្មាតីកីឡា និងមិត្តភាពនោះ បណ្តាក្រុមនិសិ្សតវៀតណាម ឡាវ និងកម្ពុជា បានធ្វើឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង​។ លទ្ធផលចុងក្រោយ គឺក្រុមបាល់ទះរបស់និសិ្សតកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ចំណាត់ថ្នាក់លេខ២ បានទៅក្រុមបាល់ទះនិសិ្សតវៀតណាម និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបាល់ទះនិសិ្សតឡាវ។

ជាសមាជិកមួយរូបក្នុងគណះកម្មាធិការរៀបចំការប្រកួតបាល់ទះលើកនេះ លោក Khamkhanxay Mangnomek ជាអនុប្រធានសមាគមនិសិ្សតឡាវ នៅមជ្ឈមណ្ឌលនិសិ្សតបរទេស​បានឲ្យដឹងថា៖ ជារៀងរ៉ាលឆ្នាំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវ និងកម្ពុជា សមាគមនិសិ្សតឡាវ និងកម្ពុជា តែងតែសហការគ្នាដើម្បីរៀបចំការប្រកួតបាល់ទះជាមិត្តភាពរវាងនិសិ្សតទាំង៣ ប្រទេសឡាវ កម្ពុជា និងវៀតណាម ។ តាមរយះបណ្តាសកម្មភាពនេះ សំដៅរឹតចំណងសាម្គីភាពរវាងនិសិ្សតនៃប្រទេសទាំង៣។

ឆ្លៀតក្នុងឱកាសនេះ លោក Khamkhanxay Mangnomek ក៏ជូនពរនូវសុខភាពល្អប្រសើរ ការខិតខំរៀនសូត្រ ចំពោះនិសិ្សតឡាវ កម្ពុជា និងវៀតណាម ទាំងអស់ និងជូនពរនូវទំនាក់ទំនងនៃប្រទេសទាំង៣ ស្ថិតស្ថេរជាអមតះ និងយូអង្វែង៕

(សំណាង)

(សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម