ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិនិយាយអំពីវៀតណាមក្រោយរយៈពេលជាងមួយខែនៃការបន្ធូរបន្ថយវិធីរក្សាគម្លាតសង្គម

13:28 | 30/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បន្ទាប់ពីការរក្សាគម្លាតសង្គមអស់រយៈពេលជាង១ខែ ប្រទេសវៀតណាមមិន បានកត់ត្រាករណីឆ្លងជំងឺរាតត្បាតកូវីដ១៩ (Covid-19) ក្នុងសហគមន៍ទេ។ ក្នុងចំណោម អ្នកជំងឺកូវីដ១៩ មានអ្នកជំងឺលេខ៩១ ត្រូវបានបុគ្គលិកពេទ្យខំព្យាបាលឲ្យបានជាពុំខាន។

អ្នកគាំទ្របាល់ទាត់វៀតណាមកាន់ទង់ជាតិដើម្បីអបអរសាទរនៅក្នុងការប្រកួតបាល់ទាត់ជម្រុះជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ នៅខេត្ត Hung Yen នាថ្ងៃទី ២៥ ឧសភា។ ( រូបថត៖ AFP/ Getty)

នាពេលថ្មីៗនេះកាសែត Globe និង Mail មានអត្ថបទមួយអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាតនៅវៀតណាមដែលមានចំណងជើងថា“ គ្មានអ្នកស្លាប់ដោយសារជំងឺរាតត្បាតវៀតណាម ទេ ហើយក៏បានបង្កើតកំរិតស្តង់ដារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩”។

កាសែត កាណាដាបានសរសេរថា “រដ្ឋាភិបាលវៀតណាមបានកំចាត់វីរុសកូរ៉ូណាភ្លាមៗដោយធ្វើចត្តា ឡីស័ក តាមដានប្រភពនៃការឆ្លងជំងឺ ព្រមទាំង ផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា យ៉ាងទូលំទូលាយដើម្បីឱ្យប្រជាជនបង្កើនការយល់ដឹងអំពីការការពារនិងទប់ស្កាត់ជំងឺដ៏កាចសាហាវនេះតែម្តង។ ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមបានវិលត្រឡប់មកវិញនូវប្រក្រតី ជាបណ្តើរៗបន្ទាប់ពីការដកបញ្ជីរក្សាគម្លាតសង្គមនាថ្ងៃទី២៣ខែមេសាកា»។

ដោយពន្យល់អំពីជោគជ័យនេះរបស់វៀតណាមលោកសាស្ត្រាចារ្យ Guy Thwaites ប្រធាន អង្គភាពស្រាវជ្រាវគ្លីនិកនៃសាកលវិទ្យាល័យ Oxford បានមានប្រសាសន៍ថាវៀតណាម បានធ្វើសកម្មភាពតាំងពីដើមដំបូងដោយសារតែការយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺឆ្លងនេះ។

រីឯ កាសែត Asahi Shimbun នៃប្រទេសជប៉ុនក៏បានសរសេរអត្ថបទថា "វៀតណាមធ្វើឲ្យ ពិភពលោកចាប់អារម្មណ៍នៅពេលគ្មានករណីស្លាប់ដោយសារជំងឺកូវីឌ១៩ទេ"។ ក្នុងអត្ថបទ នេះអ្នកនិពន្ធបានលើកឡើងពីគំនិតរបស់ជនជាតិជប៉ុនម្នាក់ដែលរស់នៅក្នុងវៀតណាមថា“ខ្ញុំបាននិយាយអំពីស្ថានភាពមនុស្សតិចតួចណាស់ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនិងវិធានការតឹងរឹងរបស់ វៀតណាមក្នុងងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ហើយគ្មាននរណាម្នាក់នៅទីក្រុងតូក្យូជឿលើរូបខ្ញុំសោះ”។

ផ្លូវមួយនៅរដ្ឋធានីហាណូយព្រឹកថ្ងៃទី ២៥ ខែឧសភានៅពេលដែលប្រជាជននាំគ្នាធ្វើដំណើរតាមផ្លូវទៅធ្វើការ (រូបភាព៖ Reuters)

វេជ្ជបណ្ឌិតជប៉ុន Hiroshi Chiba ដែលកំពុងធ្វើការនៅ គ្លីនិកឯកជនមួយនៅទីក្រុងហាណូយបាននិយាយថា“ចាប់តាំងពីដើមខែកុម្ភៈឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពបំផុត”។

សំរាប់គេហទំព័រ Politico អាមេរិកនាពេលថ្មីៗនេះបានចុះផ្សាយចំណាត់ថ្នាក់នៃប្រទេស និងដែនដីចំនួន ៣០ ដែលឈានមុខគេក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាត ដោយផ្អែក លើលទ្ធផលសេដ្ឋកិច្ចនិងវេជ្ជសាស្ត្រ។វៀតណាមគឺជាប្រទេសប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដ៏ល្អ បំផុតនៅលើពិភពលោក។

ក្នុងចំណាត់ថ្នាក់ផ្អែកលើការស្ថិតិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) Worldometer និងរដ្ឋាភិបាលនៃប្រទេសដទៃបានឲ្យដឹងថា«នេះជាប្រទេសដែលមានប្រជាជនច្រើនប៉ុន្តែមិនមានអ្នកជំងឺកូវីដ១៩បានស្លាប់ដោយ មានប្រហែលជា ៣០០ ករណីក្នុងចំណោមប្រជាជន ៩៥លាននាក់។ សេដ្ឋកិច្ចរបស់ វៀតណាមត្រូវបានរំពឹងថានឹងកើនឡើង ២,៧% ក្នុងឆ្នាំ ២០២០ ដែល ជួយវៀតណាមឱ្យក្លាយជាប្រទេសល្អបំផុតក្នុងការឆ្លើយតបទៅនឹងកូវីដ១៩ នៅលើសកលោក»។

កាសែត Guardian របស់អង់គ្លេសក៏តាមដាន យ៉ាងដិតដល់នូវដំណើរនិងកិច្ចខិតខំប្រឹងប្រែង របស់វៀតណាមក្នុងការព្យាបាលអ្នកជម្ងឺលេខ ៩១ - អាកាសយានិកអង់គ្លេស។ គិតមកដល់ ពេលនេះវៀតណាមបានចំណាយថវិកាជាង ២០០,០០០ ដុល្លារអាមេរិក ដើម្បីព្យាបាល អ្នកជំងឺនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦