យុគសម័យ - អគ្គនាយកនៃនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Jose Tavares បានវាយតម្លៃថា អ្នកការទូត វៀតណាមមានជំនាញខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
អគ្គនាយកនៃនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Jose Tavares
អគ្គនាយកនៃនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Jose Tavares បានឲ្យដឹងថាប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលជម្រុញការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ (រួមមានចិន កូរ៉េខាងត្បូង និងជប៉ុន) ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ (Covid-19)។
ក្នុងរយៈពេលកន្លងមក ទោះបីមានឧបសគ្គជាច្រើនដែលបណ្តាលមកពីជំងឺរាតត្បាតសកលនេះក៏ដោយ ក៏ប៉ុន្តែវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០ បានរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើនដូចជាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (អាស៊ាន SOM) នៅទីក្រុង Da Nang ឬកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ ទាំងពីរមានសារៈសំខាន់និងជាបន្ទាន់បំផុត។
ពីព្រោះទោះបីជាប្រទេសជាសមាជិកអាស៊ាននីមួយៗបានអនុវត្តគោលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដូចជាការរក្សាគម្លាតសង្គមក៏ដោយ ប៉ុន្តែអ្វីៗដែលប្រទេសទាំងអស់គប្បីកធ្វើគឺសាងវិធានការទូទៅដ៏ទូលំទូលាយនិងស៊ីជម្រៅថែមទៀត។
បញ្ហាប្រឈមក្នុងតំបន់និងពិភពលោក តែងតែត្រូវបានអមដោយឱកាសសម្រាប់ប្រទេសទាំងអស់ដើម្បីសហការគ្នា និងលើកស្ទួយថែមទៀតនូវសាមគ្គីភាពរវាងរដ្ឋសមាជិកអាស៊ាននិងប្រទេសជាដៃគូផងដែរ។ តួនាទីរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតនេះមានសារៈសំខាន់ណាស់។
អ្នកការទូតវៀតណាមពិតជាមានជំនាញខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយសន្និសីទទាំងអស់ត្រូវបានរៀបចំប្រកប ដោយជោគជ័យហើយនឹងសន្និសីទបន្តទៀតនឹងទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្នជាពិសេសទាក់ទងនឹងការទប់ស្កាត់ជម្ងឺរាតត្បាតសកលផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន