កាសែតហុងកុងបានកោតសរសើរវៀតណាមចំពោះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ យ៉ាងឆាប់ហ័សនិងមានប្រសិទ្ធភាព

14:11 | 23/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កាសែត Asia Times ដែលមានទីស្នាក់ការប្រចាំនៅហុងកុង (ចិន) បានវាយតម្លៃថា បក្សនិងរដ្ឋវៀតណាមបានទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ (Covid-19) យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពយផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc (រូបថត៖ Twitter)

អត្ថបទមួយដែលបានចុះផ្សាយនៅក្នុងកាសែតអេឡិចត្រូនិកជាភាសាអង់គ្លេស Asia Times (មានទីស្នាក់ការប្រចាំនៅទីក្រុងហុង ប្រទេសចិន) នាថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ បានកត់សម្គាល់ថា រដ្ឋាភិបាលវៀតណាមបានចាត់វិធានការយ៉ាងឆាប់រហ័ស ប្រសិទ្ធភាពនិងតម្លាភាពចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុស SARS-CoV-2 ។

អ្នកនិពន្ធបានកត់សម្គាល់ថាប្រទេសវៀតណាមបានឆ្លើយតបយ៉ាងលឿនជាងបណ្តាប្រទេសនៅអាស៊ីដទៃទៀត នៅពេលផ្អាកការចូលនិងចេញរវាងវៀតណាមនិងចិនកាលពីខែមករាឆ្នាំ ២០២០ ដែលជាពេលវេលាដែលការផ្ទុះឡើងនៃជម្ងឺរាតត្បាតកូវីដ១៩។ កាសែតនេះក៏បានដកស្រង់សម្តីរបស់លោកសាស្ត្រាចារ្យអូស្ត្រាលី Carl Thayer ដោយបានវាយតម្លៃថានាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc “បានចាត់វិធានការយ៉ាងសកម្មនិងមានភាពម្ចាស់ការទាន់ពេលវេលា” ផងដែរ។

លោក សាស្រ្តាចារ្យ Thayer បានមានប្រសាសន៍ថា៖“ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបង្កើតក្រុមការងារជំនាញខាងត្រួតពិនិត្យថ្នាក់ជាតិ ខេត្ត ក្រុង និងមូលដ្ឋាននានា ហើយរដ្ឋាភិបាលវៀតណាមក៏បានមមាញឹកអនុវត្តយុទ្ធនាការផ្សព្វផ្សាយយ៉ាងសកម្មទាន់ហេតុការណ៍ ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យធ្វើអ្វីដែលចាំបាច់ និងកាត់បន្ថយការរីករាលដាលនៃវីរុសនេះតែម្តង៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦