អាស៊ាន ២០២០ - បណ្តាប្រទេសវាយតម្លៃខ្ពស់ចំពោះការងាររៀបចំ AEM Retreat ២៦ របស់ប្រទេសវៀតណាម

18:45 | 10/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី១០ ខែមីនា ទីក្រុង Da Nang បានប្រព្រឹត្តទៅកិច្ចប្រជុំដ៏សំខាន់ៗចំនួន២ រួមមានពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានចង្អៀតនិងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចង្អៀត (AEM Retreat) លើកទី ២៦ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ vietnam.vnanet.vn)

សន្និសីទនេះមានការចូលរួមពីប្រតិភូរាប់រយនាក់រួមមានរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាន មន្រ្តីសេដ្ឋកិច្ច និងសេដ្ឋវិទូ នៃក្រុមប្រឹក្សាផ្តល់យោបលធុរកិច្ចអាស៊ាន(ABAC) ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និសីទនៃប្រទេសម្ចាស់ផ្ទះវៀតណាមកក្នុងឆ្នាំប្រធានអាស៊ាន២០២០។ លោក Suresh Kaliyana Sundram មកពីគណៈប្រតិភូម៉ាឡេស៊ីបានមានប្រសាសន៍ថា «ខ្ញុំឃើញថាការរៀបចំសន្និសីទលើកនេះរបស់វៀតណាមពិតជាល្អណាស់។ នៅក្នុងសន្និសីទ ប្រព័ន្ធត្រួតពិនិត្យសន្តិសុខ ការវាស់សីតុណ្ហាភាពរាងកាយ និងសេចក្តីណែនាំអំពីការការពារជំងឺរាតត្បាតមានអត្ថប្រយោជន៍ខ្លាំងគួរឲ្យកត់សម្គាល់ ដើម្បីជួយគ្រប់គ្រងនិងធានាសុវត្ថិភាពសម្រាប់គណៈប្រតិភូនានា។ ទីក្រុង Da Nang ពិតជាស្រស់ស្អាតខ្លាំងណាស់ នៅទីនេះខ្ញុំមានអារម្មណ៍សុវត្ថិភាពនិងផាសុខភាពផងដែរ។

រីឯលោក Maspiyono មកពីសមាជិកក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ABAC) បានចែករំលែកថា «កាលពីម្សិលមិញ ខ្ញុំបានហោះពីទីក្រុង Jakarta (ឥណ្ឌូនេស៊ី) ទៅកាន់ទីក្រុងហូជីមិញ ហើយក៏ទទួលការពិនិត្យសុខភាព វាស់សីតុណ្ហភាពរាងកាយ និងបំពេញកាលវិភាគនៃការធ្វើដំណើរជាលំអិតជាដើម។ ពេលទៅដល់ទីក្រុ ង Da Nang ខ្ញុំបានបន្តពិនិត្យសុខភាពនៅសណ្ឋាគារ ហើយមុនពេលចូលរួម សន្និសីទក៏បានពិនិត្យម្តងទៀត។ ខ្ញុំគិតថាការងារធានាសុវត្ថិភាពសម្រាប់គណៈប្រតិភូដែលចូលរួមក្នុងការសន្និសីទនេះពិតជាហ្មត់ចត់ណាស់ ហើយខ្ញុំប្រាកដជាជឿជាក់យ៉ាងខ្លាំងអំពីការងារនោះតែម្តង»។

គួរជម្រាបថា ក្នុងសន្និសីទទាំងនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាននឹងពិភាក្សាគ្នា អនុម័តនិងបន្តអនុវត្តខ្លឹមសារសំខាន់ៗជាច្រើនក្នុងឆ្នាំអាស៊ាន ២០២០ ដែលវៀតណាមជាប្រទេសម្ចាស់ផ្ទះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦