វៀតណាមជួយឧបត្ថម្ភគាំទ្រដល់ខេត្តព្រៃវែង (កម្ពុជា) នូវសម្ភារៈបរិក្ខាពេទ្យក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩

18:58 | 10/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - គ្រឿងឧបករណ៍និងសំភារៈបរិក្ខាពេទ្យដែលបានបញ្ជូនទៅខេត្តជាប់ព្រំដែនខេត្តព្រៃវែងនាពេលនេះរួមមានម៉ាស់ការពារ ទឹកអាល់កុលកំចាត់មេរោគ សាប៊ូអនាម័យ ទឹកលាងដៃ ស្រោមដៃពេទ្យនិងមីកញ្ចប់ផងដែរ។

ទិដ្ឋភាពនៃពិធីនេះ

នាថ្ងៃទី ១០ មេសា នៅច្រកព្រំដែនអន្តរជាតិ Dinh Ba (ស្រុក Tan Hong ខេត្ត Dong Thap) ប្រធានគណៈកម្មាធិការប្រជាជន Dong Thap លោក Nguyen Van Duong បានប្រគល់ឧបករន៍និងសម្ភារៈបរិក្ខាពេទ្យចាំបាច់រាប់ពាន់ ដល់អាជ្ញាធរខេត្ត ព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) ដើម្ពីជួយបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ គ្រឿងឧបករណ៍និងសំភារៈបរិក្ខាពេទ្យដែលបានបញ្ជូនទៅខេត្តជាប់ព្រំដែនខេត្តព្រៃវែងនាពេលនេះរួមមានម៉ាស់ការពារ ទឹកអាល់កុលកំចាត់មេរោគ សាប៊ូអនាម័យ ទឹកលាងដៃ ស្រោមដៃពេទ្យនិងមីកញ្ចប់ផងដែរ។

ទិដ្ឋភាពនៃពិធីនេះ

ក្នុងជំនួបនេះ អាជ្ញាធរនៃខេត្តទាំងពីរដែលមានព្រំដែនជាប់គ្នា Dong Thap (វៀតណាម) និងខេត្ត ព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) បានជូនដំណឹងគ្នាទៅវិទៅមកអំពីស្ថានភាពជំងឺរាតត្បាតនៅវៀតណាមនិងកម្ពុជាដោយនិយាយរួមក៏ដូចជានៅខេត្ត Dong Thap និងខេត្តព្រៃវែងនិយាយដោយឡែកផងដែរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការនិងការចែករំលែកព័ត៌មាន ដើម្បីបំពេញភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ដោយកុំឲ្យជម្ងឺដ៏គ្រោះថ្នាក់នេះឆ្លងរីករាលដាលនៅតាមខ្សែព្រំដែនទាំងមូលទេ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦