ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (កម្ពុជា) បានប្រគល់ម៉ាស់ដល់ជនជាតិវៀតណាមក្រីក្រ នៅកម្ពុជា

14:53 | 31/03/2020 (បកប្រែដោយឌីណា)

យុគសម័យ- ម៉ាស់ចំនួន ៣០០០ ត្រូវបានបរិច្ចាគនិងប្រគល់ជូនដល់ជនជាតិវៀតណាមក្រីក្រ នៅប្រទេសកម្ពុជាដោយស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុ។

ក្រុមបេសកកម្មនេះបានប្រគល់ម៉ាស់ដល់បងប្អូនជនជាតិវៀតណាម នៅខេត្តកំពត។

ចាប់ពីថ្ងៃទី ២៨-៣០ ខែមីនា ក្រុមបេសកកម្មមួយនៃអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ដឹកនាំដោយអគ្គកុងស៊ុលលោក Vu Ngoc Ly បានធ្វើការជាមួយគណៈកម្មការសមាគមខ្មែរ - វៀតណាម នៅខេត្តតាកែវ ខេត្តកំពត​ ខេត្តកោះកុង ខេត្តព្រះសីហនុ និងតំណាងអាណិកជនវៀតណាម នៅខេត្តកែប (ខេត្តមិនទាន់បានបង្កើតគណៈកម្មការប្រតិបត្តិសមាគមខ្មែរ - វៀតណាម) ប្រគល់ម៉ាស់ធ្វើពីក្រណាត់ប្រមាណ ៣០០០ ដែលបានបរិច្ចាគដោយអគ្គកុងស៊ុល ដើម្បីប្រគល់ដល់ជនជាតិវៀតណាមក្រីក្រក្នុងតំបន់។

ម៉ាស់​បានប្រគល់ជូនដល់ជនជាតិ​វៀតណាម នៅខេត្តកោះកុង។

នៅក្នុងកិច្ចប្រជុំ ចែករំលេកនូវការលំបាករបស់ជនជាតិវៀតណាម អគ្គកុង​ស៊ុល លោក Vu Ngoc Ly លើកទឹកចិត្តបងប្អូនជនជាតិវៀតណាម មិនស្តាប់ការញុះញង់របស់កងកម្លាំងអាក្រក់ទេ មិនបានប្រញាប់វិលត្រឡប់មកប្រទេសវិញនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះចាំបាច់អនុវត្តតាមវិធានការណ៍បង្ការនិងទប់ទល់នឹងការរីករាលដាលនៃក្រសួងសុខាភិបាល​កម្ពុជា។

ម៉ាស់បានប្រគល់ដល់ជនជាតិវៀតណាមនៅក្នុងខេត្តព្រះសីហនុ។

លោកអគ្គកុងស៊ុលក៏បានស្នើឱ្យបងប្អូនជនជាតិវៀតណាមទាក់ទងទៅមន្ទីរពេទ្យក្នុងស្រុកនិងមណ្ឌលសុខភាពភ្លាមៗ ដើម្បីធ្វើតេស្តនិងព្យាបាល ប្រសិនបើពួកគេមានអការៈនៃការឆ្លងមេរោគ Covid-19 ។

នៅតាមបណ្តាខេត្តដែលពោលខាងលើ តំណាងជនជាតិវៀតណាមនៅកម្ពុជាបានរំជួលចិត្ត ចំពោះការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ។ ប្រជាជនជឿជាក់ថា នេះគឺជាប្រភពលើកទឹកចិត្តដ៏ធំធេងក្នុងការជួយប្រជាជនអោយមានអារម្មណ៍សុវត្ថិភាពនិងបង្ការនិងទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាត។

អគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងព្រះសីហនុប្រគល់ម៉ាស់ នៅខេត្តតាកែវ។

តាមផែនការអគ្គកុងស៊ុលនឹងប្រគល់ម៉ាស់ជូនដល់ជនជាតិវៀតណាមក្រីក្រ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៣១ ខែមីនា។ ប្រឈមមុខនឹងការខ្វះខាតនិងការនាំចូលម៉ាស់មកប្រទេសកម្ពុជាពិតជាពិបាកណាស់ ទាំងនេះគឺជាអំណោយដ៏មានតម្លៃសម្រាប់ប្រជាជន។

យោងតាមក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ៣០ ខែមីនា ចំនួនអ្នកផ្ទុកជំងឺ Covid-19 នៅកម្ពុជាសរុបមានចំនួន ១០៧ នាក់ដែលក្នុងនោះ ២៣ នាក់បានជាសះស្បើយនិងអនុញាត្តិឲ្យចេញមន្ទីពេទ្យ។ នៅថ្ងៃដដែលនេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានផ្អាករាល់សកម្មភាពនៃកាស៊ីណូទូទាំងប្រទេសចាប់ពីថ្ងៃទី ២៣ និង ៥៩ ថ្ងៃទី ១ ខែមេសា។

រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ឈប់ការនាំចេញអង្ករនិងស្រូវផងដែរ ចាប់តាំងពីថ្ងៃទី ៥ ខែមេសា ដើម្បីធានានូវការផ្គត់ផ្គង់ស្រូវប្រកបដោយគ្រប់គ្រាន់សម្រាប់ប្រជាជនក្នុងស្ថានភាពរីករាលដាលនៃជំងឺ Covid-19 នេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦