ពិធីជួបជុំកោតសរសើរយុទ្ធជនពិការធ្ងន់ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩

20:38 | 25/07/2019 (ប្រភព៖ vovworld.vn)

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា យុទ្ធជនពិការធ្ងន់ឆ្នើមៗទាំង៥០០រូបដែលមានវត្តមាន ថ្ងៃនេះ គឺជាសាក្សី ជាគំរូនៃស្មារតីមនុស្សវៀតណាមដ៏អង់អាចក្លាហានមោះមុត ក្រោកឈរឡើងដើម្បីឯករាជ្យ សេរីភាព និងឯកភាពរបស់ប្រទេសជាតិ។

ទិដ្ឋភាពនៅពិធីជួបជុំកោតសរសើរយុទ្ធជនពិការធ្ងន់ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីជួបជុំ កោតសរសើរយុទ្ធជនពិការធ្ងន់ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩ចំនួន៥០០រូប។ នេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងឱកាសរំលឹកខួបលើកទី៧២ទិវាយុទ្ធ ជនពិការ យុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ ខែកក្កដា)។

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា យុទ្ធជនពិការធ្ងន់ឆ្នើមៗទាំង៥០០រូបដែលមានវត្តមាន ថ្ងៃនេះ គឺជាសាក្សី ជាគំរូនៃស្មារតីមនុស្សវៀត ណាមដ៏អង់អាចក្លាហានមោះមុត ក្រោកឈរឡើងដើម្បីឯករាជ្យ សេរីភាព និងឯកភាពរបស់ប្រទេសជាតិ។ លោក នាយករដ្ឋមន្រ្តីបានលើកច្បាស់ថា៖ “បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ អនុវត្តយ៉ាង ល្អនូវការងារអំពីជនមានគុណូបការៈចំពោះបដិវត្ត ន៍។ ប្រពៃណី ផឹកទឹកនឹកប្រភព បានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ថ្លៃថ្នូរក្នុងជីវភាពខាងស្មារតី របស់ប្រជាជាតិវៀត ណាម។ ពេលដែលប្រទេសជាតិឈានចូលសម័យកាល ផ្លាស់ប្ដូរថ្មីនោះ គឺគោលនយោបាយអនុគ្រោះដល់ជនមានគុណូបការៈត្រូវបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយប្រព័ន្ធគោលនយោបាយ ច្បាប់អនុគ្រោះដល់ ជនមានគុណូបការៈក៏ត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

យុទ្ធជនពិការធ្ងន់ឆ្នើមៗទាំង៥០០រូបដែលចូលរួមពិធីជួបជុំខាងលើ ជា តំណាងរបស់យុទ្ធជនពិការធ្ងន់ជាង១២ពាន់នាក់និងយុទ្ធជនពិការជាង១លាន២សែននាក់ក្នុងទូទាំងប្រទេស។ យុទ្ធជនពិការធ្ងន់ឆ្នើមៗទាំងនេះ មិនថាកំពុងរស់ នៅជាមួយគ្រួសារឬនៅមូលដ្ឋានចិញ្ចឹមថែទាំ សុទ្ធតែមានឆន្ទៈនិងកិច្ចខិតខំប្រឹង ប្រែងដ៏អស្ចារ្យដើម្បីជំនះពុះពារលើការលំបាកដើម្បីថែទាំដល់ក្រុមគ្រួសារ ព្រមទាំងបន្តរួមវិភាគទានកម្លាំងនិងប្រាជ្ញាក្នុងការសិក្សាស្រាវជ្រាវនិងការធ្វើពលកម្ម ផង ដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦