ពិធីប្រគល់អំណោយចំនួន ២២៥ កញ្ចប់សម្រាប់គាំទ្រដល់កងកម្លាំងប្រដាប់អាវុធនិងប្រជាជនឡាវ

14:29 | 24/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៣ ខែកញ្ញានៅច្រកទ្វារព្រំដែន A Dot – Ta Vang និង Hong Van – Co Tai និងថ្នល់ចេញចូល Hong Thai នៅស្រុក A Luoi (ខេត្ត Thua Thien - Hue) មេដឹកនាំបញ្ជាការដ្ឋានការពារព្រំដែន ខេត្ត Thua Thien - Hue បានរៀបចំការផ្តល់អំណោយនិងស្បៀងអាហារចាំបាច់ដល់កងកម្លាំងប្រដាប់អាវុធនិងប្រជាជននៅតាមតំបន់ព្រំដែនក្នុងខេត្តសាឡាវ៉ាននិងខេត្តសេកុង (ប្រទេសឡាវ) ។

ពិធីប្រគល់អំណោយចំនួន ២២៥ កញ្ចប់សម្រាប់គាំទ្រដល់កងកម្លាំងប្រដាប់អាវុធនិងប្រជាជនឡាវ

អំណោយចំនួន ២២៥ កញ្ចប់ ត្រូវបានផ្តល់ជូន រួមមានអង្ករជាង ២,៥ តោន មាស់ការពារចំនួន ៥០០ មីកញ្ចប់ចំនួន ៣០ កេះ និងរបស់របរចាំបាច់មួយចំនួនទៀតសម្រាប់តំណាងកងកម្លាំងប្រដាប់អាវុធនិងប្រជាជននៅតំបន់ព្រំដែននៃខេត្តសាឡាវ៉ានទាំង ២ និង ខេត្តសេកុង។ តម្លៃសរុបនៃអំណោយគឺមានប្រមាណ ៥០ លានដុង។ នៅច្រកទ្វារព្រំដែន Adot – Ta Vang ក្រុមការងារក៏បានស្តាប់តំណាងមកពីបុស្តិ៍ការពារព្រំដែន A Dot និងក្រុមហ៊ុនការពារព្រំដែនលេខ ៥៣១ រាយការណ៍ស្តីពីការសម្របសម្រួល ការគ្រប់គ្រងនិងការពារព្រំដែននិងកិច្ចការពារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។

តាមនោះក្នុងរយៈពេលកន្លងមក កងកម្លាំងប្រដាប់អាវុធទាំងសងខាងនៃព្រំដែន បានពង្រឹងការផ្លាស់ប្តូរព័ត៌មាន ក្តាប់ចាប់បានសភាពការណ៍ជាក់ស្តែង និងពង្រឹងការយាមល្បាតនិងត្រួតពិនិត្យក៏ដូចជារកឃើញនិងប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋគ្រប់ប្រភេទផ្សេងៗប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពនៃការការពារនិងទប់ស្កាត់ការរាតត្បាតរបស់ជម្ងឺកូវីដ១៩ព្រមទាំងការពារព្រំដែនវៀតណាម-ឡាវប្រកបដោយសុខសន្តិភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦