លក្ខណៈពិសេសនៃទីផ្សារ«គ្មានការប៉ះពាល់» នៅតាមព្រំដែនវៀតណាម - កម្ពុជា

18:16 | 08/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កងទ័ពការពារ ព្រំដែនខេត្តដុងថាប (Dong Thap) បានបង្កើតវិធីដោះដូរទំនិញពិសេស មួយដើម្បីជួយប្រជាជននៅតាមព្រំដែនវៀតណាម - កម្ពុជាក្នុងការជំនះការលំបាកនៅពេលដែលច្រក ព្រំដែនត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-១៩ ។

កន្លែងដែលប្រជាជនដោះដូរទំនិញ

នៅតាមតំបន់ព្រំដែន ប្រជាជនមកពីប្រទេសកម្ពុជាចូលមកប្រទេសវៀតណាមជារៀងរាល់ ថ្ងៃដើម្បីទៅផ្សាទិញបន្លែ​សាច់ត្រីជាដើម។ប៉ុន្តែនៅពេលដែលច្រកទ្វារព្រំដែនបិទបណ្តោះអាសន្នដើម្បី ប្រឆាំងនឹងជំងឺកូវីដ១៩ នោះប្រជាជននៅទីនេះមានការលំបាកក្នុងការទិញនិងលក់របស់របរចាំបាច់ សម្រាប់ជីវភាពប្រចាំថ្ងៃ។

កងទ័ពការពារព្រំដែនខេត្តដុងថាបបានស្នើសុំថ្នាក់ដឹកនាំខេត្តឲ្យអនុញ្ញាត ដោះដូរទំនិញរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈការលល់ដូរដោយមិនប៉ះពាល់នឹងគ្នា

ដោយយល់ច្បាស់ពីការលំបាកក្នុងការបិទព្រំដែននេះកងទ័ពការពារព្រំដែនខេត្តដុងថាបបានស្នើសុំថ្នាក់ដឹកនាំខេត្តឲ្យអនុញ្ញាត ដោះដូរទំនិញរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈការលល់ដូរដោយមិនប៉ះពាល់នឹងគ្នាដ៏ពិសេសផងដែរ។

កន្លែងដែលប្រជាជនដោះដូរទំនិញ

លោកស្រី Le Thi Bay (ឃុំ Thong Binh ស្រុក Tan Hong ខេត្ត Dong Thap) បាននិយាយថាកង ទ័ពការពារព្រំដែនដាក់តុមួយនៅនឹងទីតាំងនៃខ្សែព្រំដែនដើម្បីធ្វើជាកន្លែងជួយប្រជាជននៃប្រទេសទាំងពីរអាចដោះដូររបស់របរចាំបាច់សម្រាប់ជីវភាពរស់នៅជាប្រចាំថ្ងៃ។

ប្រជាជនកម្ពុជាបានយកទំនិញនិងទុកលុយវិញ។

បន្ទាប់ពីប្រជាជននៅប្រទេសកម្ពុជាចូលមកយកទំនិញនិងទុកលុយវិញ បន្ទាប់គេនឹងទទួលបានប្រាក់ ហើយនឹងត្រូវបានកងទ័ពការពារព្រំដែនធ្វើការវាស់កំដៅរាងកាយ រួមទាំងបាញ់ថ្នាំកំចាត់មេរោគលើប្រាក់ទោះបីជា ការងារនេះធ្វើឲ្យការពិបាកបន្តិចប៉ុន្តែនេះជាសកម្មភាព ធានាសុវត្ថិភាពក្នុងការការពារបនិងទប់ស្កាតជំងឺឆ្លងនេះ។

បាញ់ថ្នាំកំចាត់មេរោគលើប្រាក់

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: laodong.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់