ព្រំដែននៃប្រទេសជាតិប្រឈមនឹង”អំណាចទន់” ក្នុងស្ថានភាពតុល្យភាពនៃពិភពលោក

13:26 | 26/03/2021

យុគសម័យ - ការផ្លាស់ប្តូរនៃស្ថានភាពថ្មីក៏ដូចជាការអភិវឌ្ឍ នៅក្នុងយុគសម័យបច្ចេកវទ្យព័ត៌មាននាំឱ្យមានការផ្លាស់ប្តូរការយល់ដឹង ការគ្រប់គ្រងព្រំដែននិងទឹកដី។

ការគ្រប់គ្រងព្រំដែនអាស្រ័យទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ព្រំដែន

បង្គោលព្រំដែន​​ស្ថិតនៅលើច្រាំងទឹកជ្រោះ Nam Nap ស្ថិតក្នុងភូមិសាស្ត្ររបស់ប្រទេសវៀតណាម ដែលបាន​កសាងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤។

យោងតាមទំនៀមទំលាប់អន្តរជាតិ បន្ទាប់ពីមានការយល់ព្រមជាមួយគ្នា ប្រទេសជិតខាងជាប់ខ្សែព្រំដែនជាមួយគ្នានឹងមានផែនការខណ្ឌសីមានិងបោះបង្គោលព្រំដែនជាតិ។ មិនយូរប៉ុន្មានទេ ប្រទេសនានានឹងចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងព្រំដែន។ វិសាលភាពកែតម្រូវនៃបទប្បញ្ញត្តិនេះគឺមានការអនុវត្តក្នុងតំបន់ព្រំដែន។

នៅតំបន់ព្រំដែនរួមមាន តំបន់ព្រំដែន ខ្សែក្រវ៉ាត់ព្រំដែន តំបន់ហាមឃាត់ ច្រកទ្វារព្រំដែន ... ដែលត្រូវបានបង្កើតឡើងស្របតាមតម្រូវការរបស់ប្រទេសពាក់ព័ន្ធនីមួយៗ។ តាមការពិតបានបង្ហាញថា មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែមានតម្រូវការបង្កើតតំបន់ព្រំដែន ខ្សែក្រវ៉ាត់ព្រំដែននិងតំបន់ហាមឃាត់ដែលតាម​បទបញ្ញត្តិខាងលើ។

តំបន់ទាំងនេះត្រូវបានបង្កើតឡើងតាមបទបញ្ញត្តិដ៏តឹងរឹងនិងម៉ឹងមាត់ ដែលអាចបង្កើតជា“ តំបន់ស” គ្មានប្រជាជន គ្មានសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ចនិងវប្បធម៌…ដែលបង្កលក្ខណៈងាយស្រួលសម្រាប់កងកម្លាំងប្រដាប់អាវុធងាយស្រួលគ្រប់គ្រងនិងប្រឆាំងនឹងសត្រូវ។

ការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិក្នុងយុគសម័យធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួមនៃមនុស្សជាតិ ការការពារនិងការគ្រប់គ្រងព្រំដែនក៏មានការផ្លាស់ប្តូរថ្មីមួយចំនួន នៅក្នុងគំនិតនិងវិធីសាស្ត្រប្រតិបត្តិការក្នុងស្ថានភាពជាក់ស្តែងផងដែរ។ តំបន់ព្រំដែនខ្សែក្រវ៉ាត់ព្រំដែន តំបន់ហាមឃាត់…ទោះបីនៅតែមានក៏ដោយ ក៏មិនមានន័យថា បង្កើតការបំបែកដែរ ដោយមាន“ តំបន់ស” នៅតាមព្រំដែនដូចពីមុន។

ការការពារនិងការគ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាពនិងចីរភាពជាងនេះគឺត្រូវពឹងផ្អែកលើប្រជាជន ដោយប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថេរភាពនយោបាយនិងសង្គម នៅតំបន់ជាប់ព្រំដែន។ ដូច្នេះត្រូវអាទិភាពដល់ការវិនិយោគក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវិតខាងសម្ភារៈនិងជីវិតខាងវប្បធម៌និងសង្គមនៅតំបន់ភ្នំខ្ពស់និងតំបន់ព្រំដែន។ នោះគឺជាគោលនយោបាយបច្ចុប្បន្នរបស់បក្សនិងរដ្ឋវៀតណាម។

កសាងតំបន់ព្រំដែនប្រកបដោយមានសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ បង្កើនរបៀបការពារជាតិដោយមានការចូលរួមពីប្រជាជនទាំងមូល និងសន្តិសុខប្រជាជន ជាពិសេសនៅតំបន់សមុទ្រនិងកោះ។ ការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិនិងផលប្រយោជន៍របស់ប្រជាជននៅសមុទ្រ។ លើកកម្ពស់សកម្មភាពប្រកបដោយមានប្រសិទ្ធភាព នៅឯតំបន់សេដ្ឋកិច្ចនិងការពារជាតិ។ ”

៉"អំណាចទន់” និងការគ្រប់គ្រងព្រំដែនរបស់ប្រទេសចិន

រក្សានិងលើកកម្ពស់តំលៃវប្បធម៌នៃប្រទេសជាតិដែលរួមចំណែកក្នុងពង្រឹង"អំណាចទន់" របស់ប្រទេសជាតិ។

ទន្ទឹមនឹងការរក្សានិងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចិនដែលស្របតាមគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋវៀតណាម គ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវប្រុងប្រយ័ត្នចំពោះយុទ្ធសាស្ត្រ“ អំណាចទន់” ។ "ព្រំដែនទន់" ដែលប្រទេសចិនបាននិងកំពុងអនុវត្ត តាមទម្រង់ផ្សេងៗគ្នាជាច្រើន។ លោកសាស្រ្តាចារ្យ Josheph Nye នៃសាកលវិទ្យល័យ Havard សហរដ្ឋអាមេរិកបានលើកឡើងនូវគំនិតអំណាចទន់នេះនៅក្នុងសៀវភៅមួយអំពីការផ្លាស់ប្តូរលក្ខណៈនៃអំណាចរបស់សហរដ្ឋអាមេរិក (១៩៩០) ។

យោងតាមលោកសាស្រ្តាចារ្យ Josheph Nye ៖សម្រាប់ប្រទេសនិងប្រជាជាតិនីមួយៗ“ អំណាចទន់” ត្រូវបានបង្កើតឡើង ដោយផ្អែកលើកត្តាចំនួន ៣ គឺ វប្បធម៌ជាតិ តម្លៃជាតិ និងគោលនយោបាយជាតិ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅលើកាសែត Wall Street Journal (អាស៊ី) កាលពីជាង ១០ ឆ្នាំមុន (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥) លោកសាស្រ្តាចារ្យរូបនេះធ្លាប់បានចង្អុលបង្ហាញថា “ អំណាចទន់” របស់ចិនកំពុងកើនឡើងយ៉ាងខ្លាំងនៅអាស៊ី។ ដូច្នេះសហរដ្ឋអាមេរិកគួរតែមានទង្វើរ ចំពោះការកើនឡើងនេះ។

មនុស្សជាច្រើនបាននិយាយថា ខឿនសេដ្ឋកិច្ចអភិវឌ្ឍបានបង្កើតល័ក្ខខ័ណ្ឌសម្រាប់ទីក្រុងប៉េកាំងក្នុងការផ្សព្វផ្សាយវប្បធម៌ចិនយ៉ាងទូលំទូលាយ។ ហើយការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិនបានបង្កឱ្យមានការព្រួយបារម្ភ សម្រាប់ប្រទេសជិតខាង ទោះបីជាទីក្រុងប៉េកាំងបានលើកឡើងទ្រឹស្តីនៃ“ ការអភិវឌ្ឍដោយសន្តិភាព” ក៏ដោយ។ ក្រៅពីនេះ ម៉ាក់ទំនិញរបស់ប្រទេសចិនក៏ជាល្បីល្បាញ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ ដូចជា TCL, Haier, Huawei, Levono ... កំពុងត្រូវបានប្រជាជនក្នុងតំបន់នេះពេញនិយមកាន់តែខ្លាំងឡើង ៗ។ ទោះយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនិយាយថា ប្រជាជនចិនជាទូទៅមិនបានបង្កើតចំណាប់អារម្មណ៍ល្អលើពិភពលោកទេ។

ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការលើកកម្ពស់វប្បធម៌និងការអភិវឌ្ឍ ”អំណាចទន់” ក៏មានបាតុភូតមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ពិចារណា វិនិច្ឆ័យឬទប់ស្កាត់។ ឧទាហរណ៍៖ សហគ្រាសចិនចុះផ្សាឯកសារ ផែនទីពាក់ព័ន្ធនឹង "ខ្សែបន្ទាប់រាងអណ្តាតគោ" ការបន្លំយកអាវផាយជាសម្លៀកបំពាក់របស់ចិន ស្ថានភាពប្រជាជនចិនទិញដីនៅទីតាំងសំខាន់ៗ ចំពោះសន្តិសុខនិងការពារជាតិ ... បាតុភូតទាំងនេះមិនមានកើតឡើង សូម្បីតែមិនអនុញ្ញាតិឲ្យកើតឡើង នៅតាមតំបន់ព្រំដែនឬតំបន់ជាប់ព្រំដែនក៏ដោយដែលមានឥទ្ធិពលយ៉ាងជាក់លាក់លើសន្តិសុខជាតិ និងឆ្លុះបញ្ចាំងមួយផ្នែកពីអត្ថន័យនិងគំនិតថ្មីអំពី “កម្លាំងទន់ - ព្រំដែនទន់”./.

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២