ពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត An Giang និងតំបន់នានារបស់ប្រទេសកម្ពុជា

17:12 | 18/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ខេត្តអានយ៉ាង (An Giang) មានខ្សែព្រំដែនចំនួន ១០០ គីឡូម៉ែត្រជាន់ជាមួយព្រះរាជាណាចក្រកម្ពុជា។ ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងដ៏យូរអង្វែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តអានយ៉ាងនិង ២ ខេត្តទៀតរួមមាន ខេត្តតាកែវនិងខេត្ត កណ្តាល (ព្រះរាជាណាចក្រកម្ពុជា) បានបង្កើនកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

នាពេលកន្លងមក ខេត្តអានយ៉ាង រួមជាមួយខេត្តតាកែវនិងខេត្តកណ្តាលបានសហការគ្នាយ៉ាងជិតស្និទ្ធនិងជម្រុញកិច្ចសប្រតិបត្តិការលើគ្រប់វិស័យ

ថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់អភិវឌ្ឍពាណិជ្ជកម្មតាមតំបន់ព្រំដែន

លោក Huynh Cong Huan ប្រធានមន្ទីរកិច្ចការបរទេសខេត្តអានយ៉ាងបានមានប្រសាសន៍ថា៖ កិច្ចសហប្រតិបត្តិការល្អរវាងខេត្តតាកែវ និងខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) ជាមួយនឹងខេត្តអានយ៉ាង (វៀតណាម) ត្រូវបានកសាងឡើងក្រោមបាវចនាថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងជានិរន្តន៍” ។ ជារៀងរាល់ឆ្នាំ ភាគីទាំងពីរបានបើកកិច្ចប្រជុំជាទៀងទាត់សម្រាប់ឆមាសទី១ និងឆមាសទី២នៃឆ្នាំនេះ ដោយបូកសរុបនិងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការទាក់ទងនឹងសន្តិសុខនិងសណ្តាប់ធ្នាប់លើខ្សែព្រំដែន ការបោះបង្គោលព្រំដែននិងការដោះដូរពាណិជ្ជកម្ម អប់រំ សុខាភិបាល កសិកម្មជាដើមព្រមទាំង​​សម្របសម្រួលក្នុងការដោះស្រាយឱ្យបានទាន់ពេលវេលានូវករណីដែលកើតឡើងនៅខ្សែព្រំដែនផងដែរ»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង បានសហការជាមួយខេត្តតាកែវ និងខេត្តកណ្តាល ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានស្លាប់ក្នុងកំឡុងពេលតស៊ូប្រយុទ្ធនៅកម្ពុជា។ នាឆ្នាំ ២០១៩ និង ៦ ខែដំបូងនៃឆ្នាំ ២០២០ ក្រុមខេ ៩៣ (K93 -ខេត្តអានយ៉ាង) និងក្រុមខេ ៩០ ( K90 - យោធភូមិភាគទី ៩) បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៩ អដិ្ឋធាតុ ផងដែរ។ ក្រៅពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសន្តិសុខនៅតាមព្រំដែន ខេត្តអានយ៉ាងបានលើកកម្ពស់គុណប្រយោជន៍ដែលមានខ្សែព្រំដែន ១០០ គីឡូម៉ែត្រជាប់ជាមួយព្រះរាជាណាចក្រកម្ពុជា ដោយជំរុញការធ្វើពាណិជ្ជកម្មជាមួយខេត្តទាំងពីរគឺខេត្តតាកែវនិងខេត្តកណ្តាល។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ការនាំចេញរបស់ខេត្តអានយ៉ាងសម្រេចបាន ៤៤៧ លានដុល្លារអាមេរិក កើនឡើង ៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនាំចូលសម្រេចបាន ៧៨ លានដុល្លារអាមេរិកដែលកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទាំងនេះគឺជាការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់របស់ប្រជាជននៃខេត្តទាំងបី ក្នុងកំឡុងពេលដែលពាណិជ្ជកម្មអន្តរជាតិដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

បភាពកងកម្លាំងទទួលបន្ទុកកិច្ចការពារព្រំដែនរវាងវៀតណាមនិងកម្ពុជាអនុវត្តល្បាតតាមព្រំដែននៅខែសីហាឆ្នាំ ២០១៩

កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍការអប់រំនិងការការពារជំងឺរាតត្បាត

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិស័យអប់រំនិងសុខាភិបាល ក៏ត្រូវបានខេត្តអានយ៉ាង រួមជាមួយខេត្តតាកែវនិងខេត្តកណ្ដាលផ្តោតសំខាន់ជាប្រចាំផងដែរ។ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ ខេត្តអានយ៉ាងបានផ្តល់អាហារូបករណ៍សាកលវិទ្យាល័យចំនួន ៤៧ កន្លែងដល់និស្សិតនិងមន្ត្រីកម្ពុជាក្នុងស្រុកដែលកំពុងសិក្សានៅសាកលវិទ្យាល័យអានយ៉ាង និងមហាវិទ្យាល័យវេជ្ជសាស្ត្រអានយ៉ាងផងដែរ។ នៅឆ្នាំ ២០២០ អាហារូបករណ៍ពេញលេញចំនួន ១៩ កន្លែងទៀត ត្រូវផ្តល់ជូននិស្សិតកម្ពុជាមកពីខេត្តតាកែវនិងខេត្តកណ្តាលនិងបាត់ដំបង ដោយមានរយៈពេលបណ្តុះបណ្តាល ៥ ឆ្នាំនៅសាកលវិទ្យាល័យអានយ៉ាង។ លើសពីនេះទៀត ក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺ COVID-១៩ ប្រទេសទាំងពីរ បានរឹតបន្តឹងសកម្មភាពឆ្លងកាត់ព្រំដែន ប៉ុន្តែអានយ៉ាងនៅតែបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ពួកគេដើម្បីមកសិក្សាក្នុងស្ថានភាពធម្មតាថ្មីផងដែរ។

ប្រធានមន្ទីរកិច្ចការបរទេសអានយ៉ាងលោក Huynh Cong Huan បានវាយតម្លៃថាកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវនិងខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) និងខេត្តអានយ៉ាង (វៀតណាម) នៅតែមានការលំបាកមួយចំនួនទាក់ទងនឹងការបើកនិងធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែននានា មានមុខសញ្ញាបទល្មើសមួយចំនួនបានឆ្លៀតយកប្រយោជន៍ពីបញ្ហាព្រំដែនដើម្បីបង្ខូចទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម - កម្ពុជាផងដែរ។ ដើម្បីជំនះពុះពារលើការលំបាកទាំងនេះតំបន់ទាំង៣មានគំនិតផ្តួចផ្តើមនិងច្នៃប្រឌិតជាច្រើន ក៏ដូចជាមានគំរូនៃការគាំទ្រកិច្ចសហប្រតិបត្តិការល្អ ដើម្បីរួមចំណែកក្នុងការការរឹតចំណងមិត្តភាពប្រពៃណីជាយូរអង្វែងរវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជាផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់