កងទ័ពការពារព្រំដែនខេត្ត Long An ប្រគល់ម៉ាស់ចំនួន ២៥០០ ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នៃព្រះរាជាណាចក្រកម្ពុជា

16:53 | 28/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៧ ខែសីហា នៅច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep ប៉ុស្តិ៍កងទ័ពការពារចក្រទ្វារព្រំដែនអន្តរជាតិ Binh Hiep កងទ័ពការពារព្រំដែនខេត្ត Long An បានរៀបចំពិធីប្រគល់ឧបករណ៍វេជ្ជសាស្ត្រនិងសំភារៈចាំបាច់ ឧបភោគបរិភោគ ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់នឹងការរាតត្បាតនៃជំងឺ Covid-19។

ទិដ្ឋភាពនៃពិធីនេះ។( រូបថត៖ កាសែត Bien Phong)

ក្នុងឱកាសនេះដែរ ប៉ុស្តិ៍កងទ័ពការពារចក្រទ្វាព្រំដែនអន្តរជាតិ Binh Hiep បានប្រគល់ម៉ាស់ចំនួន ២៥០០ ស្រោមដៃពេទ្យចំនួន ៣០០ គូ ទឹកភេសជ្ជៈ ១០ កេស មីកញ្ចប់ចំនួន ១០០ កេស ដែលជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នៃព្រះរាជាណាចក្រកម្ពុជាបដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

នេះជាសកម្មភាពដែលមានអត្ថន័យណាស់ក្នុងការពង្រឹងចំណងសាមគ្គីភាពរវាងកងកំលាំងការពារព្រំដែនទាំងពីរ ដែលរួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់