យុគសម័យ - នាថ្ងៃទី ៥ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានសហការជាមួយខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំទ្វេភាគី នៅច្រកទ្វារព្រំដែន Tan Nam (ខេត្ត Tay Ninh) ដើម្បីផ្លាស់ប្តូរខ្លឹមសារមួយចំនួនដែលទាក់ទងនឹងការងាររៀបចំពិធីបើកសម្ពោធច្រកព្រំដែនអន្តរជាតិ Tan Nam (ខេត្ត Tay Ninh) - ម៉ឺនជ័យ (ខេត្តព្រៃវែង)
ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ។
ក្រុមការងារវៀតណាមដឹកនាំដោយលោក Pham Van Tan អនុលេខាធិការនៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh។ ក្រុមការងារកម្ពុជា ដឹកនាំដោយលោកសក់ សេដ្ឋា រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ។
ក្រុមការងារវៀតណាម។
អង្គប្រជុំបានផ្តោតទៅលើការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកលើខ្លឹមសារសំខាន់ៗ ដែលទាក់ទងនឹងការងារត្រៀមរៀបចំពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ម៉ឺនជ័យ។ ភាគីទាំងពីរបានខិតខំ ដើម្បីរៀបចំពិធីបើកសម្ពោធចក្រទ្វារព្រំដែន នៅឆ្នាំ ២០២០។ អញ្ជើញចូលរួមក្នុងពិធីនេះមាន៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអជ្ញាធារខេត្ត Tay Ninh និងខេត្តព្រៃវែង។
ក្រុមការងារកម្ពុជា។
ពេលវេលា ទីតាំងនិងខ្លឹមសារជាក់លាក់ទាក់ទងនឹងការរៀបចំពិធីបើកសម្ពោធច្រកទ្វារព្រំដែន ភាគីទាំងពីនឹងបន្តផ្លាស់ប្តូរ និងឯកភាពគ្នា តាមរយៈទំនាក់ទំនងការទូត៕
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: ប្រភពព័ត៌មាននិងរូបថត៖ baoQuocte)



មតិពីមិត្តអ្នកអាន