ពិធីបើកសម្ពោធច្រកទ្វារព្រំដែនទាំងពីរ Nam Lanh – Muong Po នៅព្រំដែនវៀតណាម - ឡាវ

12:10 | 10/07/2019 (យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៩ ខែកក្កដា ពិធីបើកសម្ពោធច្រករបៀង Nam Lanh (វៀតណាម) និង Muong Pi (ខេត្ក Houaphanh - ឡាវ) បានប្រព្រឹត្តទៅនៅច្រករបៀង Nam Lanh (ស្រុក Sop Cop ខេត្ត Son La) និង ខេត្ត Houaphanh ។

ទិដ្ឋភាពនៃពិធីបើកសម្ពោធច្រកទ្វារព្រំដែនទាំងពីរ Nam Lanh – Muong Po នៅព្រំដែនវៀតណាម - ឡាវ (រូបថត៖ tapchithongtindoingoai.vn)

ថ្លែងក្នុងពិធីនេះ លេខានៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Son La លោក Hoang Van Chat បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តការណ៍នយោបាយដែលមានសារៈសំខាន់ចំពោះបក្សភាគ អជ្ញាធរ និងប្រជាជននៃខេត្ត Son La-Houaphanh និងប្រទេស វៀតណាម-ឡាវ។ ដោយមានចំណងសាមគ្គីភាព មិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ នាពេលខាងមុខទំនាក់ទំនងមិត្តភាពរវាងខេត្ត Son La និងខេត្តនៅភាគខាងជើងឡាវជាទូទៅនិងខេត្ត Hua Phan បាននិយាយដោយឡែកនឹងកាន់តែ អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះដែរ លោក Vansay – Phengsumma លេខាបក្សខេត្តនិងជាអភិបាលខេត្ត Houaphanh បានសង្កត់ធ្ងន់ថា ការបើកសម្ពោធច្រកព្រំដែនទាំងពីរនេះគឺចាំបាច់ និងមានសារៈសំខាន់ក្នុងការឆ្លើយតបតម្រូវការក៏ដូចជាការរំពឹងទុករបស់ថ្នាក់ដឹកនាំស្រុកចំនួន ២ Muong son- SonCop ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាជននៃភាគីទាំងសងខាងក្នុងារការធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិ ជួញដូរទំនិញ ក៏ដូចជាទប់ស្កាត់និង ដោះស្រាយរាល់បញ្ហាពិបាកនិងស្មុគ្រស្មាញនៅតាមតំបន់ព្រំដែន ក្នុងគោលបំណងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើងថែមទៀតផង៕

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦