វៀតណាមកំពុងនាំមុខអំពីកំណើនសេដ្ឋកិច្ច

11:55 | 24/03/2021

យោងតាមការវាយតម្លៃរបស់អ្នកជំនាញបរទេសដែលបានចុះផ្សាយនៅលើគេហទំព័រអេឡិចត្រូនិក Gulf Today (អេមីរ៉ាតអារ៉ាប់រួម - UAE) នៅថ្ងៃទី ៧ ខែមករាបានអោយដឹងថា វៀតណាមកំពុងនាំមុខប្រទេសជាច្រើននៅក្នុងតំបន់ អំពីកំណើនសេដ្ឋកិច្ច ក៏ដូចជាទាក់ទាញមូលនីធិនិងវិនិយោគិនយ៉ាងច្រើន ដោយសារភាពជោគជ័យរបស់ខ្លួនក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

ការផលិតឧបករណ៍បំពងសម្លេងនៅរោងចក្ររបស់ក្រុមហ៊ុនចំកាត់អេឡិចត្រូនិក Foster (Bac Ninh) នៅមណ្ឌលឧស្សាហកម្មទីក្រុងនិងសេវាកម្ម VSIP Bac Ninh ទីរួមខេត្ត Tu Son ខេត្ត Bac Ninh

កាសែតនេះក៏បានដកស្រង់សំដីរបស់នាយកធនាគារពិភពលោក (WB) ប្រចាំនៅប្រទេសវៀតណាម លោក Carolyn Turk ដោយបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងប្រកបដោយជោគជ័យនៃជំងឺរាតត្បាត បានជួយវៀត ណាមដណ្តើមចំណែកទីផ្សារធំជាងមុននៅក្នុងពាណិជ្ជកម្មសកល និងការវិនិយោគដោយផ្ទាល់ពីបរទេស (FID) សម្រាប់ឆ្នាំ ២០២០នេះ។ ចំណែកឯលោកស្រី Jareeporn Jarukornsakul ប្រធានក្រុមហ៊ុន WHA Group គឺជាក្រុមហ៊ុនដឹកទំនិញរបស់ថៃ ដែលពង្រីកអាជីវកម្មអចលនទ្រព្យឧស្សាហកម្មរបស់ខ្លួននៅ វៀតណាមបាននិយាយថា វៀតណាមគឺជាគោលដៅរបស់វិនិយោគិនធំៗ ដោយសារការចំណាយទាប ហើយរដ្ឋាភិបាលវៀត ណាមអនុញ្ញាតឱ្យតំបន់នានាចេញបទប្បញ្ញត្តិនិងអាទិភាពដោយឡែករបស់ខ្លួនដើម្បីទាក់ ទាញវិនិយោគបរទេស។

ជាមួយគ្នានោះ ក្រុមអ្នកជំនាញបានពិនិត្យថា នៅឆ្នាំ ២០២០ វៀតណាមបានចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចក្រភពអង់គ្លេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA)។ ជាមួយគ្នានោះ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

(FTA) ជាមួយកូរ៉េខាងត្បូងនិងជប៉ុន ដែលជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំបំផុត ហើយជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ យោងតាមនាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុប-ម៉ាឡេស៊ី លោក Sven Schneider បានលើកឡើងថា ការជំរុញរាល់ FTA បាននាំមកនូវគុណប្រយោជន៍ជាច្រើនសម្រាប់វៀតណាម បើប្រៀបធៀបនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ យ៉ាងណាមិញ អ្នកជំនាញទាំងអស់សុទ្ធតែវាយតម្លៃថា វៀតណាមមានប្រៀបខ្លាំងដើម្បីវ៉ាដាច់ប្រទេសនានាក្នុងតំបន់នៅឆ្នាំ ២០២១ នេះ ប្រសិនបើវៀតណាមនៅតែបន្តគ្រប់គ្រងល្អជំងឺរាតត្បាត កូវីដ-១៩ ដែលកំពុងផ្ទុះឡើងម្តងទៀតនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន