Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

វៀតណាមបាននាំចេញបង្គាចំនួន ១៦០ តោនទៅកាន់សហភាពអឺរ៉ុប អាមេរិកនិងជប៉ុននៅដើមឆ្នាំ ២០២១

21:57 | 06/01/2021

យុគសម័យ - នាថ្ងៃទី ៥ មករា ក្រុមហ៊ុនភាគហ៊ុនជលផល Minh Phu (ខេត្ត Hau Giang) ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Hau Giang និងសាជីវកម្មជលផល Minh Phu របានរៀបចំពិធីនាំចេញបង្គារចំនួន ១៦០ តោនដំបូងបង្អស់ទៅកាន់ ទៅកាន់សហភាពអឺរ៉ុប អាមេរិកនិងជប៉ុនក្នុងឆ្នាំ ២០២១ ។

វៀតណាមបាននាំចេញបង្គាចំនួន ១៦០ តោនទៅកាន់សហភាពអឺរ៉ុប អាមេរិកនិងជប៉ុននៅដើមឆ្នាំ ២០២១

នាថ្ងៃទី ៥ មករា នៅក្រុមហ៊ុនភាគហ៊ុនជលផល Minh Phu - Hau Giang នោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Hau Giang និងសម្ព័ន្ធក្រុមហ៊ុន Minh Phu រៀបចំពិធីនាំចេញបង្គរចំនួន ១៦០ តោន ជើងដំបូងក្នុងឆ្នាំ២០២១ ទៅកាន់ទីផ្សារអឺរ៉ុប (EU) សហរដ្ឋអាមេរិក និងជប៉ុន។ ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានសង្កត់ធ្ងន់ថា ការនាំចេញជលផលនីមួយៗ គឺជាសារមួយ ដែលបានផ្ញើទៅកាន់មិត្តភក្តិអន្តរជាតិអំពីគុណភាព នៅពេលប្រើប្រាស់ទំនិញវៀតណាម។ លោក Phung Duc Tien បានស្នើឲ្យខេត្ត ក្រុងនានាលើកទឹកចិត្តការអភិវឌ្ឍផលិតកម្មតាមទិសតភ្ជាប់ខ្សែសង្វាក់ ព្រមទាំងគ្រប់គ្រងគុណភាពនៃធាតុចូល ក៏ដូចជាគ្រប់គ្រងលក្ខខ័ណ្ឌចិញ្ចឹម សំដៅធានា គុណភាព សុវត្ថិភាពចំណីអាហារជលផលផងដែរ។

សាជីវកម្មគ្រឿងសមុទ្រមីងភូក្នុងឆ្នាំកន្លងមកក៏បានចូលរួមចំណែកលទ្ធផលសំខាន់ៗជាច្រើនដល់លទ្ធផលទូទៅនៃឧស្សាហកម្ម។ សម្ព័ន្ធក្រុមហ៊ុនបានពុះពារលើការលំបាកជាច្រើនក្នុងការរៀបចំផលិតកម្មជាមួយផលបង្គាកែច្នៃសំរាប់នាំចេញឈានដល់ ៥៥,០០០ តោនចំណូលនាំចេញឈានដល់ ៥៨០ លានដុល្លារបង្កើតការងារជូនកម្មករជាង ៥០០០ នាក់។

ដើម្បី ឲ្យ ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមបន្តទទួលជោគជ័យនាពេលខាងមុខដោយមានការចូលរួមយ៉ាងសំខាន់ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ជាតិអនុរដ្ឋមន្រ្តី Phung Duc Tien បានស្នើ ឲ្យ បណ្តាមូលដ្ឋានត្រូវអនុវត្តយ៉ាងតឹងរឹង។ បទប្បញ្ញត្តិនិងឯកសារណែនាំរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រូវជូនដំណឹងដល់កសិករឱ្យបានច្បាស់អំពីបទប្បញ្ញត្តិថ្មីទិសដៅផលិតកម្មព័ត៌មានទីផ្សារ។ ដើម្បីជំរុញការអភិវឌ្ឍផលិតកម្មឆ្ពោះទៅរកខ្សែសង្វាក់។

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា