អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​មានបំណង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រជាមួយវៀតណាម

22:05 | 06/12/2020

អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមអាស៊ី ប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (ESCAP)លោកស្រី Alisjahbana បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ។

ទិដ្ឋភាពនៃជំនួប

កាលពីថ្ងៃទី ៣ ធ្នូ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមអាស៊ី ប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (ESCAP) លោកស្រី Armida Salsiah Alisjahbana បានកោតសរសើរចំពោះការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង ក៏ដូចជា សមិទ្ធិផលរបស់វៀតណាមក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីបុព្វហេតុអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងសម្តែងនូវគោលបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង ESCAP និយាយដោយឡែក និងរវាងអង្គការសហប្រជាជាតិ - អាស៊ាននិយាយរួម។ លោកស្រី Armida Salsiah Alisjahbana បានអះអាងដូច្នេះនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅថៃ និងជាឯកអគ្គរដ្ឋទូត តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅESCAP លោក Pham Chi Thanh បន្ទាប់ពីពិធីប្រគល់សារតាំងនៅទីស្នាក់ការ ESCAP នៅទីក្រុងបាងកក។ នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីប្រគល់សារតាំងលោកស្រី Alisjahbana បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ព្រមទាំងទទួលស្គាល់ថា វៀតណាមគឹជាចំណុចភ្លឺអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត