វិនិយោគិនបរទេសចូលរួមយ៉ាងសកម្មនៅទីផ្សារ M&A វៀតណាម

15:38 | 26/11/2020

កាលពីរសៀលថ្ងៃទី ២៤ ខែវិច្ឆិកា វេទិកាទីផ្សារ ទិញលក់និងរួមបញ្ចូលក្រុមហ៊ុន (M&A) វៀតណាមឆ្នាំ២០២០បានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ។

លោក Tran Quoc Phuong អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ (រូបថត៖ tinnhanhchungkhoan.vn)

អញ្ជើញថ្លែងនៅក្នុងវេទិកានេះ លោក Tran Quoc Phuong អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគបានវាយតម្លៃលើវិស័យ M&A បានក្លាយទៅជាបណ្តាញប្រមូលផ្ដុំទុនប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកធ្វើពិពិធកម្មសកម្មភាពទាក់ទាញទុនវិនិយោគសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម ជំរុញដំណើរការផ្លាស់ប្ដូរថ្មីនូវគំរូកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញជាដើម។ លោកបានសង្កត់ធ្ងន់ថា៖ “ក្នុងឆ្នាំ ២០២១ យើងនឹងអនុវត្តន៍ផែនការមេពីថ្នាក់ជាតិរហូតដល់ថ្នាក់ខេត្ត ជា បន្តបន្ទាប់។ នេះគឺជាជំហានផ្លាស់ប្ដូរដ៏ខ្លាំងក្លា ហើយមានឱកាសជាច្រើន សម្រាប់វិនិយោគបរទេស។ ជាក់ស្ដែង នាបច្ចុប្បន្ន ធនធានដីធ្លីរបស់យើងនៅតែមានសក្ដានុពលសម្រាប់វិនិយោគិនបរទេស។ អំពីថាមពលវិញ គឺរដ្ឋាភិបាលកំពុងណែនាំក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឲ្យសម្រេចជាស្ថាពរនូវគម្រោងផែនការមេស្ដីពីការអភិវឌ្ឍន៍អគ្គិសនីជាតិសម្រាប់ឆ្នាំ ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ។

យោងតាមក្រុមអ្នកជំនាញទីផ្សារ M&A របស់វៀតណាមបាន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាមួយនឹងប្រតិបត្តិការរាប់ពាន់ ហើយសម្រេចបាន ទំហំទឹកប្រាក់ជិត ៥០ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។ យោងការព្យាករណ៍របស់ក្រុមស្រាវជ្រាវទីផ្សារ Euromonitor International ថា សកម្មភាព M&A នៅវៀតណាមអាចត្រូវបានស្ដារឡើងវិញចាប់ពីពាក់កណ្ដាលឆ្នាំ ២០២១ ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងសិទ្ធិផលប្រយោជន៍របស់សហគមន៍
ខេត្ត Ninh Binh អភិវឌ្ឍទេសចរណ៍បទពិសោធន៍នៅតាមភូមិសិប្បកម្ម
គោលនយោបាយទេសចរណ៍ត្រូវតែបង្កើតផលប្រយោជន៍ជូនសហគមន៍
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
យុវជនវៀតណាម - ឡាវ - កម្ពុជា ស្នើដំណោះស្រាយបង្កើនការតភ្ជាប់

អានច្រើនបំផុត