បញ្ជូនពលរដ្ឋវៀតណាម ៨០០ នាក់មកពីកាណាដា តៃវ៉ាន់ (ចិន) និងម៉ាឡេស៊ីមកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព

11:23 | 19/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh - Van Don និងTan Son Nhat អ្នកដំណើរនៃជើងហោះហើរទាំងនេះត្រូវបានពិនិត្យសុខភាពនិងដាក់នៅដាច់ដោយឡែកស្របទៅតាមបទប្បញ្ញត្តិ។

បញ្ជូនពលរដ្ឋវៀតណាម ៨០០ នាក់មកពីកាណាដា តៃវ៉ាន់ (ចិន) និងម៉ាឡេស៊ីមកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព

នាថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌វៀតណាមប្រចាំនៅតៃប៉ិ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនិងអាជ្ញាធរតៃវ៉ាន់ (ចិន) បានសហការគ្នា រៀបចំជើងហោះហើរចំនួន ០២ ជើង ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពីកោះតៃវ៉ាន់ត្រឡប់មកស្រុកកំណើតវិញ។ អ្នកដំណើរនៅលើយន្ដហោះរួមមានមនុស្សចាស់ជរា អ្នកដែលមានជំងឺប្រចាំកាយឬសុខភាពខ្សោយ ស្ត្រីមានផ្ទៃពោះ និងករណីជួបការលំបាកជាពិសេសផ្សេងៗទៀត។

ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកាណាដា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរកាណាដាដើម្បីបញ្ជូនពលរដ្ឋជិត ៣៥០ នាក់ពីកាណាដាត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។

ទន្ទឹមនឹងនេះនាថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី និងអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរម៉ាឡេស៊ីដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២៩០ នាក់មកពីប្រទេសម៉ាឡេស៊ីឲ្យត្រឡប់មកស្រុកកំណើតវិញ។ ភ្លាមៗបន្ទាប់ពីការចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរទាំងនេះត្រូវបានពិនិត្យសុខភាព និងដាក់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត