យុគសម័យ - ប្រទេសវៀតណាមនិយាយរួមនិងទីក្រុង Da Nang និយាយដោយឡែកកំពុងធ្វើឱ្យពិភពលោកកោតសរសើរចំពោះភាពជោគជ័យរបស់ខ្លួននៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩ ។ សម្រាប់ជនបរទេសដែលមានវត្តមាននៅក្នុងប្រទេសវៀតណាមមិនជាករណីលើកលែងនោះទេ។ ថ្មីៗនេះលោកស្រី Lauren Cox បានផ្តល់នូវពាក្យពេជ្រ ៗ នៅពេលនិយាយអំពីជោគជ័យរបស់ ទីក្រុង Da Nang ក្នុងការប្រឆាំងនឹងការរាតត្បាតនៅលើ កាសែត Telegraph របស់អង់គ្លេស។
ទីក្រុងឆ្នេរសមុទ្រនេះស្ថិតនៅភាគកណ្តាលនេះត្រូវបានគេស្គាល់ តាំងពីយូរមកហើយ ដោយភាពទាក់ទាញដែលមិនអាចរលងបានទេសម្រាប់អ្នកដែលមកលេង សូម្បីតែម្តង។ សម្រាប់ខ្ញុំ ទីក្រុង Da Nang បានចាត់ទុកដូចជា “ផ្ទះរីករាយ” សូម្បីតែនៅពេលដែលទីក្រុងនេះកំពុងជួបការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងរលកទីពីរនៃការរីករាលដាលនៃជំងឺ COVID-១៩។
មិនមានការឆ្លងមេរោគណាមួយនៅក្នុងសហគមន៍នេះអស់រយៈពេលជាងមួយខែហើយ យើងអាចនិយាយថា ឥឡូវនេះ ប្រទេសវៀតណាមគឺជាកន្លែងមួយដែលមានសុវត្ថិភាពបំផុត នៅលើភពផែនដី ។ ហើយវិធីដែលប្រទេសនេះទប់ទល់នឹងជំងឺរាតត្បាតនេះក៏ធ្វើឱ្យមនុស្សគ្រប់គ្នាកោតសរសើរ ផងដែរ: ឆាប់រហ័ស ការប្តេជ្ញាចិត្ត ហើយជាពិសេសតែងតែគិតពីសុវត្ថិភាពរបស់ប្រជាជនជាមុន។ មានតែ ៣៥ នាក់ដែលបានស្លាប់ដោយសារជំងឺ COVID-១៩ និងករណីឆ្លងជំងឺនេះចំនួន ១.០៩៩ នាក់ បានមានលទ្ធវិជ្ជមាននឹងវីរុស Sar-Cov 2 (គិតត្រឹមថ្ងៃទី ១១ ខែតុលា) នៅក្នុង ប្រទេសមួយដែលមានប្រជាជនជាង ៩៧ លាននាក់ដែល គឺជាចំនួនដ៏គួរឲ្យកត់ស្គាល់ ហើយមិនគួរឱ្យជឿចំពោះមនុស្សជាច្រើន។
ក្នុងអំឡុងពេល ៩៩ ថ្ងៃមុននោះដែលគ្មានករណីណាបានរកឃើញ នៅប្រទេសវៀតណាម។ រីឯមិត្ដភក្ដិនិងញាតិសន្ដានរបស់ខ្ញុំនៅឯប្រទេសអង់គ្លេសវិញកំពុងអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកដ៏តឹងរឹង ខ្ញុំបានចូលរួមក្នុងបណ្តាសកម្មភាពសហគមន៍យ៉ាងសប្បាយរីករាយ នៅប្រទេសវៀណាម។
ស្ពានមាសឡើងដល់កំពូលភ្នំ Ba Na ដែលចាត់ទុកដូចជាផ្លូវនាំភ្ញៀវទេសចរទៅកាន់ឋានសួគ៍។ (រូបថត៖ Reatimes)
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែកក្កដា អ្វីៗបានផ្លាស់ប្តូរភ្លាមៗ។ រលកទី ២ នៃការរីករាលដាលជំងឺ Covid-១៩ បានវាយប្រហារដោយអាថ៌កំបាំង នៅទីក្រុង Da Nang រកឃើញករណីផ្ទុកជំងឺនេះ នៅមន្ទីរពេទ្យស្ថិតក្នុងទីក្រុងនេះដែលបណ្តាលឱ្យទីក្រុងឆ្នេរសមុទ្រទាំងមូលត្រូវបានបង្កើនការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់។ ឈ្មោះ "រលកទី ២ នៃការរីករាលដាលជំងឺ Covid-១៩ " ត្រូវបានភ្ជាប់ទៅនឹងទីក្រុង Da Nang រួមជាមួយ នឹង ការបិទរាល់សកម្មភាពទាំងអស់នៃទីក្រុងនេះត្រូវបានអនុវត្តយ៉ាងហ្មត់ចត់។ ទេសចរណ៍ក្នុងប្រទេស ត្រូវបានជាប់គាំង សេវាកម្ម មិនចាំបាច់ ត្រូវ បិទ ផ្លូវមានភាពស្ងៀមស្ងាត់ និងមន្ត្រីអនុវត្តច្បាប់បានផាកពិន័យលើជនណាដែលបំពានបទបញ្ជាប្រឆាំងនឹងការរាតត្បាត។
ទោះយ៉ាងណាក៏ដោយ មានអព្ភូតហេតុមួយដែលខ្ញុំមើលឃើញ នៅទីនេះ។ នេះគឺជាភាពសុទិដ្ឋិនិយមនិងក្តីសង្ឃឹមដែលអាចឃើញច្បាស់លើទឹកមុខប្រជាជនក្នុងទីក្រុង Da Nang ទោះបី ពួកគេនៅតែទទួលរង នូវការព្រួយបារម្ភ និងការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត។ ប្រជាជននៅទីនេះបានប្រាប់ខ្ញុំ ដោយទំនុកចិត្តថា៖ “ទីក្រុង Da Nang នឹងឈ្នះ ជំងឺ Covid-19 ម្តងទៀត”។
ផ្លូវនៅទីក្រុង Da Nang មានភាពស្ងប់ស្ងាត់ ក្នុងកំឡុងពេល ប្រឆាំង នឹងការ រីករាលដាលជំងឺ Covid-19។ (រូបថត៖ danang.gov.vn)
ហើយតាមការពិត ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះជិតនឹងបញ្ចប់ហើយ។ ចំនួននៃការឆ្លងបានថយចុះបន្តិចម្តង ៗ ការធ្វើតេស្តសម្រាប់ជនបរទេស ជាង ២០០០ នាក់ដែលកំពុងជាប់គាំងនៅក្នុងទីក្រុង Da Nang ដែល ផ្តល់លទ្ធផលអវិជ្ជមាន ការបិទទីក្រុងត្រូវបានដកចេញ។ ហើយដោយ អព្ភូតហេតុ ជីវិតប្រចាំថ្ងៃរបស់ប្រជាជនទីក្រុង Da Nang ត្រូវបានរស់ ឡើងវិញ។
នៅពេលនិយាយជាមួយជនបរទេសមួយចំនួនដែលមានវត្តមាននៅទីក្រុង Da Nang ក្នុងប៉ុន្មានថ្ងៃនោះ ពួកគេលើកឡើងថា“ សំណាង” និង“ ការដឹងគុណ” ដោយសារតែពួកគេមានសុវត្ថិភាពដ៏ដាច់ខាត នៅពេលស្នាក់នៅទីក្រុងនេះ ទោះបីជា ស្ថានភាពឆ្លងជំងឺរាតត្បាតលើពិភពលោកវិវត្តន៍យ៉ាងស្មុគស្មាញ។ ជាអកុសល ដោយសារតែភ្ញៀវបរទេសរបស់យើងកំពុងរីករាយនឹងអ្វីដែលល្អបំផុត នៅក្នុងទីក្រុងដែលគួរឱ្យរស់នៅនេះប្រជាជននៅទីនេះនៅតែមិនទាន់រកស្ថានភាពធម្មតាឡើងវិញ បន្តាប់ពីការខាតបង់ដ៏ធំធេងដោយសារជំងឺ COVID- ១៩។
“ទេសចរណ៍គឺជាឧស្សាហកម្មគ្មានផ្សែងដែលផ្តល់ប្រភពចំណូលសំខាន់សំរាប់ប្រជាជនទីក្រុង Da Nang។ អ្នកទាំងអស់គ្នាទន្ទឹងរង់ចាំថ្ងៃដែល ទេសចរណ៍ស្តារឡើងវិញ ដូច្នេះយើងអាចរកស៊ីបាន” ។ លោកស្រី Le Thi Mai Huong ជាប្រជាជនម្នាក់រស់នៅទីក្រុងនេះបានចែករំលែក។ ហាងកាហ្វេរបស់លោកស្រីបម្រើភ្ញៀវបរទេសជាច្រើន ឥឡូវនេះ ហាងត្រូវបិទទ្វារ ដោយសារគ្មានភ្ញៀវ។ សេវាកម្មជាច្រើនដែលផ្អែកលើសេវាកម្មទេសចរណ៍ នៅក្នុងទីក្រុង Da Nang កំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារ Covid-១៩ ។
ទីផ្សារលក់ទំនិញមានតំលៃ ០ ដុងដើម្បីជួយគាំទ្រដល់គ្រួសារក្រីក្រមនុស្សចាស់ជរានិងឯកកោ អ្នកក្រនៅទីក្រុង Da Nang ។( រូបថត៖ កាសែត Da Nang)
ទោះយ៉ាងណាក៏ដោយ ទោះបីជាត្រូវបានទទួលរងនូវការលំបាកក៏ដោយ អ្វីដែលអាចមើលឃើញបាននៅទីនេះគឺសុទិដ្ឋិនិយមនិងជំនឿលើប្រការល្អ ៗ ក៏ដូចជាស្មារតីចែករំលែក រួមសុខរួមទុក្ខរបស់សហគមន៍។
ទោះបីជាខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះទីក្រុង Da Nang ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ។ (រូបថត៖ ឯកសារ)
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)




មតិពីមិត្តអ្នកអាន