យុគសម័យ - នាថ្ងៃទី ៩ ខែកញ្ញា ថ្លែងនៅក្នុងសិក្ខាសាកាតាមប្រព័ន្ធអនឡាញស្តីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-ជប៉ុន លោក Takeo Nakajima ប្រធានតំណាងអង្គការជម្រុញពាណិជ្ជកម្មជប៉ុន (JETRO) ប្រចាំទីក្រុងហាណូយ បានឲ្យដឹងថាលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាមនឹងងើបឡើងវិញនៅពេលខាងមុខក្នុងរយៈពេលក្រោយវិបត្តិជំងឺ COVID-19 ។
លំហូរវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសវៀតណាមនឹងស្តារឡើងវិញក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ១៩
លំហូរវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសវៀតណាមនឹងស្តារឡើងវិញក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមការវាយតម្លៃរបស់លោក Takeo Nakajima ប្រធានតំណាងអង្គការជម្រុញពាណិជ្ជកម្មជប៉ុន (JETRO) ប្រចាំទីក្រុងហាណូយ កាលពីថ្ងៃទី ៩ ខែកញ្ញា។ ថ្លែងនៅក្នុងសិក្ខាសាកាតាមប្រព័ន្ធអនឡាញស្តីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-ជប៉ុន លោក Takeo Nakajima ប្រធានតំណាងអង្គការជម្រុញពាណិជ្ជកម្មជប៉ុន (JETRO) ប្រចាំទីក្រុងហាណូយ បានឲ្យដឹងថាលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាមនឹងងើបឡើងវិញនៅពេលខាងមុខក្នុងរយៈពេលក្រោយវិបត្តិជំងឺ COVID-19 ។
ទោះយ៉ាងណាចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះលំហូរ FDI ចូលទៅក្នុងប្រទេសវៀតណាមបានថយចុះដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវី១៩។ លោក Takeo Nakajima បានបញ្ជាក់ថានេះគ្រាន់តែជាការផ្អាករយៈពេលខ្លីប៉ុណ្ណោះ ហើយលំហូរមូលធននេះនឹងងើបឡើងវិញនៅក្រោយជំងឺកូវីដ១៩។ មូលហេតុគឺថារដ្ឋាភិបាលវៀតណាមមានគោលនយោបាយជាច្រើនដើម្បីទាក់ទាញនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មបរទេសរួមទាំងគោលនយោបាយរបស់ជប៉ុនផងដែរ។ លើសពីនេះទៀត វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) / កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច (EPA) និងកំពុងចូលរួមជាបន្តបន្ទាប់នៅក្នុងបណ្តាញផ្គត់ផ្គង់សកលផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន