កូរ៉េគាំទ្រជំហរជាគោលការណ៍របស់អាស៊ាន

09:16 | 27/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធាន SOM កូរ៉េខាងត្បូង លោក គីមហ្គុន បានបញ្ជាក់ថាប្រទេសកូរ៉េខាងត្បូងបានគាំទ្រអាស៊ានដើម្បីលើកកម្ពស់តួនាទីស្នូលរបស់ខ្លួននៅក្នុងតំបន់។

នាព្រឹកថ្ងៃទី ២៦ ខែសីហា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម

នាព្រឹកថ្ងៃទី ២៦ ខែសីហា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម បានអញ្ជើញចូលរួមកិច្ចសន្ទនាប្រចាំឆ្នាំសម្រាប់ថ្នាក់អនុរដ្ឋមន្រ្តីរវាងអាស៊ាននិងកូរ៉េខាងត្បូងលើកទី ២៤ ដែលបានធ្វើឡើងតាមប្រព័ន្ធវិដេអូ។ កូរ៉េខាងត្បូងគឺជាដៃគូយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់អាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវបានលើកកម្ពស់យ៉ាងទូលំទូលាយក្នុងវិស័យជាច្រើនរាប់ចាប់តាំងពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ អប់រំ ទេសចរណ៍ រហូតដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ និងស្ថេរភាពក្នុងតំបន់ផងដែរ។

បណ្តាប្រទេសសមាជិកអាស៊ានបានទទួលស្គាល់ថាប្រទេសកូរ៉េខាងត្បូងជាដៃគូយូរអង្វែងនិងជិតស្និទ្ធរបស់អាស៊ាននៅក្នុងតំបន់ ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រយ៉ាងសកម្មរបស់កូរ៉េខាងត្បូងចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសហការនិងកសាងសហគមន៍អាស៊ាន។ អាស៊ានសូមស្វាគមន៍ប្រទេសកូរ៉េខាងត្បូងក្នុងការបង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួនទ្វេដងពី ៧ លានទៅ ១៤ លានដុល្លារអាមេរិកដល់មូលនិធិសហប្រតិបត្តិការអាស៊ាន - កូរ៉េខាងត្បូងផងដែរ។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាព អាស៊ាន - កូរ៉េខាងត្បូង ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ ក៏ដូចជាជម្រុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យអាទិភាពដែលត្រូវបានកំណត់ដូចជាកិច្ចសហប្រតិបត្តិការសមុទ្រ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម ធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ រួមទាំងការផ្លាស់ប្តូរវប្បធម៌ ការឆ្លើយតបនឹងគ្រោះធម្មជាតិនិងបម្រែបម្រួល​អាកាសធាតុជាដើម។

ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ

រីឯភាគីកូរ៉េខាងត្បូង បានអះអាងថាប្រទេសនេះនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន តាមរយៈកម្មវិធីឆ្លើយតបរហ័សចំពោះជំងឺរាតត្បាតកូវីដ១៩ ដែលមានទឹកប្រាក់ចំនួន ១០ លានដុល្លារអាមេរិក ព្រមទាំងបង្កើនសកម្មភាពចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការបង្ការ ទប់ស្កាត់ ព្យាបាលនិងលើកកំពស់សមត្ថភាព សំរាប់មណ្ឌលសុខភាពក្នុងតំបន់ ក៏ដូចជាសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ានក្នុងការស្រាវជ្រាវ អភិវឌ្ឍវ៉ាក់សាំង និងថ្នាំសំរាប់ការព្យាបាលជំងឺកូវីដ១៩ផងដែរ។

ពាក់ព័ន្ធននឹងស្ថានការណ៍អន្តរជាតិក្នុងតំបន បណ្តាប្រទេសសមាជិកអាស៊ាននិងកូរ៉េខាងត្បូង បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា ចាប់ផ្តើមធ្វើការសន្ទនាឡើងវិញឲ្យបានឆាប់ៗ ព្រមទាំងអនុវត្តឲ្យបានពេញលេញនូវសេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងដែលសម្រេចបានរួចមកហើយ ដើម្បីជំរុញកិច្ចសន្ទនា សហប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាពនិងឈានទៅរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។ ទន្ទឹមនឹងនេះ កូរ៉េខាងត្បូង ក៏គាំទ្រគោលជំហរជាមូលដ្ឋានរបស់អាស៊ាន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរនិងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងគោរពច្បាប់អន្តរជាតិ ការដោះស្រាយជំលោះដោយសន្តិវិធី និងឈរលើមូលដ្ឋាននៃច្បាប់និងបទដ្ឋានអន្តរជាតិផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន

អានច្រើនបំផុត