យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានជូនដំណឹង បន្ថែមអំពីដំណើរការរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ baoquocte.vn)
នាថ្ងៃទី ៦ សីហា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបនឹង សំនួរអ្នកព័ត៌មានដែលសួរអំពីពេលវេលាដែលរៀបចណកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM-53) និងសន្និសីទពាក់ព័ន្ធផ្សេងៗទៀត អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ «ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេស វៀតណាម កំពុងបំពេញការងាររៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការ បរទេសអាស៊ានលើកទី ៥៣ និងសន្និសីទពាក់ ព័ន្ធនានានៅពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២០ ខាងមុខនេះ។ ព័ត៌មានជាក់ស្តែង អំពីការរៀបចំកិច្ចប្រជុំ នេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនាពេលខាងមុខនេះ។ គួរបញ្ជាក់ថាកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីការបរទេស អាស៊ាននិងសន្និសីទដែលពាក់ព័ន្ធនានា គឺជាកិច្ចប្រជុំសំខាន់ៗមួយចំនួនក្នុងឆ្នាំដែលវៀតណាមធ្វើ ជាប្រធានអាស៊ាន។ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩កំពុងតែវិវត្តន៍យ៉ាងស្មុគស្មាញ ក្នុងតំបន់និង ពិភពលោក វៀតណាមនឹងធ្វើការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូនានា ដើម្បីអនុវត្តការរៀបចំកិច្ចប្រជុំនេះឲ្យបានសមស្របនឹងស្ថានភាពជាក់ស្តែងផងដែរ។
ស្តីពីសំណួរទាក់ទងនឹងសេចក្តីប្រកាសបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលពាក់ព័ន្ធនឹងថវិកាជាតិនិងមូលនិធីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩របស់អាស៊ាន អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថាមូលនិធិនេះដំណើរការតាមនីតិវិធីរបស់បណ្តាប្រទេសសមាជិកអាស៊ានហើយប្រទេស ជាសមាជិកអាចស្នើសុំការប្រើប្រាស់បាននូវមូលនិធិនេះក្នុងគោល បំណងចង់ ឆ្លើយតបទៅនឹងជំងឺកូវីឌ១៩ ឲ្យតែវាសមស្របតាមលក្ខណៈវិនិច្ឆ័យប្រើប្រាស់របស់មូលនិធីនេះ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន