នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំទូទាំងប្រទេស ស្តីពីការពិភាក្សាដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវ

21:13 | 02/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (COVID-19) និងអនុវត្តការរក្សាគម្លាតសង្គមនៅតាមតំបន់ ដែល កំពុងផ្ទុះរាលដាលជំងឺនេះនៅក្នុងសហគមន៍ក៏ដូចជាអនុវត្តគោលដៅពីរខណៈដែលសកលលោកកំពុងតែប្រឈមមុខនឹងការលំបាកផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Xuan Phuc

នារសៀលថ្ងៃទី ២ សីហាក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលបានបើកកិច្ចប្រជុំទូទាំងប្រទេសតាមប្រព័ន្ធអនឡាញជាមួយបណ្តាខេត្តនិងក្រុងនានាទូទាំងប្រទេសស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។

លោកនាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់ថាស្មារតីយ៉ាងប្តូរផ្តាច់ក្នុងការធ្វើចត្តាឡីស័កនិងការរក្សា គំលាតសង្គមនៅក្នុងតំបន់ដែលកំពុងរីកដាលដាលជំងឺក្នុងសហគមន៍ក៏ដូចជាត្រូវតែសម្រេចបាននូវគោលដៅពីរទន្ទឹមនឹងគ្នាក្នុងពេលដែលសកលលោកក៏កំពុងតែប្រឈមមុខនឹងការលំបាកផងដែរ។ លោក Nguyen Xuan Phuc ក៏កោតសរសើរថាទីក្រុងហូជីមិញនិងហាណូយបានប្តេជ្ញាចិត្តក្នុងធ្វើតេស្ត ជំងឺកូវីឌ១៩ក្នុងទ្រង់ទ្រាយធំនិងតាមដានដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានហើយបានគ្រប់គ្រងស្ថានការណ៍ជាមូលដ្ឋាន លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងថាការរក្សាគម្លាតសង្គមនឹងអនុវត្តឡើងតាមបែប ណាដោយមិនថាតំបន់ទាំងអស់ក៏ត្រូវបានអនុវត្តន៍ការរក្សាគម្លាតសង្គមនោះឡើយ។ វិធីសាស្រ្តណា ដែលវៀតណាមធ្វើបានល្អគឺចាំបាច់ត្រូវបន្តធ្វើឱ្យកាន់តែប្រសើរថែមទៀត ដូចជាការអំពាវនាវប្រជាជន ឱ្យលាងដៃជាមួយសាប៊ូឬជែកកំចាត់មេរោគ តាមដានមូលហេតុនៃការផ្ទុះជំងឺ ការធ្វើតេស្តិ៍ជំងឺដ៏ទូលំ ទូលាយ ហាមមិនឲ្យជួបប្រជុំមនុស្សជាច្រើន និងធ្វើតេស្តជំងឺចំពោះបុគ្គល មកពីខេត្ត Quang Nam និង Da Nang ជាដើម។

លើសពីនេះទៀត លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថាប្រទេសទាំងមូលខិតខំ សម្រេចឲ្យបានគោលដៅពីរទន្ទឹមគ្នាពោលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដើម្បីការពារសុខភាពប្រជាជនប៉ុន្តែក៏ធានាថាសេដ្ឋកិច្ចនឹងមិនត្រូវបានជាប់គាំងនោះឡើយ។ ហេតុដូច្នេះការឃោសនាគួរតែបន្តធ្វើឱ្យ បានល្អដើម្បីប្រជាជនជួយគាំទ្រនិងរួមដំណើរជាមួយបក្សនិងរដ្ឋក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកថាគ្រប់ក្រសួង ផ្នែក និងមូលដ្ឋាននានាត្រូវធានាបរិមាណទំនិញ សម្រាប់តំបន់ដែលធ្វើការរក្សាគម្លាតសង្គមនិងមានចាត់វិធានការណ៍ដើម្បីទប់ទល់នឹងស្ថានភាពអាក្រក់ បំផុតដែលអាចកើតឡើងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត