ដោយឈ្នះមេដាយមាសចំនួន ៤ គ្រឿង ក្រុមអូឡាំពិកគីមីវិទ្យាវៀតណាមទទួល បានសមិទ្ធិផលខ្ពស់ បំផុតក្នុង ប្រវត្តិសាស្ត្រ

22:56 | 31/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សិស្សវៀតណាម ៤/៤ នាក់ដែលបាន ចូលរួមក្នុងការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិ ឆ្នាំ២០២០ សុទ្ធតែ ទទួលបានមេដាយមាស ហើយក្រុមជម្រើសជាតិអូឡាំពិកគីមីវិទ្យាវៀតណាម បានចូលរួមការប្រកួតនេះជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក។

សិស្សដែលបានចូលរួមក្នុងការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិ ឆ្នាំ២០២០ ថតរុបទុកអនុស្សវរីយ៍ (រូបថត៖ moet.gov.vn)

នៅព្រឹកថ្ងៃទី ៣១ ខែកក្កដានេះបើយោងតាមព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងគុណភាព នៃក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាមបានអោយដឹងថាបេក្ខជន ៤/៤ នាក់ដែលបានចូលរួមក្នុងការ ប្រកួតកីឡាគីមី វិទ្យាអូឡាំពិកអន្តរជាតិឆ្នាំ ២០២០ របស់ក្រុមជម្រើសជាតិវៀតណាមសុទ្ទសឹងតែបានឈ្នះមេដាយមាស។ លទ្ធផលចុងក្រោយ ក្រុមវៀតណាមទាំងមូលឈរនៅលំដាប់ទី ២ នៅពីក្រោយសហរដ្ឋអាមេរិក។

នេះជា លទ្ធផលខ្ពស់បំផុតរបស់ក្រុមវៀតណាមដែលចូលរួមប្រកួតគីមីវិទ្យចាអូឡាំពិកអន្តរជាតិដែលមិនធ្លាប់មានពីមនុមក។ គីមីវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី ៥២ ក្នុងឆ្នាំ ២០២០ ដែលប្រារព្ធធ្វើនៅប្រទេស ទួរគីក្នុង បរិបទនៃការរីករាលដាលនៃ កូវី១៩កានត់តែវិវត្តន៍ដ៏ស្មុគស្មាញ។ ក្រុមជម្រើសជាតិនិងដែនដីចំនួន ៦០ បានចូលរួមប្រកួតតាមបែបអនឡាញ (Remote Access Exam) ដោយអនុលោមស្របតាមគោល ករណ៍របស់អូឡាំពិចគីមីវិទ្យាអន្តរជាតិផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត