វៀតណាមអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលមានការផ្លាស់ប្តូរ

13:56 | 30/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមមានបំណងចង់បន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់លើការអភិវឌ្ឍធនធានមនុស្សដោយរួមបញ្ចូលអាទិភាពជាតិនៅក្នុងបញ្ហាពាក់ព័ន្ធ។

លោក Nguyen Manh Cuong ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម

«សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពដែលកំពុងផ្លាស់ប្តូរ» ត្រូវបានអនុម័តជាផ្លូវការដោយថ្នាក់ដឹកនាំអាស៊ាននៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមមានបំណងចង់បន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់លើការអភិវឌ្ឍធនធានមនុស្សដោយរួមបញ្ចូលអាទិភាពជាតិនៅក្នុងបញ្ហាពាក់ព័ន្ធ។

កសាងសហគមន៍អាស៊ានដែលផ្តោតមនុស្សជាស្នូល

នាថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិដើម្បីរៀបចំដំណើរការអនុវត្តន៍ “ សេចក្តីប្រកាសអាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងមានផ្លាស់ប្តូរ” ។ នៅក្នុងសិក្ខាសាលានេះ អង្គប្រជុំបានពិភាក្សាគ្នាអំពីគោលដៅអាទិភាពក្នុងការបង្កើតដំណើរការនៃការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងមានការផ្លាស់ប្តូរ។ លោក Nguyen Manh Cuong ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានមានប្រសាសន៍ថា៖ចំពោះមុខនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃពិភពការងារនិងអនាគតនៃការងារដោយសារឥទ្ធិពល ពីបច្ចេកវិទ្យា ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រួមទាំងលេខាធិការដ្ឋានអាស៊ាន បានលើកសំណូមពរស្តីពីការកសាង“ សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងផ្លាស់ប្តូរ” ។

ទិដ្ខភាពនៃកិច្ចប្រជមុំនេះ

ជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់លើការអភិវឌ្ឍធនធានមនុស្ស

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ជាថ្មីម្តងទៀតនូវការសន្យារបស់ថ្នាក់ដឹកនាំ អាស៊ាក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើមនុស្សជាមជ្ឈភាពក៏ដូចជាប្តេជ្ញាអភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យអប់រំនិងការសិក្សារៀនសូត្រអស់មួយជីវិត។ លោក Nguyen Manh Cuong បានបន្ថែមទៀតថា គោលដៅទូទៅនៃដំណើរការនេះគឺដើម្បីធ្វើឲ្យជាក់ស្តែងនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍តាមរយៈយុទ្ធសាស្រ្តនិងសកម្មភាពថ្នាក់ជាតិ និងថ្នាក់តំបន់ ក៏ដូចជាដាក់ចេញសេចក្តីណែនាំដែលមានលក្ខណៈយុទ្ធសាស្ត្រសម្រាប់វិស័យការងារនិង អប់រំអាស៊ាន ស្តីពីការរៀបចំផែនការ ការអនុវត្ត ការត្រួតពិនិត្យ និងវាយតម្លៃវំពោះសកម្មភាព ដើម្បីអនុវត្តសេចក្តីថ្លែងការន៍ឲ្យបានល្អផងដែរ។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមមានបំណងចង់បន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់លើការអភិវឌ្ឍធនធានមនុស្សដោយរួមបញ្ចូលអាទិភាពជាតិនៅក្នុងបញ្ហាពាក់ព័ន្ធ។ យោងតាមផែនការ ដំណើរការអនុវត្តសេចក្តីថ្លែងការណ៍នេះ នឹងត្រូវអនុម័តនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក្នុងខែវិច្ឆិកាឆ្នាំ ២០២០ ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baodansinh.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត