ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ ប្រទេសវៀតណាមអាចគ្រប់គ្រងជំងឺកូវិដ-១៩

16:01 | 30/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយអត្ថបទដែលកោតសរសើនូវវិធានការណ៍ដែលបានអនុវត្តដោយរដ្ឋាភិបាលវៀតណាមបន្ទាប់ពីមានករណីឆ្លងកូវិដ - ១៩លេចឡើងម្តងទៀត ដោយជឿជាក់ថាប្រទេសវៀតណាមអាចគ្រប់គ្រងស្ថានការណ៍បានដោយសារបទពិសោធន៍និងឧបករណ៍ដែលមាន។

ទីក្រុង Da Nang រារាំងតំបន់ដែលមានករណីឆ្លងកូវិដ - ១៩។ (ប្រភព៖ TTXVN)

ទីភ្នាក់ងារព័ត៌មាន Bloomberg នៅថ្ងៃទី ២៨ ខែកក្កដា បានចុះផ្សាយអត្ថបទមួយបានឲ្យដឹងថា បន្ទាប់ពីបានរកឃើញករណីឆ្លងកូវិដ - ១៩ នៅក្នុងសហគមន៍នៅទីក្រុង Da Nang រដ្ឋាភិបាលនៃប្រទេសវៀតណាមបានអនុវត្តយ៉ាងឆាប់រហ័សនូវវិធានការរក្សាគម្លាតសង្គមនិងពាក់របាំងមុខនៅតាមទីសាធារណៈ។

នាថ្ងៃដដែលសារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថាលោកនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើ ឲ្យ អាជ្ញាធរមូលដ្ឋានត្រួតត្រាយ៉ាងតឹងរឹងនូវជនបរទេសដែលចូលមកវៀតណាមដោយខុសច្បាប់ដើម្បីការពារនិងបង្ការនឹងការរីករាលដាលនៃជំងឺរាតត្បាត។

ទន្ទឹមនឹងនោះ អត្ថបទដែលបានចុះផ្សាយនៅថ្ងៃទី ២៧ ខែកក្កដាលើគេហទំព័រ Diplomat បានបញ្ជាក់ថាមានកត្តាជាច្រើនដែលបង្ហាញថាវៀតណាមអាចគ្រប់គ្រងស្ថានការណ៍បាន។ យោងតាមអត្ថបទវៀតណាមមានបទពិសោធច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនានាមិនត្រឹមតែនៅក្នុងជំងឺកូវិដ១៩ប៉ុណ្ណោះទេ។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែល ត្រូវដឹងអំពីគ្រោះថ្នាក់នៃជំងឺរាតត្បាតនេះ និងសារៈសំខាន់នៃការបង្ការការពារនឹងការរីករាលដាលនៃ SARS-CoV-2។ ដោយសារការបង្ការយ៉ាងឆាប់រហ័លនឹងការផ្ទុះឡើងនៃជំងឺនេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានគ្រប់គ្រងដោយជោគជ័យនូវការផ្ទុះជំងឺកូវិដ - ១៩ ចំនួន ២ លើកកាលពីខែមករា និងខែមីនា ឆ្នាំ ២០២០ ដែលឆ្លុះបញ្ចាំងពីចំនួនករណីទាបនិង មិនមានអ្នកស្លាប់ឡើយ។ នេះត្រូវបានគេជឿថាជាមូលដ្ឋានដើម្បីជឿជាក់ថាប្រទេសវៀតណាមអាចដោះស្រាយរលកនៃការឆ្លងបន្ទាប់នេះបានយ៉ាងល្អ។

The Diplomat បានឲ្យដឹងថា នៅពេលមានរបាយការណ៍ករណីទី ៤១៦ ដែលជាករណីដំបូងនៃការរីករាលដាលសហគមន៍បន្ទាប់ពីរយៈពេល ៩៩ ថ្ងៃនៅប្រទេសវៀតណាម ដោយគ្មានកំណត់ករណីឆ្លងកូវិដ - ១៩ អាជ្ញាធររបស់ទីក្រុង Da Nang បានប្រើប្រាស់គំរូប្រឆាំងនឹងការរីករាលដាលនៃទីក្រុងហាណូយពីមុន។ នេះជាការសម្របសម្រួលជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តវិធានការណ៍នានាដូចជាការតាមដានប្រភពនៃជំងឺនេះជាបន្ទាន់ដោយបង្ខំដាក់ឱ្យដាច់ពីគេ។ ប្រការនេះអនុញ្ញាតឱ្យរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍និងលើកវិធានការណ៍រក្សាគម្លាតសង្គម ខណៈដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនកំពុងជាប់គាំងនៅឡើយ។

The Diplomat សង្កត់ធ្ងន់លើធាតុផ្សំនៃបទពិសោធន៍ប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសវៀតណាមក្នុងកំឡុងពេលកន្លះឆ្នាំនេះរួមជាមួយការពិតដែលថាប្រទេសវៀតណាមមានសភារទំនើបជាងនេះទៀតដែលជាធាតុចាំបាច់ដើម្បីទប់ទល់នឹងជំងឺកូវិដ - ១៩ជាបន្ទាប់។ សភារល្អជាងនេះត្រូវបានគេជឿថាមានប្រយោជន៍សម្រាប់ប្រទេសវៀតណាមក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈដែលជាកត្តាសំខាន់ដែលបានជួយឱ្យប្រទេសវៀតណាមឈ្នះនឹងជំងឺកូវិដ - ១៩ នាពេលកន្លងមក៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត