វៀតណាមបង្រួមគម្លាតឌីជីថលយ៉ាងសកម្មក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩

18:10 | 02/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១ ខែកក្កដា ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Quang Hieu បានចូលរួមនិងថ្លែងមតិនៅឯសន្និសីទថ្នាក់រដ្ឋមន្រ្តីក្រសួងក្រោមចំណោងជើងថា“បង្រួមគម្លាតឌីជីថល៖ការទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩”។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Quang Hieu (រូនថត៖ baoquocte)

សន្និសីទនេះដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការបរទេសអេស្ត្រូសលោក Urmas Reinsalu និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan រួមទាំងតំណាងមកពីប្រទេសជាង ៦០ ផងដែរ។ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោកស្រី Amina J. Mohammed ក៏បានផ្ញើសារស្វាគមន៍ទៅកាន់សន្និសីទនេះ។

ថ្លែងមតិនៅសន្និសីទនេះ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Quang Hieu បានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តបច្ចេកវិទ្យាឌីជីថលដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺត្បាតសកល ព្រមទាំងបង្កើតកម្លាំងចលករ ដើម្បីស្តារសេដ្ឋកិច្ច-សង្គមក្រោយពីជំងឺរាតត្បាតកូវីដ១៩។ ហេតុដូច្នោះហើយ បណ្តាប្រទេសនានាចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល កសាងដំណើរការលើអភិបាលកិច្ចឌីជីថល និងបង្កើតបណ្តាញតភ្ជាប់ឌីជីថលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសបានឲ្យដឹងថាក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩កំពុងវិវត្តដ៏ស្មុគស្មាញនោះ ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានបានសម្របសម្រួលយ៉ាងសកម្មក្នុងការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១៩-២០២៥ ក្នុងក្របខ័ណ្ឌនៃការភ្ជាប់ឌីជីថលអាស៊ាន ព្រមទាំងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាច្រើននៅក្នុងអាស៊ាននិងរវាងអាស៊ាននិងដៃគូនានាសំដៅចាត់វិធានការដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ។

ទន្ទឹមនឹងនេះ លោក Pham Quang Hieu បានអះអាងថាវៀតណាមនឹងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសនានានៅជុំវិញពិភពលោកដើម្បីខិតខំបង្រួមគម្លាតឌីជីថលនិងរួមចំណែកក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១០ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាជំរុញការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពនិងមានភាពច្នៃប្រឌិតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត