អាស៊ានប្តេជ្ញាកសាងសមុទ្រខាងកើតប្រកបដោយសុវត្ថិភាពនិងសហប្រតិបត្តិការ

22:43 | 27/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថាបណ្តា ប្រទេសសមាជិកអាស៊ានប្តេជ្ញារក្សាការសន្ទនានិងជំរុញកិច្ចសហប្រតិបត្តិការក៏ដូចជាកសាងនិតិវិធីនិងក្រមប្រតិបត្តិនៅសមុទ្រខាងកើតក្នុងគោលបំណងធ្វើឱ្យសមុទ្រខាងកើតក្លាយជាតំបន់សមុទ្រប្រកបដោយកិច្ចសហប្រតិបត្តិការ អភិវឌ្ឍ សន្តិសុខនិងសុវត្ថិភាពផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

នាថ្ងៃទី ២៦ ខែមិថុនា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បានធ្វើឡើង។ ក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេស ជាសមាជិកអាស៊ានបានពិភាក្សាគ្នាលើបញ្ហាមួយចំនួនដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ស្ថានភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាននៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ រួមទាំង ហពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ជាដើម។ឆ្លើយបទសម្ភាសន៍ក្រោយសន្និសីទសារព័ត៌មាន លោកនាយករដ្ឋមន្រ្តីវៀតណាម​ Nguyen Xuan Phuc (ប្រធានអាស៊ាន ២០២០) បានមានប្រសាសន៍ ថាបណ្តាប្រទេសសមាជិកអាស៊ានបានឯកភាពគ្នាថែរក្សាបរិស្ថានសន្តិភាព ស្ថិរភាពនិងវិបុលភាព។ អាស៊ានប្រកាន់ខ្ជាប់តាមស្មារតីសុឆន្ទៈនិងគោរពច្បាប់ជាពិសេសច្បាប់អន្តរជាតិក្នុងការដោះស្រាយភាព ខុសគ្នាក្នុងតំបន់។តាមរយៈការពិភាក្សាបណ្តាប្រទេសសមាជិកអាស៊ានបានឯកភាពបន្តលើកកម្ពស់សន្តិភាពស្ថិរភាពសន្តិសុខនិងសុវត្ថិភាពនិងអនុវត្តកិច្ចព្រមព្រៀងនិងការប្តេជ្ញាចិត្តអន្តរជាតិយ៉ាងល្អប្រសើរតាម រយៈការសន្ទនានិងកិច្ចសហប្រតិបត្តិការ ក្នុងនោះមានអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)

បើតាមលោកនាយករដ្ឋមន្រ្តីវៀតណាមបានបន្ថែមទៀតថាបណ្តាប្រទេសសមាជិកអាស៊ានសុទ្ធសឹងតែអំពាវនាវឱ្យភាគីនានាអត់ធ្មត់និងចៀសវាងធ្វើឱ្យស្ថានការណ៍ស្មុគស្មាញនិងគោរពយ៉ាងពេញលេញបនូវបទប្បញ្ញត្តិអន្តរជាតិផងដែរ។ ជាពិសេសអនុវត្តសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) ព្រមទាំងស្តារឡើងវិញនូវការចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងសមស្របផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានអះអាងទៀតថា សន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ជានិយាយដោយឡែកនិងសមុទ្រខាងកើតនិយាយរួម គឺជាផល ប្រយោជន៍រួមរបស់សហគមន៍ ជាពិសេសគឺបណ្តាប្រទេសសមាជិកអាស៊ាន។ ហេតុដូច្នេះអាស៊ានបាន ខិតខំប្រឹងប្រែង ជាច្រើនដោយចូលរួមពីការរក្សាការសន្ទនាជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាង និតិវិធីនិងបទប្បញ្ញត្តិនៃប្រតិបត្តិនៅសមុទ្រខាងកើតទោះបីជាប្រទេសខ្លះជឿជាក់ថាជំងឺរាតត្បាតបាន ប៉ះពាល់ដល់ដំណើរការចរចាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត