យុគសម័យ - នាថ្ងៃទី ២៤-២៥ ខែមិថុនា ស្ថាប័នមានសមត្ថកិច្ច ស្ថានទូតវៀតណាមប្រចាំនៅនីហ្សេរីយ៉ា ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីនិងក្រុមហ៊ុនអាកាសចរណ៍ជាតិអេត្យូពីដើម្បីដឹកប្រជាពលរដ្ឋវៀតណាមជាង ១៣០ នាក់មកពីនីហ្សេរីយ៉ា កាមេរូន និងម៉ាឡេស៊ីវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។
ពលរដ្ឋវៀតណាមធ្វើនីតិវិធីសម្រាប់ការឡើងហោះហើរ។
ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ក្នុងរយៈពេលកន្លងមកនេះ ពលរដ្ឋវៀតណាមជាច្រើនបានជាប់នៅក្នុងប្រទេសអាហ្វ្រិក ដែលមានតម្រូវការបន្ទាន់ក្នុងការវិលត្រឡប់មកកាន់ប្រទេសវិញយ៉ាងឆាប់ៗដោយសារតែការផុតកំណត់ទិដ្ឋាការ និងគ្មានកន្លែងស្នាក់នៅ។
ក្នុងបរិបទនេះ នាថ្ងៃទី ២៤ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅនីហ្សេរីយ៉ាបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី សហគមន៍សហគ្រាសនិងពលរដ្ឋវៀតណាមនៅនីហ្សេរីយ៉ានិងកាមេរូនដើម្បីគាំទ្រដល់ពលរដ្ឋវៀតណាមចំនួន ៩០ នាក់នៅក្នុងតំបន់នេះ ធ្វើដំណើរទៅកាន់ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា ដើម្បីឡើងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិអេត្យូពីទៅកាន់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ពលរដ្ឋវៀតណាមជាច្រើនបានជាប់នៅក្នុងប្រទេសអាហ្វ្រិក ដែលមានតម្រូវការបន្ទាន់ក្នុងការវិលត្រឡប់មកកាន់ប្រទេសវិញយ៉ាងឆាប់ៗដោយសារតែការផុតកំណត់ទិដ្ឋាការ និងគ្មានកន្លែងស្នាក់នៅ។
ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកបទប្បញ្ញត្តិ។
ពលរដ្ឋវៀតណាមចំនួន ១៣០ នាក់ពីម៉ាឡេស៊ីនិងប្រទេសអាហ្វ្រិកមួយចំនួនវិលត្រឡប់មកកាន់ប្រទេសវិញ
ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស សមត្ថភាពដាកល់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋត្រឡប់មកកាន់ប្រទេសវិញ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)



មតិពីមិត្តអ្នកអាន