បណ្តាប្រភេទ“ អាវុធ” ប្រឆាំងនឹងសត្រូវជំងឺ Covid-19 ៖ អត្ថបទទី ៣ - ពាក្យស្លោកដ៏ស្វាហាប់

21:02 | 27/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - ពាក្យស្លោកគឺជាបណ្ដាបណ្តុំពាក្យ និងពាក្យសម្តីខ្លីសង្ខេប ដែលមានចង្វាក់ភ្លេងនិងងាយចាំ ងាយអាន ហើយត្រូវបានប្រើដើម្បីបញ្ជូនសារ បញ្ជាទូទៅ ដោយក្តីសង្ឃឹមថា នឹងផ្សព្វផ្សាយកាន់តែលឿន កាន់តែទូលំទូលាយ និងកាន់តែជ្រៅ កាន់តែល្អ។ នាពេលថ្មីៗនេះ ប្រទេសទាំងមូលបានប្រើពាក្យស្លោកដើម្បីប្រយុទ្ធនឹងសត្រូវនិងឆ្លងកាត់ភាពក្រីក្រ។ បច្ចុប្បន្ននេះ “សត្រូវ” Covid បានមកដល់ហើយ ពាក្យស្លោកត្រូវបានលេចចេញជាថ្មីដើម្បីបំពេញបេសកកម្មរបស់ខ្លួន។

ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាគំរូក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 ប្រទេសដទៃទៀតអនុវត្តតាម

“ពាក់ម៉ាស លាងដៃឱ្យបានញឹកញាប់

នេះគឺជាអនុសាសន៍របស់ក្រសួងសុខាភិបាល បន្ទាប់ពីវៀតណាមបានកត់ត្រាករណីឆ្លងជំងឺរាតត្បាត Covid-19 ដំបូងកាលពីថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២០។

“ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ

ក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នារសៀលថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២០ (ថ្ងៃទី ៣ នៃពិធីបុណ្យតេតឆ្នាំជូតទោស័ក) ឯកឧត្តម ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាមបានគូសបញ្ជាក់ថា៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ។

នេះគឺជាទិសដៅដឹកនាំនិងទិស្លោកសកម្មភាពដើម្បីធានាថា “ការប្រយុទ្ធ” ប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសរបស់យើងបានទទួលkarជោគជ័យលឿនបំផុត។

ការដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ

នេះគឺជាសេចក្តីសំរេចចិត្តរបស់ក្រសួងសុខាភិបាលវៀតណាមដែលបានចេញកាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២០។ មនុស្សទាំងអស់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយករណីឆ្លង ករណីសង្ស័យឆ្លង ករណីត្រឡប់មកពីតំបន់រាតត្បាត ត្រូវបានគោរពយ៉ាងតឹងរឹងតាមការដាក់នៅដាច់ដោយឡែកវេជ្ជសាស្ត្រក្នុងរយៈពេល ១៤ ថ្ងៃដើម្បីបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត។

“ការរំសាយ

ទស្សនទាននេះត្រូវបានផ្សព្វផ្សាយបន្ទាប់ពីខេត្ត Vinh Phuc បានចេញសេចក្តីសំរេចរំសាយឃុំ Son Loi ទាំងមូល (ស្រុក Binh Xuyen) កាលពីថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០២០។ ការរំសាយជួយធ្វើកំណត់តំបន់ លុបបំបាត់ជំងឺរាតត្បាត បង្ការនិងលុបចោប្រភពជំងឺដែលរីករាលដាលដល់សហគមន៍។

“ទៅដល់ផ្លូវតូចនីមួយៗ គោះផ្ទះនីមួយៗ ត្រួតពិនិត្យមុខសញ្ញានីមួយៗ

នេះគឺជាសំណូមពររបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួន ហ៊្វុកទៅដល់រដ្ឋាភិបាលថ្នាក់ក្រោមនៅដើមខែមីនាឆ្នាំ ២០២០ នៅពេលដែលប្រទេសវៀតណាមបានឈានចូលដំណាក់កាលទី ២ នៃការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត។

"រក្សាគម្លាតសង្គម"

ចាប់ពីម៉ោង ០ ថ្ងៃទី ១ ខែមេសាឆ្នាំ ២០២០ ប្រទេសវៀតណាមនឹងអនុវត្តតាមសារាចរលេខ ១៦ របស់ឯកឧត្តមនាយករដ្ឋមន្រ្តី ដោយធ្វើរក្សាគម្លាតសង្គមក្នុងរយៈពេល ១៥ ថ្ងៃ។

“មិនទុកឱ្យអ្នកណានៅក្រោយ”

នេះគឺជាស្មារតីជាប់លាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ អាជ្ញាធរជាន់ថ្នាក់ ស្ថាប័នអង្គការនយោបាយ-សង្គមតែងតែរួមដំណើរជាមួយប្រជាជនដើម្បីឆ្លងកាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ។

“ស្ថានភាពធម្មតាថ្មីៗ”

នាថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២០ រដ្ឋាភិបាលវៀតណាមបានសម្រេចបន្ធូរបន្ថយការរក្សាគម្លាតសង្គម។ “ស្ថានភាពធម្មតាថ្មីៗ” គឺជាទស្សនទានមួយនៅពេលដែលប្រទេសទាំងមូលឈានចូលដំណាក់កាលប្រតិបតិ្តការនូវជីវិតសេដ្ឋកិច្ច-សង្គមឡើងវិញ ប៉ុន្តែប្រជាជនទាំងមូលនៅតែកំណត់ចំណាំអំពីវិធានការណ៍បង្ការទប់ស្កាត់នឹង Covid-19 ។

“នៅក្នុងផ្ទះគឺជាការស្នេហាប្រជាជាតិ

ដោយចេញមកពីការប្រឡងគំនួរឃោសនា វិចិត្រករ Le Duc Hiep បានចេញពាក្យសម្តី និងបង្ហាញវានៅក្នុងគំនូរ ហើយចាប់ពីពេលនោះ បង្កើតបានឥទ្ធិពលដែលមានការរីកចម្រើន។ អត្ថន័យនៃពាក្យសម្តីនេះគឺថា នៅពេលដែលជំងឺរាតត្បាតនេះមានហានិភ័យនៃការផ្ទុះឡើង មនុស្សគ្រប់គ្នាគួរតែព្យាយាមនៅក្នុងផ្ទះ ដោយមិនប្រមូលផ្តុំមនុស្សច្រើនដើម្បីបង្ការការរីករាលដាលនៃជំងឺរាតត្បាត Covid-19៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត