យុគសម័យ - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមិថុនា តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) មុននោះនៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនានឹងរៀបចំកិច្ចប្រជុំត្រៀម។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃ COVID-១៩ ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
នៅថ្ងៃទី ២១ ខែមិថុនាសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមិថុនា តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) ។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Nguyen Xuan Phuc នឹងអញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំបើក សម័យប្រជុំពេញអង្គ សម័យប្រជុំពិសេសស្តីពី ការបង្កើនផ្តល់អំណាចដល់ស្ត្រីនៅក្នុងយុគសម័យឌីជីថល។ ការសន្ទនារវាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាននិងអង្គការអន្តរសភាអាស៊ាន (AIPA) តំណាងយុវជនអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ។
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងជាប្រធាន AIPA ៤១ នឹងថ្លែងក្នុងសម័យប្រជុំពិសេសស្តីពីការបង្កើនផ្តល់អំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល និងរួមជាមួយលោកស្រីអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា Tong Thi Phong ប្រធានគណៈ ប្រតិភូវៀតណាមនៅ AIPA ដែលអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងមេដឹកនាំអាស៊ាននិង AIPA ។
មុននេះនៅថ្ងៃទី ២២-២៤ ខែមិថុនា ការប្រជុំត្រៀមនឹងរៀបចំឡើង។
លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ និងសហគមន៍នយោបាយ សន្តិសុខអាស៊ានលើកទី ២១ ។
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម Tran Tuan Anh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីចូលរួមបណ្តាប្រទេសដែលចូលរួមក្នុងការចរចាភាពជាភាពដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។
លោករដ្ឋមន្ត្រីក្រសួងពលកម្ម យុទ្ធជនពិការ សង្គមកិច្ច Dao Ngoc Dung អញ្ជើញធ្វើជាអធីបតី ក្នុងសន្និសីទសហគមន៍និងវប្បធម៌អាស៊ានលើកទី ២៣ ./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន