ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត KhonKean បានប្រារព្ធពិធីខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធាន Ho Chi Minh

14:14 | 20/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងបរិបទនៃការរាក្សាគម្លាតសង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ នៅតែបន្តត្រូវបានរក្សានៅប្រទេសថៃ ស្ថានអគ្គកុងស៊ុលវៀតណាមនៅខេត្ត KhonKean បានរៀបចំសកម្មភាពដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធាន Ho Chi Minh ដែលអនុលោមតាមបទប្បញ្ញត្តិទាំងអស់របស់រដ្ឋាភិបាលនិងអាជ្ញាធរនៃប្រទេសថៃស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត KhonKean បានប្រារព្ធពិធីខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធាន Ho Chi Minh

ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អណិកជនវៀតណាម ស្ថានអគ្គកុងស៊ុលបានបើកបន្ទប់បុចនីយដ្ឋានលោកប្រធាន Ho Chi Minh នៅស្ថានអគ្គកុងស៊ុលវៀតណាមនៅខេត្ត KhonKean ដើម្បីអណិកជនអាចអញ្ជើញមកថ្វាយគ្រឿងក្រអូបដើម្បីរំលឹកដល់លោកប្រធាន Ho Chi Minh នៅថ្ងៃទី ១៨ និង ១៩ ឧសភា។

ថ្លែងក្នុងពិធីនេះ លោកអគ្គកុងស៊ុល Hoang Ngoc Son បានថ្លែងអំណរគុណចំពោះសហគមន៍អណិកជនវៀតណាមនៅខេត្ត Udon Thani ដែលបានរៀបចំពិធីមួយដែលទើបតែបង្ហាញពីមនោសញ្ចេតនារបស់អណិកជននៅថៃចំពោះលោកប្រធាន Ho Chi Minh ទើបបំពេញតម្រូវការនូវការរក្សាគម្លាតសង្គមនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវិដ - ១៩។

លោកអគ្គកុងស៊ុលក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការបរិច្ចាគរបស់អណិកជនចំពោះមាតុភូមិវៀតណាមក៏ដូចជាប្រទេសថៃ ដែលបានរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត