យុគសម័យ - លោក Vojtěch Filip បានឲ្យដឹថាវៀតណាមបានទទួលជោគជ័យដែលប្រទេសអភិវឌ្ឍន៍ជាច្រើនគ្រាន់តែសម្រេចបានបំណងប្រាថ្នានេះក្នុងសុបិន្តតែប៉ុណ្ណោះ ហើយអំពាវនាវថា “ ត្រូវលើកយកមកការបំផុសគំនិតពីវៀតណាម ដែលប្រទេសបានយកឈ្នះ លើវីរុស SARS-CoV-2 ដោយជោគជ័យ»។
កម្លាំងមានសមត្ថកិច្ចដករបាំងដាក់នៅដាច់ដោយឡែកក្នុងភូមិ Ha Loi ស្រុក Me Linh ( រូបថត៖ Vnanet)
នាថ្ងៃទី ៦ ខែឧសភា កាសែត Halo Noviny បានដកស្រង់សុន្ទរកថារបស់លោក Vojtěch Filip អនុប្រធានទី ១ នៃសភាជាប់ទាបឆែក និងជាប្រធានគណៈ កម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តឆែកនិង Morava (KSČM)ដោយ អំពាវនាវថា “ ត្រូវលើកយកមកការបំផុសគំនិតពីវៀតណាម ដែលប្រទេសបានយកឈ្នះ លើវីរុស SARS-CoV-2 ដោយជោគជ័យ»។
យោងតាម លោក Vojtěch Filip បានឲ្យដឹថាវៀតណាមបានទទួលជោគជ័យដែលប្រទេសអភិវឌ្ឍន៍ជាច្រើនគ្រាន់តែសម្រេចបានបំណងប្រាថ្នានេះក្នុងសុបិន្តតែប៉ុណ្ណោះ។ វៀតណាមបានជូនដំណឹងថាបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ (COVID-19) ដោយជោគជ័យ ហើយក្នុងប៉ុន្មានសប្តាហ៍ជាច្រើននាពេលថ្មីៗនេះ វៀតណាមមិនមានរកឃើញករណីឆ្លងជម្ងឺណាមួយក្នុងសហគមន៍ទៀតទេ ហើយគ្មាននរណាម្នាក់បានស្លាប់ដោយសារជំងឺនេះផងដែរ។ អាស្រ័យហេតុនេះរដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមឆ្ពោះទៅការបន្ធូរបន្ថយវិធានការជាបន្ទាន់ផជាបណ្តើរៗផងដែរ។
ជាមួយនឹងគ្រប់ជំហានយ៉ាងស៊ីជម្រៅនៅក្នុងបន្ទប់បង្ការការរីករាលដាលនៃវីរុស Sars-Cov-2 នៅវៀតណាម លោកបានជឿជាក់ថា នេះនឹងក្លាយជាមេរៀនមួយសម្រាប់សាធារណរដ្ឋឆែក។ លោកក៏បានបន្ថែមទៀតថាសហគមន៍វៀតណាមនៅសាធារណរដ្ឋឆែកដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នៅប្រទេសម្ចាស់ផ្ទះនេះផងដែរ៕
(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន