ចិនកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

10:48 | 08/05/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នាពេលថ្មីនេះប្រទេសចិនបង្កើតអ្វីដែលបានហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” ដោយឥតកោតក្រែង បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងអនុសញ្ញា UNCLOS ឆ្នាំ១៩៨២។ នេះជាមតិរបស់លោក James Kraska សាស្ត្រាចារ្យជំនាញច្បាប់នាវាចរណ៍អន្តរជាតិមកពីមហាវិទ្យាល័យ US Naval War College (អាមេរិក) ខណៈដែលឆ្លើយបទសម្ភាសន៍ទៅកាន់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមនាពេលកន្លងទៅ។

លោក James Kraska សាស្ត្រាចារ្យជំនាញច្បាប់នាវាចរណ៍អន្តរជាតិមកពីមហាវិទ្យាល័យ US Naval War College (អាមេរិក)

ក្នុងបទសម្ភាសនេះ លោក James Kraska បានឲ្យដឹងថាការសម្រេចចិត្តបង្កើតអ្វីដែលបានហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” តាមទំនើងចិត្តនោះត្រូវបានគេចាត់ទុកថាជាអំពើផ្តោត សំដៅលើការជំរុញយុទ្ធសាស្ត្រ “Four Sha” ដែលចិនបានប្រកាសកាលពីឆ្នាំ២០១៧ ដើម្បីជំនួសឲ្យ “ខ្សែបន្ទាត់៩ត្រេ” ដែលធ្លាប់ត្រូវបានបដិសេដដោយតុលាការ PCA កាលពីឆ្នាំ២០១៦។

លោកសាស្ត្រាចារ្យ James Kraska បានវាយតម្លៃថា“អ្វីដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” ដែលចិនបានប្រកាសបង្កើតឡើងក្នុងតំបន់ដែនសមុទ្រអធិបតេយ្យភាពរបស់វៀតណាមគឺជាអំពើបង្កអស្ថិរភាពយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ ពីព្រោះវារំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជារំលោភបំពានលើទឹកដី សិទ្ធិអធិបតេយ្យភាព និងឯករាជ្យនយោបាយរបស់ប្រទេសដទៃមួយ។ ការដាក់ពង្រាយកងទ័ពដើម្បីអនុវត្តអំពើពោលខាងលើបានរំលោភលើមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលចិនក៏ធ្លាប់បានរំលោភបំពានកាលពីឆ្នាំ១៩៧៤ នៅពេលដែលប្រទេសនេះវាយប្រហារកាន់កាប់ដោយខុសច្បាប់លើប្រជុំកោះ Hoang Sa ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់វៀតណាម។ លើសពីនេះទៅទៀត អ្វីដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” របស់ចិនក៏បានរំលោភបំពានជាបន្តបន្ទាប់លើបទបញ្ញត្តិនានាក្នុងអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ ផងដែរ”។

សកម្មភាពបង្កហេតុរបស់ចិននៅសមុទ្រខាងកើតបានរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ (រូបថត៖ AP)

លោកសាស្ត្រាចារ្យ James Kraska បានបន្ថែមទៀតថា ចិនកំពុងឆ្លៀតយកពេលដែលប្រទេសផ្សេងៗកំពុងផ្ដោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ (Covid-19) ដើម្បីប៉ុនប៉ង់សម្រេចឲ្យបាននូវ “គោលដៅយុទ្ធសាស្ត្រ” របស់ខ្លួន ដែលប្រទេសនេះបានដាក់ចេញសម្រាប់តំបន់សមុទ្រខាងកើតផងដែរ។ ហេតុដូច្នេះ អំពើមិនសមហេតុផលនិងខុសច្បាប់ទាំងនេះរបស់ចិនត្រូវរងការប្រឆាំងជំទាស់យ៉ាងគហុកថែមទៀតពីសំណាក់សហគមន៍អន្តរជាតិដែរ។

លោកសាស្ត្រាចារ្យ James Kraska ក៏បានលើកឡើងថាប្រទេសនានាទាំងក្នុងនិងក្រៅតំបន់ដែលមានបំណងរក្សានីតិរដ្ឋលើសមុទ្រក៏ដូចជាធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងអនុសញ្ញា UNCLOS នៅសមុទ្រនៅខាងកើត នោះចាំបាច់ត្រូវឆ្លើយតបឱ្យបានខ្លាំងក្លាថែមទៀតផងដែរ។

ម៉្យាងវិញទៀត បណ្តាប្រទេសក្នុងតំបន់រួមមានម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម គួរតែចរចាគ្នាដើម្បីឈានដល់សម្រេចបាននូវ “ គោលជំហររួមមួយ” ដែលទាក់ទងទៅនឹងបញ្ហាសមុទ្រខាងកើតមុនពេលផ្សាយទស្សនៈរួមនេះទៅកាន់ប្រទេសចិន៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត