យុគសម័យ - វៀតណាមបានឆ្លងកាត់ផ្លូវវែងឆ្ងាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល កូវីដ (COVID-19) ។ ពាក្យថា "វៀតណាម" ត្រូវបានលើកឡើងជាច្រើនដងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិភពលោកអំពីសមិទ្ធិផលដែលប្រទេសវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងទៅ។ ក្នុងឱកាសនេះប្រធានសម្ព័ន្ធសមាគមវៀតណាម (VUFO) លោកស្រី Nguyen Thi Phuong Nga បានឆ្លើយបទសម្ភាសមួយមស្តីពីបញ្ហានេះ។
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO)
ក្នុងបទសម្ភាសនេះលោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានគូសបញ្ជាក់ថាការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតកុវីដ១៩ដែលកំពុងមានភាពតានតឹងនាពេលបច្ចុប្បន្ននេះ មានប្រទេសយ៉ាងតិចតួចណាស់ដែលទទួលបានការគាំទ្រវិជ្ជមានពីសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នេះដូចប្រទេសវៀតណាមទេ។ ពិតជាមានមានមោទនភាពដែលអ្នកនយោបាយ អ្នកស្រាវជ្រាវ សិល្បករ អ្នកសារព័ត៌មាន និងប្រជាជនជាច្រើននៅលើពិភពលោកបានកោតសរសើរចំពោះការការពារនិងទប់ស្កាត់ជំងឺឆ្លងរបស់វៀតណាម ដោយយកប្រទេសវៀតណាមជាគំរូល្អមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង សកល នេះដើម្បីសិក្សាតាមផងដែរ។
ពិភពលោកមានទស្សនៈរួមមួយដែលថាប្រទេសវៀតណាមបានធ្វើគោលនយោបាយត្រឹមត្រូវដោយមានវិធីសាស្រ្តសកលទូលំទូលាយ ប្រជាធិបតេយ្យបើកចំហនិងតម្លាភាព។ វៀតណាមបានអនុវត្តយ៉ាងលឿនរហ័សនូវសកម្មភាពសកម្ម អាចបត់បែនបាន និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការបង្ការទប់ស្កាត់ និងធ្វើចត្តាឡីស័កអ្នកជំងឺ ចាត់វិធានការព្យាបាលនិងកំចាត់ជំងឺរាតត្បាតជាដើម។
ហេតុផលសំខាន់មួយសម្រាប់ជោគជ័យរបស់វៀតណាមនេះ បើយោងតាមការអត្ថាធិប្បាយជាច្រើនគឺថាបក្សនិងរដ្ឋវៀតណាមមានការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលបានកំណត់តាំងពីដំបូងនិងជាប់លាប់ជាអាទិភាពក្នុងការអនុវត្តន៍សុខភាព។ ដាក់អាយុជីវិតរបស់ប្រជាជនជាចម្បងទាំងអស់ ទោះបីលះបង់ផលប្រយោជន៍ខាងសេដ្ឋកិច្ចក៏ដៅយ និងកៀងគរអំណាចនៃប្រព័ន្ធនយោបាយទាំងមូលក៏ដោយ ក៏ប្តេជ្ញាចិត្តមិនទុកអ្នកណាម្នាក់ចោលពីនៅខាងក្រោយនោះទេ។ ទោះបីអនុវត្តវិធានការរក្សាគម្លាតសង្គមក៏ដោយ រដ្ឋាភិបាលវៀតណាមនៅតែរក្សាស្ថេរភាពសេដ្ឋកិច្ច-សង្គម ព្រមទាំងផ្តោងការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាសន្តិសុខសង្គម និងអនុវត្តកញ្ចប់ថវិកាសង្គ្រោះធំបំផុត ដែលមិនធ្លាប់មានដើម្បីជួយគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយសារជំងឺនេះ ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផងដែរ។
មិត្តភក្តិអន្តរជាតិបានស្គាល់រូបភាពស្រស់ស្អាតជាច្រើនអំពីវៀតណាម។ជាប្រទេសមួយដ៏អង់អាចក្លាហានដែលបានធ្វើអព្ភូតហេតុក្នុងការតស៊ូដើម្បីឯករាជ្យ សេរីភាព សន្តិភាពនិងឯកភាពជាតិ។
ស្ថិតក្នុងគ្រាលំបាកទប់ស្កាត់នឹងជម្ងឺកូវីដ១៩នេះ រឹទ្ធានុភាពរបស់វៀតណាមបានរះបំភ្លឺដ៏ត្រចេះត្រចង់ ហើយពិភពលោកក៏បានឃើញរូបភាពថ្មីដ៏ស្រស់ស្អាតរបស់ប្រជាជនវៀតណាមនិងវប្បធម៌វៀតណាមផងដែរ។ មិត្តភក្តិអន្តរជាតិមានការកោតសរសើរចំពោះគុណភាពនៃប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសវៀតណាម និងសំដែងការរំជួលចិត្តចំពោះការយកចិត្តទុកដាក់និងការលះបង់ផ្ទាល់ខ្លួនរបស់វេជ្ជបណ្ឌិត យុទ្ធជន ប៉ូលីសនិងកម្មាភិបាលរបស់វៀតណាមដែលបំពេញការងារនិងភារកិច្ចរបស់ខ្លួននៅឯតំបន់ដាក់នៅដាច់ដោយឡែកផងដែរ។
មិត្តភក្តិមកពីទូទាំងពិភពលោកបានកោតសរសើរស្មារតីអន្តរជាតិរបស់វៀតណាមដែលបានមានភាពម្ចាស់ការក្នុងការចែក រំលែកបទពិសោធន៍ក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ពោលគឺពីការទទួលជំនួយឧបត្ថម្ភពីប្រទេសនានាដល់ការចូលរួមវិភាគទាននិងគាំទ្រដល់ប្រទេសតាមរយៈការបរិច្ចាគសម្ភារៈបរិក្ខាពេទ្យ។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានរៀបចំសន្និសីទអនឡាញអាស៊ាននិងអាស៊ានបូក ៣ ដោយជោគជ័យដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានសហការជាមួយបណ្តាប្រទេសជាសមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំតាមអនឡាញស្តីពីបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវូដ១៩។ នេះជារូបភាពរបស់វៀតណាម និងជាសមាជិកមានការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ ក្នុងការរួមគ្នាដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់ជនបរទេសម្នាក់ដែលមានឈ្មោះ Mike Turner នៅលើអ៊ីនធឺណិតថា“ គ្មានអ្វីដែលមិនអាចទៅរួចទេនៅវៀតណាម។ នេះគឺជាប្រទេសមួយដែលមានភាពធន់ខ្ពស់និងសុទិដ្ឋិនិយមបំផុត។” ពិតណាស់ថា រូបភាពរបស់ប្រជាជនវៀតណាមដែលមានមេត្តាធម៍ វប្បធម៌ប្រពៃណីដ៏ប្រពៃទាំងនេះ នឹងមិនដែលបំភ្លេចបានឡើយក្នុងក្រអៅបេះដូថរបស់មិត្តភ័ក្តិអន្តរជាតិ។
ក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងការលំបាកខាងសេដ្ឋកិច្ច - សង្គមដោយសារជំងឺរាតត្បាត ការជួយគាំទ្រទាំងនេះមានតម្លៃណាស់។ សម្ព័ន្ធមាគមមិត្តភាពវៀតណាមកំពុងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បីអភិវឌ្ឍនិងអនុវត្តកម្មវិធីគាំទ្រនិងសហប្រតិបត្តិការនានា ដើម្បីជួយឲ្យវៀតណាមទប់ស្កាត់នឹងជំងឺរាតត្បាតសកលនេះដោយជោគជ័យ ព្រមទាំងបង្កើនសមត្ថភាពនិងគុណភាពជួយវៀតណាមជៀសផុតពីផលវិបាកសេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីការរាតត្បាត ក៏ដូចជាបន្តអភិវឌ្ឍប្រទេសជាតិយ៉ាងខ្លាំងក្លានិងចីរភាពផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: VUFO)

មតិពីមិត្តអ្នកអាន