យុគសម័យ - នាយកអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) លោក Qu Dongyu បានឲ្យដឹងថា យោងតាមរបាយការណ៍វិបត្តិស្បៀងអាហារពិភពលោកឆ្នាំ ២០២០ ប្រជាជន ១៣៥ លាននាក់នៅក្នុងប្រទេសចំនួន ៥៥ នឹងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៩ ។ សមាមាត្រខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះដែលក្នុងនោះ ៦០% ស្ថិតក្នុងជំលោះឬប្រទេសអស្ថិរភាពជាពិសេសប្រទេសស៊ូដង់ខាងត្បូង យេម៉ែននិងតំបន់សាហេល (Sahel)។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំដើម្បីការពារប្រជាជនពីភាពអត់ឃ្លានដោយសារតែជម្លោះ
លោក Miguel Vargas Maldonado រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋដូមីនីកែនបានធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខកាលពីខែមេសាឆ្នាំ ២០២០ បានសង្កត់ធ្ងន់លើបញ្ហាការពារជនស៊ីវិលពីភាពអត់ឃ្លានដោយសារតែជម្លោះប្រដាប់អាវុធជាពិសេសក្រុមងាយរងគ្រោះដូចជាស្ត្រី យុវជនវ័យក្មេង និងមនុស្សចាស់ជរាគឺជាក្តីកង្វល់របស់ក្រុមប្រឹក្សាសន្តិសុខដោយបញ្ជាក់ពីភាពចាំបាច់ក្នុងការសម្របសម្រួលនូវសសរទ្រូងរបស់អង្គការសហប្រជាជាតិអំពីសន្តិភាព សន្តិសុខ ការអភិវឌ្ឍបរិស្ថាននិងជំនួយមនុស្សធម៌នៃអង្គការសហប្រជាជាតិ។
ចែករំលែកមតិខាងលើនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងទីភ្នាក់ងារប្រព័ន្ធរបស់អង្គការសហប្រជាជាតិឱ្យខិតខំបន្ថែមទៀតដើម្បីជំនះពុះពារលើជម្លោះនិងអសន្តិសុខជារ៉ាំរ៉ៃជាពិសេសគឺបញ្ហាស្បៀងអាហារក្នុងបរិបទនៃហានិភ័យខ្ពស់ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថាក្រៅពីរក្សាបាននូវការប្តេជ្ញាចិត្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិគួរតែសហការគាំទ្រប្រទេសនានាឱ្យរួចផុតពីជម្លោះ កែលម្អជីវភាពរស់នៅរបស់ប្រជាជននិងរក្សាការផ្គត់ផ្គង់ផ្តល់ស្បៀងអាហារ និងមានដំណោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីកសាងសន្តិភាពនិងធានាសន្តិសុខស្បៀង។ លោក ក៏បន្ថែមទៀតថាចាំបាច់ត្រូវជំរុញការចូលរួមពេញលេញរបស់ស្ត្រីក្នុងដំណើរការកសាងសន្តិភាពនិងធានាសន្តិសុខស្បៀងផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន