យុគសម័យ - នាព្រឹកថ្ងៃទី ១៧ ខែមីនា រដ្ឋធានីHa Noi លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងពិធីបំផុសចលនាប្រជាជនទាំងមូលជួយគាំទ្រ ដើម្បីបង្ការនិងប្រឆាំងនឹងការរីករាលដាលជំងឺ Covid-19 ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីបំផុសចលនាប្រជាជនទាំងមូលជួយគាំទ្រ ដើម្បីបង្ការនិងប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ។ (ប្រភព៖ VGP)
ពិធីនេះបានផ្សព្វផ្សាយដោយផ្ទាល់តាមបណ្តាញអ៊ីនធឺណេតដល់ខេត្ត - ក្រុងចំនួន ៦៣ ដែលមានប្រតិភូប្រមាណ ២.៣០០ នាក់អញ្ជើញចូលរួម។
ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ប្រទេសវៀតណាមកំពុង ប្រឈមមុខនឹងពេលវេលាដ៏សំខាន់បំផុតនៃការរីករាលដាលជំងឺ Covid-19 លើពិភពលោកទាំងឡាយ ។ ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ បក្ស កងទ័ពនិងប្រជាជនទាំងមូលបានរួបរួមគ្នានិងចូលរួមក្នុងយុទ្ធនាការស្តីពីការបង្ការនិងប្រឆាំងនឹងការរីករាលដាលជំងឺ Covid-19 ដែលមិនធ្លាប់មាន។
នាពេលខាងមុខនេះរោគរាតត្បាត Covid-19 នៅតែវិវឌ្ឍយ៉ាងស្មុគស្មាញ នឹងរីករាលដាលកាន់តែទូលំទូលាយដូច្នេះចំនួនអ្នកស្លាប់កាន់តែកើនឡើងជាច្រើន ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសទាំងអស់លើពិភពលោក។
យើងបានគ្រប់គ្រងការឆ្លងបានយ៉ាងល្អនៅក្នុងសហគមន៍ដោយអនុវត្តវិធានការណ៍រួមគ្នា ដើម្បីបង្ការនិងប្រឆាំងនឹងការរីក រាលដាលជំងឺនេះ ដូចជា៖ ការដាក់ឲ្យដាច់ដោយឡែក ថែទាំនិងព្យាបាលបានល្អ ការរកឃើញយ៉ាងឆាប់រហ័សនិងផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាព បង្កើនការប្រុងប្រយ័ត្ននិងទទួលការគាំទ្រខ្លាំងពីប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ ថា ជ័យជំនះដំបូងនេះបានបង្ហាញពីឆន្ទៈរបស់បក្ស កងទ័ព និងប្រជាជនរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ ក្នុងស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” ។
យើងអាចបញ្ជាក់បានថា វៀតណាមមានសមត្ថភាព ធនធាន ឆន្ទៈនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺនេះ។ បក្សនិងរដ្ឋតែងតែចាត់ទុកសុខភាពប្រជាជនជាកត្តាសំខាន់បំផុត ជាអាទិភាពកំពូល ក្នុងការអនុវត្តបណ្តាគោលដៅនូវការដឹកនាំនិងគ្រប់គ្រងសេដ្ឋកិច្ច សង្គម។
“ខ្ញុំសូមថ្លែងអំណរគុណចំពោះសមាគី្គភាព ការរួបរួមគ្នាការចែករំលែករបស់ប្រជាជននិងទាហាននៅទូទាំងប្រទេសដែលបានជឿទុកចិត្តនិងជ្រោមជ្រែងចំពោះសេចក្តីសម្រេចចិត្តនូវការបង្ការនិងប្រឆាំងនឹងការរីករាលដាល Covid-19។ បុគ្គលនិងសហគ្រាសជាច្រើនបានស្ម័គ្រចិត្ត បរិច្ចាគហិរញ្ញវត្ថុ ពេលវេលា កម្លាំង បទពិសោធន៍ និងគំនិតផ្តួចផ្តើមជាក់ស្តែង” ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានប្រសាសន៍។
លោកនាយករដ្ឋមន្រ្តីបាននិយាយថា “ អ្វីគ្រប់យ៉ាងដែលយើងបានធ្វើនឹងពង្រឹងភាពជឿជាក់និងជំនឿលើសមត្ថភាពដោះស្រាយបញ្ហាទាំងប្រព័ន្ធនយោបាយ និងកម្លាំង ស្មារតី វៀតណាម ក្នុងសហគមន៍អន្តរជាតិ។”
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានរៃប្រាក់ក្នុងពិធីនេះ។ (រូបថត៖ VGP)
ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ជនរួមជាតិ សមមិត្តនិងយុទ្ធជន ពលទាហានទាំងអស់នៅទូទាំងប្រទេសពង្រីកលទ្ធផលដែលទទួលបានដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាពរបស់ខ្លួនដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ថែមទៀត សំដៅគ្រប់គ្រងស្ថានការណ៍ រក្សាជីវិតសេដ្ឋកិច្ច-សង្គមប្រកបដោយ ធម្មតានិងមានសុវត្ថិភាព។
“យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសសហគ្រិន អង្គភាព និងប្រជាជនតាមលទ្ធភាពរបស់ខ្លួនអ្នកដែលបរិច្ចាកលុយ អ្នកដែលបរិច្ចាកវត្ថុ សម្ភារៈ អ្នកដែលមានគំនិត ... ដោយមិនគិតពីអាយុ ស្ថានភាព វណ្ណៈរួមទាំងបងប្អូនរួមជាតិនៅបរទេសដែលបង្កើនស្មារតីសាមគ្គីភាព រួបរួម ដើម្បីយើងជំនះរាល់ការលំបាកនិងឧបសគ្គ ដើម្បីយកឈ្នះ។” លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានមានប្រសាសន៍
យោងតាមគណៈកម្មាធិការរៀបចំពិធីបំផុសនេះបានឱ្យដឹងថា នៅពេលចាប់ផ្តើមការបំផុស មានអង្គភាពចំនួន ៣០ ដែលបានចុះឈ្មោះនិងផ្តល់ថវិកាចំនួន ២៣០ ពាន់លានដុង។ នៅឯក្នុងពិធីនេះដែរ លោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc និងប្រតិភូបានជួយគាំទ្រដោយផ្ទាល់ សំដៅការបង្ការនិងការប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ។
ពេលវេលាសម្រាប់យុទ្ធនាការបរិច្ចាគ្រោងទុកក្នុងរយៈពេល ៤៥ ថ្ងៃ ចាប់ពីថ្ងៃដែលគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចេញសេចក្តីអំពាវនាវ (ពីថ្ងៃទី ១៧ ខែមីនាដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០) ./.
(បកប្រែដោយឌីណា)


មតិពីមិត្តអ្នកអាន