EVFTA - ជំរុញកំណើនសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលវែង

13:19 | 10/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគរបស់វៀតណាម - EU(EVIPA) ត្រូវបានបោះឆ្នោតអនុម័តដោយសភាអឺរ៉ុប ហើយគ្រោងនឹងចូលជាធរមាននៅក្នុងខែកក្កដាខាងមុខនេះ។

នៅពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន នោះនឹងលុបបំបាត់ចោលលំហរពន្ធគយជាង ៩៩% តាមដំណើរការ (រូបថត៖ vnanet)

EVFTA និង EVIPA ត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងដ៏សំខាន់ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងទសវត្សរ៍ខាងមុខនេះ។ សំខាន់ជាងនេះទៅទៀត កិច្ចព្រមព្រៀងទាំងពីរនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការកែលម្អបរិយាកាសវិនិយោគ ការធ្វើអាជីវកម្មនិងការធ្វើកំណែទម្រង់និតិវិធី ដោយហេតុនេះជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលវែងផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិទូទៅ លោកស្រី Nguyen Bich Lam បានមានប្រសាសន៍ថា នៅពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន នោះនឹងលុបបំបាត់ចោលលំហរពន្ធគយជាង ៩៩% តាមដំណើរការ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មុខទំនិញវៀតណាម ដែលមានឧត្តមភាពក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។ EVFTA បានរួមចំណែកធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់វៀតណាមកើនឡើងជាមធ្យម ២,១៨-៣,២៥% (ឆ្នាំ ២០២០-២០២៣) និងលើសជាង ៤% នៅឆ្នាំបន្ទទៀតផងដែរ។

ដើម្បីទាញយកផលប្រយោជន៍ឱ្យបានល្អបំផុតនូវគុណសម្បត្តិដែលបានផ្តល់ដោយកិច្ចព្រមព្រៀង EVFTA រដ្ឋាភិបាលវៀតណាមចាំបាច់ត្រូវធ្វើកំណែទម្រង់នីតិវិធីសេដ្ឋកិច្ច ដើម្បីបង្កើតបរិស្ថាននិងគោលនយោបាយសេដ្ឋកិច្ចស្របនឹងខ្លឹមសារនៃ EVFTA ព្រមទាំងបង្កើតគោលនយោបាយសេដ្ឋកិច្ច ដើម្បីលើកទឹកចិត្តវិនិយោគិន ផ្លាស់ប្តូរច្ចេកវិទ្យា និងលើកស្ទួយគុណភាពនិងការប្រកួតប្រជែងមុខទំនិញរបស់វៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត