យុគសម័យ - អ្នកនាំពាក្យរងនៃក្រសួងការបរទេស លោក Doan Khac Viet បានសប្បាយរីករាយចំពោះវឌ្ឍនភាពក្នុងការគ្រប់គ្រងការរីករាលដាលនៃ Covid-១៩។ ថែមទាំង បានអះអាងថា ប្រទេសវៀតណាមនៅតែមានការប្រុងប្រយ័ត្នក្នុងបង្ការនិងការការពារការឆ្លងជំងឺនេះ។
លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេស។
ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានដែលបានសួរអំពីស្ថានភាពនៃការត្រួតពិនិត្យជំងឺ Covid-១៩ នៅព្រំដែន វៀតណាមជាមួយប្រទេសដទៃទៀត លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសបានអះអាងថា៖
ទាក់ទងនឹងស្ថានភាពគ្រប់គ្រងជំងឺនៅតាមព្រំដែនជាមួយឡាវនិងកម្ពុជា ក៏ដូចជានៅព្រំដែនវៀតណាម - ចិន បានមានបទប្បញ្ញត្តិរួមស្តីពីការគ្រប់គ្រងការឆ្លងជំងឺដែលអនុវត្តនៅច្រកព្រំដែនលើដីគោក និងលើផ្លូវសមុទ្រ និងផ្លូវអាកាសរវាងប្រទេសវៀតណាមនិងប្រទេសដទៃទៀត។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានដឹកនាំថា ពលរដ្ឋមកពីប្រទេសចិន ឬពលរដ្ឋធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក ឬមកពីតំបន់ផ្ទុះជំងឺនេះដែលសុទ្ធតែត្រួតពិនិត្យសុខភាព នៅច្រកទ្វារព្រំដែន។
ប្រទេសឡាវនិងប្រទេសកម្ពុជាក៏បានអនុវត្តន៍បទបញ្ញតិរួម នៃការគ្រប់គ្រងសុខភាពបែបនេះ ស្ថានភាពបង្ការនិងគ្រប់គ្រងការរីករាលដាលនៃ Covid-១៩ នៅវៀតណាមឥឡូវនេះទទួលបានលទ្ធផលវិជ្ជមាន ហើយត្រូវបានអង្គការសុខភាពពិភពលោក ( WHO ) និងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។
ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មានអំពីការប្រកាសពីមិនទាន់រកឃើញករណីផ្ទុក Covid-១៩ ថែមទៀតនៅប្រទេស ឬការបើកជើងហោះហើរទៅកាន់តំបន់ផ្ទុះជំងឺ Covid-១៩ ឡើងវិញ អ្នកនាំពាក្យរងក្រសួងការបរទេស លោក Doan Khac Viet បានមានប្រសាសន៍ថា៖
ទាក់ទងនឹងការប្រកាសពីមិនទាន់រកឃើញករណីផ្ទុក Covid-១៩ ថែមទៀត។ នេះគឺជាបញ្ហាទាក់ទងនឹងជំនាញរបស់ក្រសួងសុខាភិបាល ហើយការសម្រេចចិត្តចុងក្រោយត្រូវតែចេញមកពីអ្នកជំនាញវេជ្ជសាស្រ្តនិងគណៈកម្មាធិការដឹកនាំស្តីពីការបង្ការការរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៃជំងឺរាតត្បាតនេះនៅលើពិភពលោក តំបន់ផ្ទុះជំងឺ Covid-១៩ ក៏ដូចជាប្រទេសដែលមានអ្នកឆ្លងជំងឺនេះបានវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។
ថ្មីៗនេះលោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យផ្អាកការផ្តល់អាជ្ញាប័ណ្ណសម្រាប់ជើងហោះហើរពីប្រទេសវៀតណាមទៅកាន់តំបន់ផ្ទុះជំងឺ Covid-១៩ ។ ថែមទាំង រដ្ឋាភិបាលចិនក៏បានរឹតបណ្តឹងឬបិទទីក្រុង Wuhan នៅខេត្ត Hubei។ រដ្ឋាភិបាលចិន ក៏ដូចជាអង្គការសុខភាពពិភពលោក (WHO) និងរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃការរីករាលដាលយ៉ាងឆាប់រហ័សរបស់ Covid-១៩ ។ ដូច្នេះការធ្វើដំណើររបស់ប្រជាជនពីតំបន់ផ្ទុះជំងឺនេះទៅកាន់ដល់តំបន់ផ្សេងទៀតនិងប្រទេសដទៃទៀតចាំបាច់មានការត្រួតពិនិត្យយ៉ាងតឹងរឹង។
ប៉ុន្តែបន្ទាប់ពីមានការបញ្ជាឲ្យផ្អាកជើងហោះហើរមួយចំនួនរវាងប្រទេសវៀតណាមនិងបណ្តាតំបន់ផ្ទុះជំងឺ Covid-១៩ ក៏ដូចជានិងបណ្តាតំបន់ផ្សេងៗ នៃប្រទេសចិន រដ្ឋាភិបាលក៏បានអនុញ្ញតិជើងហោះហើរមួយចំនួនទៀត ដើម្បីដឹកពលរដ្ឋវៀតណាមពីប្រទេសចិន ពីតំបន់ផ្ទុះ ជំងឺ Covid-១៩ - ទីក្រុង Wuhan មកវៀតណាមវិញ ក៏ដូចជាដឹកពលរដ្ឋចិននៅវៀតណាមមកចិនវិញ។
ការបង្ការការរីករាលដាល Covid-19 នៅវៀតណាមត្រូវបានអនុវត្តយ៉ាតឹងរឹង។ ដំណើរការដែលបានអនុវត្តរហូតមកដល់ពេលនេះនៅតែម៉ឹងម៉ាត់ណាស់។ ច្រកទ្វារព្រំដែនគោកនិងសមុទ្រទាំងអស់សុទ្ធទែអនុវត្តដំណើរការគ្រប់គ្រងដូចគ្នា៕
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន