វៀតណាមត្រៀមខ្លួនទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

16:40 | 30/12/2019 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ វៀតណាមនឹងទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអោយដឹងថាបន្ទាប់ពីវៀតណាម (រូបថត៖

យោងតាមឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអោយដឹងថាបន្ទាប់ពីវៀតណាមត្រូវបានជាប់ឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នោះការងាររៀបចំសម្រាប់ឆ្នាំនេះបានធ្វើឡើងជាភ្លាមៗផងដែរ។

យោងតាមឯកអគ្គរដ្ឋទូត Dang Dinh Quy បាន បានឲ្យដឹងថាវៀតណាមមានឧត្តមភាពក្នុងការបំពេញតួនាទី នោះគឺជាបទពិសោធន៍ និងជាការគាំទ្រពីភាគីនានា រួមទាំងប្រទេសជាសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខផងដែរ។ ប្រទេសជាសមាជិកអចិន្រ្តៃយ៍ចំនួន ៥ និងប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍ចំនួន ៩ មានទំនាក់ទំនងល្អប្រសើរជាមួយវៀតណាម។ បណ្តាប្រទេសនានាមានការសហការគ្នាដើម្បីផលប្រយោជន៍រួម ពោលគឺជាការការពារសន្តិភាពនិងសន្តិសុខអន្តរជាតិ។ នៅក្នុងវិស័យទាំងនេះប្រទេសវៀតណាមធ្លាប់មានបទពិសោធន៍ហើយប៉ុន្តែនៅពេលអនុវត្តជាក់ស្តែង អ្វីៗទាំងអស់អាចត្រូវបាន“ ប្រែក្លាយដោយអាស្រ័យតាមស្ថានភាពផងដែរ” ។

វៀតណាមមានក្រុមកម្មាភិបាលនិកបុគ្គលិកនៅក្នុងគណៈប្រតិភូបេសកម្មក៏ដូចជាប្រព័ន្ធសហប្រតិបត្តិការអន្តរវិស័យដែលមានបទពិសោធន៏កាលពីពេលមុន (នៅពេលដែលវៀតណាមកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០០៨-២០០៩) ដែលបានអនុវត្តចំពោះចំណុចថ្មីក្នុងស្ថានភាពនាពេលបច្ចុប្បន្នគឺពិតជាមានតម្លៃណាស់។

លោក Dang Dinh Quy ក៏បានមានប្រសាសន៍ថាមានបញ្ហាថ្មីប្រហែលកើតមានឡើងដែលមិនបានមើលឃើញទុកជាមុនបានឡើយ។ នៅខែមករាឆ្នាំ ២០២០ ខាងមុខនេះមានបញ្ហាក្តៅគគុកដែលទំនងជាផ្ទុះឡើងជាច្រើនផងដែរ។ ម្យ៉ាងវិញទៀតវៀតណាមត្រូវតែប្តេជ្ញាការពារទាំងសន្តិភាពនិងសន្តិសុខពិភពលោក និងការពារផលប្រយោជន៍របស់ខ្លួន ប៉ុន្តែទន្ទឹមនឹងនោះក៏រក្សាទំនាក់ទំនងដ៏ល្អជាមួយភាគីទាំងអស់ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត